ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រលឹង​គោ​អន្ទង​ហៅ​ម្ចាស់​មក​ឃើញ​ជន​សង្ស័យ​កំពុង​ប្រល័យ​សង្ខាង​ស្តែង​នឹង​​ភ្នែក

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រលប់​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២០ មាន​ករណី​ចោរលួច​គោ​អ្នកស្រុក​១​ក្បាល​យក​ទៅ​កាប់​ពន្លះ​យក​សាច់​នៅ​ក្បែរ​មាត់​ស្ទឹង តែ​គេច​មិន​ផុត​ពី​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​នោះ​ទេ ។…

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រលប់​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២០ មាន​ករណី​ចោរលួច​គោ​អ្នកស្រុក​១​ក្បាល​យក​ទៅ​កាប់​ពន្លះ​យក​សាច់​នៅ​ក្បែរ​មាត់​ស្ទឹង តែ​គេច​មិន​ផុត​ពី​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​នោះ​ទេ ។

ដែល​នោះ​អ្នកស្រុក​តែងតែមាន​ជំនឿ​ថា នេះ​ជា​ព្រលឹង​សត្វ​គោ​បាន​អន្ទង​ហៅ​ម្ចាស់​ឱ្យមក​ចាប់​ជនសង្ស័យ ជា​ចោរ​ដែល​មានគំនិត​អាក្រក់​លួច​ទ្រព្យសម្បត្តិ​គេ និង​ប្រល័យ​ជីវិត​សត្វ​ដែល​មាន​ប្រយោជន៍​ដល់​មនុស្សលោក​ទៀត ដើម្បី​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់​ដាក់​ទម្ងន់ទោស​តាម​បទល្មើស​ដែល​គេ​ប្រព្រឹត្ត ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ឈ្មោះ អុ​ន ទក ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ចារ​ថ្មី ឃុំ​ទំនប់​ដាច់ ស្រុ​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ចំណែក​ម្ចាស់​គោ​ឈ្មោះ សំ ណំ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជា​មនុស្ស​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា ។

សេចក្តីរាយការណ៍​បន្ត​ថា កាលពី​ព្រលប់​ថ្ងៃខែ​ខាងលើ ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​គោ​បាន​បាត់​គោមួយ​ក្បាល​ដែល​លែង​ឲ្យ​ស៊ី​ស្មៅ​នៅ​ខាងក្រោយ​ភូមិ មិនឃើញ​ចូល​គ្រោ​ល​ដូច​សព្វថ្ងៃ ។ ពេល​នោះ​ម្ចាស់​គោ​មានការ​សង្ស័យ​ក៏​បាន​ដើរ​រក រហូត​យប់​បន្តិច​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ជា​មនុស្ស​រស់នៅ​ភូមិ​ជាមួយ​គ្នា កំពុង​ព្រលះ​យក​សាច់​នៅ​មាត់​ស្ទឹង ជា​ហេតុ​ធ្វើ​ឲ្យ​ម្ចាស់​គោ​ចាប់ខ្លួន​ជនសង្ស័យ រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់ ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចំណែក​សត្វ​គោ សមត្ថកិច្ច​ប្រគល់​ឲ្យ​ម្ចាស់​គោ​យក​ទៅ​ធ្វើ​ម្ហូប​បាត់​ទៅ​ហើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ