ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​សៅ​លីង​ចែករំលែក​ផ្នត់គំនិត​ដែល​រារាំង​អ្នក​ពី​ភាព​ជោគជ័យ

3 ឆ្នាំ មុន

លោក ស៊ី ហេង​អ៊ី (Shi Heng Yi) ដែល​ជា​គ្រូ​សៅ​លីង​ប្រចាំ Shaolin Temple Europe…

លោក ស៊ី ហេង​អ៊ី (Shi Heng Yi) ដែល​ជា​គ្រូ​សៅ​លីង​ប្រចាំ Shaolin Temple Europe បាន​ចែក​រំ​លែ​ក្នុង​អត្ថបទ​មួយ​ដែល​បាន​ផ្សាយ​ក្នុង CNBC Make It ថា លោក​បាន​ចំណាយ ៣០​ឆ្នាំ​ដើម្បី​រៀនសូត្រ​និង​អនុវត្ត​ការ​ប្រាស្រ័យ​ទាក់ទង​រវាង​សតិ​មនុស្ស និង​រាង​កាយ ។

ហើយ​មេរៀន​សំខាន់​មួយ គឺ​ទាក់ទិន​នឹង​ឧបសគ្គ​ទាំង ៥​ដែល​រារាំង​មនុស្ស​មិន​ឲ្យ​ម​មើលឃើញ​អ្វី​ជុំវិញ​ខ្លួន​ឲ្យ​បាន​ច្បាស់ ធ្វើការ​សម្រេចចិត្ត​ដែល​ឆ្លាត​វៃ សម្រេច​គោលដៅ​របស់​ខ្លួន និង​រស់នៅ​ជីវិត​ដែល​មាន​សុភមង្គល​ជាដើម ។ ខាងក្រោម​គឺជា​ឧបសគ្គ​ដែល​លោក​បាន​ចែករំលែក ៖

១. ចំណង់
ចំណង់​ដែល​ទាក់ទិន​នឹង​វិញ្ញាណ​ទាំង​ប្រាំ​របស់​មនុស្ស​អាច​ជា​ឧបស្គ​ដ៏​ធំ​មួយ​ក្នុង​ការ​សម្រេច​គោលដៅ ។ ឧទាហរណ៍​ដូច​ជា​អ្នក​កំពុង​ព្យាយាម​បញ្ចប់​កិច្ចការ​អ្វីមួយ ប៉ុន្តែ​អ្នក​ត្រូវ​បាន​រំខាន​ដោយ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​ដែល​ទាមទារ​ចំណាប់អារម្មណ៍​របស់​អ្នក​ជាដើម ។ ប្រសិនបើ​អ្នក​ឈោង​រក​ស្មា​ត​ហ្វូ​ន​តាម​ចំណង់​របស់​អ្នក អ្នក​ប្រហែលជា​ត្រូវ​ខាត​ពេល​អស់​ជា​ច្រើន​ម៉ោង​លើ​វា​ហើយ ។

២. ការ​មិន​ចង់​ធ្វើ​អ្វី
ចំណុច​នេះ​ផ្ទុយ​ពី​ចំណុច​ខាងលើ ។ វា​កើត​មាន​ឡើង​ពេល​ដែល​មនុស្ស​ម្នាក់​មិន​ចង់​ធ្វើ​អ្វី​ទាល់តែ​សោះ​ព្រោះតែ​មូលហេតុ​មួយ​ចំនួន​ដូច​ជា​មិន​ចូល​ចិត្ត​ធ្វើ​វា​ជាដើម ។ ឧទាហរណ៍​ដូច​ជា​អ្នកមាន​ជម្លោះ​ជាមួយ​មិត្ត ឬ​ដៃគូ​ពាណិជ្ជកម្ម តែ​អ្នក​មិន​ចូល​ចិត្តការ​ឈ្លោះ​វែកញែក​ហេតុ និង​ផល​ជាដើម ។ ជា​លទ្ធផល អ្នក​អាច​នឹង​បាត់បង់​ទំនាក់ទំនង​ដែល​នាំ​យក​ភាព​ជោគជ័យ​ដល់​អ្នក ។

៣. ការ​គ្មាន​កម្លាំងកំហែង
វា​កើត​មាន​ឡើង​ពេល​ដែល​មនុស្ស​ម្នាក់​មិន​មាន​កម្លាំងកាយ និង​ចិត្ត​ក្នុង​ការ​ធ្វើ​អ្វីមួយ ។ វា​ក៏​អាច​កើត​មាន​ឡើង​ពេល​ដែល​មនុស្ស​ម្នាក់​មិន​អាច​ក្រោកឈរ​ពី​ការ​បរាជ័យ និង​ផ្នត់គំនិត​អាណិត​ខ្លួនឯង ឬ​គិត​ថា​ខ្លួន​មិនល្អ​គ្រប់គ្រាន់​ដែរ ។ វា​ប្រៀប​បាន​ដូច​ជា​ការ​ឃុំ​ខ្លួនឯង​ក្នុង​គុក ហើយ​វា​នឹង​ប៉ះពាល់​ដល់​ឱកាស​ជោគជ័យ​អ្នក ។

៤. ការ​មិន​ស្ងប់​អារម្មណ៍
ចំណុច​នេះ​ទាក់ទិន​នឹង​ពេល​ដែល​មនុស្ស​ម្នាក់​ព្រួយបារម្ភ​ពី​អ​នាគ​ទ ឬ​មនុស្ស​ដែល​ចូល​ចិត្ត​វាយតម្លៃ​លើ​ខ្លួនឯង ឬ​អ្នក​ដទៃ​ច្រើន ។ ពេល​ដែល​មនុស្ស​មាន​អារម្មណ៍​មិន​ស្ងប់ ពួក​គេ​មិន​អាច​ធ្វើការ​សម្រេច​ចិត្តបាន​ល្អ​ទេ និង​ភាគច្រើន​ធ្វើ​ឲ្យ​ពួក​គេ​ធ្វើ​អ្វី​ដែល​ខ្លួន​នឹង​ស្តាយក្រោយ​នៅ​ថ្ងៃ​អនាគត ។

៥. គំនិត​អវិជ្ជមាន
មនុស្ស​ដែល​មាន​តែ​គំនិត​អវិជ្ជមាន​ភាគច្រើន​ជា​មនុស្ស​ដែល​ស្ទាក់ស្ទើរ​ច្រើន ។ លើស​ពី​នេះ​ទៅ​ទៀត វា​ធ្វើ​ឲ្យ​មនុស្ស​មិន​ជឿជាក់​លើ​សមត្ថភាព​របស់​ខ្លួន ឬ​អ្នក​ដទៃ និង​ព្រមទាំង​ការ​សម្រេចចិត្ត​របស់​ខ្លួន​ដែរ ។ គំនិត​នេះ​អាច​នឹង​ប៉ះពាល់​ដល់​លទ្ធផល​ការងារ​អ្នក​និង​ការ​រាំង​អ្នក​មិន​ឲ្យ​ធ្វើ​អ្វី​ដែល​អាច​នាំ​ភាព​ជោគជ័យ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ