ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី ៤​រូប​នេះ​រក​លុយ​បាន​រាប់​លាន​ដុល្លារ​ពី​ការ​លេង​ហ្គេ​ម

3 ឆ្នាំ មុន

ការ​លេង​ហ្គេ​ម​ក៏​អាច​ក្លាយជា​ការងារ​ដែល​នាំ​ចូល​ប្រាក់​ចំណូល​រាប់​លាន​ដុល្លារ​ដែរ ។ មូលហេតុ​គឺ​មក​ពី​ការងារ​ជា​អ្នកលេង​ហ្គេ​ម​ក៏​ប្រៀប​ដូច​ជាតា​រា និង​កីឡាករ​ផ្សេង​ៗ​ដែរ​ដែល​អនុញ្ញាត​ឲ្យ​អ្នកលេង​ហ្គេ​ម​ប្រើ​ចំនួន​អ្នកគាំទ្រ​របស់​ខ្លួន​ដើម្បី​ទទួល​បាន​កុងត្រា​ផ្សាយពាណិជ្ជកម្ម និង​ការ​ឧបត្ថម្ភ​ផ្សេង​ៗ​ពី​ក្រុមហ៊ុន​ធំ​ៗ ។ ខាងក្រោម គឺជា​មហាសេដ្ឋី​ដែល​កសាង​ទ្រព្យសម្បត្តិ​ពី​ការ​លេង​ហ្គេ​ម​៖ ១. Ninja…

ការ​លេង​ហ្គេ​ម​ក៏​អាច​ក្លាយជា​ការងារ​ដែល​នាំ​ចូល​ប្រាក់​ចំណូល​រាប់​លាន​ដុល្លារ​ដែរ ។ មូលហេតុ​គឺ​មក​ពី​ការងារ​ជា​អ្នកលេង​ហ្គេ​ម​ក៏​ប្រៀប​ដូច​ជាតា​រា និង​កីឡាករ​ផ្សេង​ៗ​ដែរ​ដែល​អនុញ្ញាត​ឲ្យ​អ្នកលេង​ហ្គេ​ម​ប្រើ​ចំនួន​អ្នកគាំទ្រ​របស់​ខ្លួន​ដើម្បី​ទទួល​បាន​កុងត្រា​ផ្សាយពាណិជ្ជកម្ម និង​ការ​ឧបត្ថម្ភ​ផ្សេង​ៗ​ពី​ក្រុមហ៊ុន​ធំ​ៗ ។ ខាងក្រោម គឺជា​មហាសេដ្ឋី​ដែល​កសាង​ទ្រព្យសម្បត្តិ​ពី​ការ​លេង​ហ្គេ​ម​៖

១. Ninja ឬ​លោក ថៃ​ឡឺ ប្លេ​វី​ន​ស៍ (Tyler Blevins)
តារា​ក្នុង​ពិភព​ហ្គេ​ម​ដែល​មានទ្រព្យ​សរុប​ប្រមាណ ១៧​លាន​ដុល្លារ​រូប​នេះ​មានឈ្មោះ​លើ​ផលិតផល​ជា​ច្រើន​ដូច​ជា​ភេសជ្ជ​ន Red Bull ស្រោមពូក​របស់ Wallmart និង​ព្រមទាំង​សម្តែង​ក្នុង​ការ​ផ្សាយពាណិជ្ជកម្ម​ធំ​ៗ​ទៀត ។ លោក​ក៏​មាន​កុងត្រា​ជាមួយនឹង Adidas និង PSD ដែរ ។ កុងត្រា​ផ្តាច់មុខ​របស់​លោក​ជាមួយ Microsoft បាន​ផ្លាស់​ប្តូរ​ពិភព​ហ្គេ​ម ហើយ​ហ្គេ​ម Fortnite ថែម​ទាំង​ចេញ​អា​វា​តា​របស់ Ninja សម្រាប់​ឲ្យ​អ្នកលេង​ជ្រើសរើស​ថែម​ទៀត ។

២. PewDiePie ឬ​លោក ហ្វ៊ី​លី​ជ ខ្ជេ​ល​បឺ​ក (Felix Kjellberg)
លោក​ជាតា​រា YouTube ដែល​មានទ្រព្យ​សម្បត្តិ​ប្រមាណ ១៥​លាន​ដុល្លារ ដែល​បាន​កសាង​ពី​ការ​លេង​ហ្គេ​ម​អស់​ជា​ច្រើន​ឆ្នាំ​មុន​នឹង​លោក​ផ្លាស់​ប្តូរ​មក​ថត​វី​ដេ​អូ​កំប្លែង​ៗ​វិញ ។ លោក​ជា YouTuber ដែល​បាន​ជួបនឹង​បញ្ហា​ជា​ច្រើន​ព្រោះតែ​រឿង​កំប្លែង​ដែល​ខ្លួន​និយាយ ប៉ុន្តែ​លោក​មាន​អ្នកគាំទ្រ​ដ៏​ស្មោះត្រង់​ដែល​បន្ត​នាំ​យក​ភាព​ជោគជ័យ​ឲ្យ​លោក ។

៣. Preston ឬ​លោក ផ្រេ​ស​ស្តុ​ន អាស​មិន (Preston Arsement)
លោក​ជា​អ្នកលេង​ហ្គេ​ម​ល្បី​ក្នុង​ហ្គេ​ម Minecraft ដែល​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ១៤​លាន​ដុល្លារ​បើ​យោង​ទៅ​តាម Forbes ។ លោក​រក​ចំណូល​ជា​ច្រើន​ពី​ការ​បង្កើត Custom Version នៃ​ហ្គេ​ម Minecraft ។

៤. Markiplier ឬ​លោក ម៉ាក ហ្វី​ស​បាច (Mark Fischbach)
លោក​បាន​ប្រមូល​ទ្រព្យ​សរុប​បាន​ប្រមាណ ១៤​លាន​ដុល្លារ​ពី​ការ​ធ្វើ​ជាតា​រា YouTube និង​លេង​ហ្គេ​ម​រន្ធត់​ៗ​ដូច​ជា Amnesia: The Dark Descent និង​ថែម​ទាំង​សម្តែង​ក្នុង​ភាពយន្ត​ប្រចាំ YouTube ដែល​មាន​ចំណងជើង​ថា A Heist with Markiplier ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ