ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ប៉ែន ស៊ី​ម៉​ន ដឹកនាំ​គណៈប្រតិភូ​ខេត្តកំពត អញ្ជើញ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​សព​​​ព្រឹទ្ធាចារ្យ លឹ​ម ណៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​ព្រះ​សីហ​នុៈ នៅ​ព្រឹក​​ថ្ងៃ​ទី​១៩​ ខែមិថុនា ​ឆ្នាំ​២០២០ លោក​បណ្ឌិត ប៉ែន ស៊ី​ម៉​ន ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្តកំពត អមដំណើរ​ដោយ លោក…

ខេត្ត​ព្រះ​សីហ​នុៈ នៅ​ព្រឹក​​ថ្ងៃ​ទី​១៩​ ខែមិថុនា ​ឆ្នាំ​២០២០ លោក​បណ្ឌិត ប៉ែន ស៊ី​ម៉​ន ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្តកំពត អមដំណើរ​ដោយ លោក ជឹ​ង ផល្លា លោក ជាវ តា​យ ព្រមទាំង​ថ្នាក់ដឹកនាំ​គណៈកម្មការ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​ព្រឹទ្ធាចារ្យ លឹ​ម ណៃ ដែល​ជា​អតីត​សមាជិក​គណ:​​ក​ម្មា​ធិ​កា​រម​ជ្ឈឹ​ម​បក្ស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា ប្រធាន​ខុទ្ទកាល័យ​ម​ជ្ឈឹ​ម​បក្ស លេខា​គណ​:​ក​ម្មា​ធិ​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​កំពង់សោម បាន​ទទួលមរណភាព នៅ​ថ្ងៃ ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ (​វេលា​ម៉ោង​០១៖១២​នាទី រំលង​អា​ធ្រា​ត្រ​) ក្នុង​ជន្មាយុ​៨៥​ឆ្នាំ ដោយ​ជរាពាធ​។

ក្នុង​ការ​ចូលរួម​រំលែក​ទុក្ខ​នោះ​ដែរ លោក​បណ្ឌិត ប៉ែន ស៊ី​ម៉​ន បាន​សម្តែង​នូវ​ការ​សោកសង្រេង​ស្រណោះ​អាឡោះអាល័យ​រក​ទីបំផុត​គ្មាន ជាមួយ​ភរិយា ព្រមទាំង​ក្រុម​គ្រួសារ ព្រោះ​ការ​បាត់បង់ លោក​ព្រឹទ្ធាចារ្យ លឹ​ម ណៃ គឺជា​ការ​បាត់បង់​នូវ​ស្វាមី ឪពុក ឳ​ពុក​ក្មេក ជីតា ជីតា​ទួត​ប្រកបដោយ​ព្រហ្ម​វិហារធម៌​ដ៏​ប្រពៃ​ចំពោះ​កូនចៅ ក៏​ដូច​ជា​ការ​បាត់បង់​អតីត​ថ្នាក់ដឹកនាំ​ដ៏​ល្អ​មួយ​រួប ដែល​ពោរ​ពេញ​ទៅ​ដោយ​ឆន្ទៈ​មនសិការ​ខ្ពស់ និង​បាន​បូជា​អស់កម្លាំង​កាយ​ចិត្ត បញ្ញា ស្មារតី ដោយ​មិន​ខ្លាច​នឿយហត់ ព្រមទាំង​បាន​ចូលរួម​ក្នុង​កិច្ចការ​កសាង និង អភិវឌ្ឍន៍​នូវ​សម​ទ្ធិ​ផល​នានា ចំពោះ​ប្រទេស​ជាតិ និង​ប្រជាជន​។

ក្នុង​នោះ​ដែរ​ លោក​​បណ្ឌិត បាន​ចូល​បច្ច័យ​ចំនួន ៤១​លាន​រៀល និង គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត​បច្ច័យ​ចំនួន ២​លាន​រៀល សរុប​ចំនួន ៤៣​លាន​រៀល ដើម្បី​ចូលរួម​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព​លោក​ព្រឹទ្ធាចារ្យ លឹ​ម ណៃ យក​ទៅ​ប្រើប្រាស់​ក្នុង​ពិធី​ធ្វើ​បុណ្យសព​ទៅ​តាម​គន្លង​​ប្រពៃណី​​ព្រះពុទ្ធ​សាសនា​ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ