ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដៃគូភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ក្រុមបាល់ទាត់ Manchester City ស៊ីក្រុមកាំភ្លើងធំ Arenal ៣-០ កាលពីយប់មិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុមបាល់ទាត់ Manchester City ដែលកំពុងឈរលំដាប់រៀងទី ២ ជាមួយពិន្ទុ ៦០ នៅក្នុងតារាងលីគកំពូលអង់គ្លេសរដូវកាល ២០១៩ –…

ក្រុមបាល់ទាត់ Manchester City ដែលកំពុងឈរលំដាប់រៀងទី ២ ជាមួយពិន្ទុ ៦០ នៅក្នុងតារាងលីគកំពូលអង់គ្លេសរដូវកាល ២០១៩ – ២០២០ បានលត់ក្រុមកំាភ្លើងធំ Arsenal សារជាថ្មីម្តងទៀតកាលពីរាត្រីថ្ងៃទី ១៨ខែមិថុនា ដោយពិន្ទុ ៣-០ ។

កីឡាករដែលរកគ្រាប់បាល់ទាំង ៣ នេះរួមមានកីឡាករ Raheem Sterling នៅនាទី ទី ២ នៃការបន្ថែមម៉ោងតង់ទី ១ កីឡាករ Keven De Bruyne នៅនាទី ៥១ ដោយការស៊ុតប៉េណាល់ទី និង មួយគ្រាប់បន្ថែមចុងក្រោយនៅនាទី ២ នៃការបន្ថែមម៉ោងតង់ទី ២ ដោយ កីឡាករ Phill Foden ផងដែរ ។

ហើយក្រុមបន្ទាប់ដែលត្រូវជួបជាមួយក្រុម Manchester City នៅថ្ងៃទី ២៣ខែមិថុនាខាងមុខនេះគឺ Burnley ។

សូមបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់ Manchester City គឺជាដៃគូដ៏ជិតស្និតដោយមានការទំនុកបម្រុងឧបត្ថម្ភពីក្រុមហ៊ុនផលិត ស្រាបៀរ កម្ពុជា និងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ជារៀងរាល់ឆ្នាំ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ