ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សុខ ទូច ៖ បើ​លុប​បឹង​តទៅ​ទៀត និង​លិច​ក្រុង​ហើយ​ព្រោះ​គ្មាន​កន្លែង​បង្ហូរទឹក​ចេញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក បណ្ឌិត សុខ ទូច បាន​និយាយ​យ៉ាង​ចំ​ៗ​ថា បើ​បន្ត​លុប​បឹង​នានា​មួយ​ចំនួន​ទៀត​នឹង​លិច​ក្រុង​ហើយ ដូច្នេះ​សុំ​អង្វរ​ឈប់​លុប​បឹង​ទៀត​ទៅ ។…

រាជធានី​ភ្នំពេញ ៖ លោក បណ្ឌិត សុខ ទូច បាន​និយាយ​យ៉ាង​ចំ​ៗ​ថា បើ​បន្ត​លុប​បឹង​នានា​មួយ​ចំនួន​ទៀត​នឹង​លិច​ក្រុង​ហើយ ដូច្នេះ​សុំ​អង្វរ​ឈប់​លុប​បឹង​ទៀត​ទៅ ។ ការ​លើក​របស់​លោក បណ្ឌិត​ក្រោយ​ពី​សង្កេត​ឃើញជាក់ស្ដែង កាលពី​ពេល​ថ្មី​ៗ​នេះ​មានការ​លុប​បឹង​ជា​ច្រើន​កន្លែង​ពី​សំណាក់​ជនខិលខូច​មួយ​ចំនួន​ក៏​ដូច​ជា ពី​សំណាក់​អ្នកមាន​អំណាច​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ទឹក ។

លោក បណ្ឌិត សភាចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា សូម​អង្វរ​ក៏​ដូច​ជា អំពាវនាវ​កុំ​ឲ្យ​មានការ​លុប​បឹង​តទៅ​ទៀត ។ នេះ​បើ​តាម​ការ​ថ្លែង​របស់​លោក ក្នុង​វេទិកា​តុមូល​ពិភាក្សា​ពី​ការ​រៀបចំ​ខ្លួន​របស់​កម្ពុជា ដើម្បី​ស្តា​សេដ្ឋកិច្ច​ឡើង​វិញ ក្រោយ​ពេល​បញ្ចប់​ការ​រីក​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២០ នៅ​រាជ​បណ្ឌិតសភា​កម្ពុជា ។

លោក​បណ្ឌិត សុខ ទូច បាន​លើក​ឡើង​ថា កាលពី​ឆ្នាំ​១៩៨២ និង​ឆ្នាំ​១៩៨៣ មក​ខាង​ជលផល​កម្ពុជា បាន​ឲ្យ​ឈ្មួ​ល​វៀតណាម​ដែល​ដឹក​ត្រី​ទៅ​ប្រទេស​របស់​គេ តែ​បច្ចុប្បន្ន​មិន​ចាំបាច់​ឡើយ​ឲ្យ​តែ​មាន​លុយ​យក​ឲ្យ​គេ​គេ​ដឹក​ឲ្យ​ដល់​កន្លែង ។ លោក​បន្ត​ថា «​ត្រី​ពោ ត្រី​រស ត្រី​អី​ជាដើម យក​ពី​ខ្មែរ​ទៅ​ទេ យើង​ត្រូវ​មើល​កន្លែង​ហ្នឹង​! តែ​ឥលូវ​គេ​បាន​យក​មក​ចូល​ដូច្នេះ យើង​ត្រូវ​មើល​កន្លែង​ហ្នឹង​ឈប់​លុប​បឹង​ទៅ ។ យើង​មើល​ប្រទេស​កូរ៉េ មាន​ផ្ទៃដី​តូច​ជាង​ខ្មែរ មាន​ប្រជាជន​ដល់​ទៅ​៥២​លាន​នាក់ គេ​មិន​ទាន់​មាន​លុប​បឹង​ទេ ខ្ញុំ​ជិះ​កាត់​បឹង​កប់​ស្រូវ​មក​ឃើញ​តែ​ចាក់​ដី តើ​យើង​អាច​ទុក​បឹង​សម្រាប់​កែ​ច្នៃ​វិស័យ​ទេសចរណ៍​បាន​ដែរ​ឬទេ?​»​។

លោក​ឲ្យ​ដឹង​ទៀត​ថា ការ​លើក​ឡើង​របស់​លោក​នា​ពេល​នេះ គឺ​ដឹង​ថា​មានការ​ប៉ះ​ដល់​បុគ្គល​មួយ​ចំនួន​ប៉ុន្តែ​ត្រូវ​តែ​ទទួល​ការ​ឈឺចាប់ ប្រសិនបើ​មិន​ទទួលយក​ទេ នៅ​តែ​បន្ត​លុប​បឹង​តទៅ​ទៀត​នោះ ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នឹង​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដូច​ជា លិច​ទីក្រុង​ភ្នំពេញ​ដោយហេតុ​អត់​មាន​កន្លែង​ហូរ​ចេញ ។

ដើម្បី​ឲ្យ​ប្រទេស​រីក​ចម្រើន​លោក​បណ្ឌិត​ក៏​បាន​សង្កត់ធ្ងន់​ថា ត្រូវ​តែ​មានការ​កែ​សង្គម​កម្ពុជា ព្រោះ​ប្រទេស​កម្ពុជា ជា​ប្រទេស​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំ​អស់​គ្នា​ផង​ដែរ មិនមែន​របស់​អ្នក​ណា​ម្នាក់ ហើយ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​មិន​អាច​ធ្វើ​ការងារ​តែឯង ដោយ​គ្មាន​ចូលរួម​ពី​ពលរដ្ឋ​ម្នាក់​ៗ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ