ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋទាំង៤៦គ្រួសារ នាំគ្នាផ្ទុះកំហឹងឈ្លោះប្រកែក ជាមួយកងកំលាំងទាហានក្នុងកងល្បាតទី២ វរសេនាតូចលេខ៤០៣ការពារព្រំដែនគោកកម្ពុជា-ថៃ ដោយចោទប្រកាន់ថា លួចដក
ដំណាំចេកនឹងស្វាយចន្ទីពួកគាត់ចោល កាលពីថ្ងៃទី១៧ មិថុនា ២០២០ ។ នៅព្រឹកថ្ងៃទី១៨ មិថុនា ទើបប្រជាពលរដ្ឋផ្ទុះកំហឹង ឈានដល់ការឈ្លោះប្រកែកគ្នាយ៉ាងតឹងសសៃរ.ករៀងៗខ្លួន ។
ហេតុការណ៍នេះ កើតឡើងនៅចំណុចអូរក្តុលក្នុងភូមិជាំ ហៅភូមិចង្អូថ្ម ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់ វែង ខេត្តឧត្តរមានជ័យ។ ប្រជាពលរដ្ឋទាំង៤៦គ្រួសារ បាននិយាយដោយអះអាងថា ពួកគាត់បានទទួលការបែងចែកដីប្រភេទលំនៅឋានពីក្រុមអាជ្ញាធរក្នុងមួយ គ្រួសារបានផ្ទៃដីទំហំ១០x៣០ម៉ែត្រ ខណៈនោះក៏មានគ្រួសារខ្លះទិញដីរស់នៅ ហើយពុំមានដីសម្រាប់អាស្រ័យផលដំណាំទេ គឺប្រជាពលរដ្ឋបានប្រកបមុខរបរគ្រួសារខ្លះអូសរទេះ នៅមាត់ច្រកទ្វារអន្តរជាតិព្រំដែនជាំ គ្រួសារខ្លះទៀតដើរចូលព្រៃរកបេះបន្លែស្លឹកឈើព្រៃនឹងដកផ្សិតលក់ដើម្បីចិញ្ចឹមជីវិត ។
ដោយសារតែជួបការលំបាកពេក ប្រជាពលរដ្ឋបានកាប់ឆ្កាព្រៃ ដាំដំណាំស្រាប់តែទាហានកងល្បាតទី២កងវរសេនាតូចលេខ៤០៣ការពារព្រំដែនគោកកម្ពុជា-ថៃ ចូលមកដកដំណាំចេកនឹងស្វាយចន្ទីចោលគ្មាន សល់ កាលពីថ្ងៃទី១៧ មិថុនា ២០២០ ។ ប្រជាពលរដ្ឋដដែលបានអះអាងថា ដោយសារតែមើលឃើញអស់លោក អ្នកមានអំណាចធំៗកាប់រុករានទន្ទ្រានដីព្រៃរបស់រដ្ឋនៅចំណុចជួរខ្នងភ្នំដងរែក ក្នុងម្នាក់មិនក្រោម៥ហិកតា រហូតទៅដល់២០ហិកតាឯណោះ ។
សូម្បីតែផ្ទៃដីនៅគម្រប់ព្រៃ ក៏មានប្លង់ដែរ ចុះប្រជាពលរដ្ឋកាប់ឆ្ការព្រៃម្នាក់ៗ បានត្រឹមតែកន្លះហិកតាទៅមួយហិកតាអស់លោកថា ទុកព្រៃជាជម្រកទ័ព ។ចំណែកអស់លោក ដែលមានអំណាចធំៗម្តេចក៏មិនថៃរក្សាព្រៃទុក សម្រាប់ ជម្រកកងទ័ពផង ហើយពួកគាត់សុំអំពាវនាវដល់សម្តេចអគ្គមហាសេនា បតីតេជោហ៊ុន សែន នៃព្រះរាជាអាណាចក្រកម្ពុជា ជួយបង្កើតក្រុមការងារចុះមកធ្វើការសិក្សាពិនិត្យ ។
បើពលរដ្ឋជាអ្នកខុសសុំទទួលទោស ហើយបើអស់ លោកអ្នកមានអំណាចខុស ត្រូវចូលគុកមុនប្រជាពលរដ្ឋទើបស័ក្តសម ។ លោកអៀម សំអេន មេភូមិជាំបានឱ្យដឹងថា ប្រជាពលរដ្ឋ រស់នៅក្នុង ភូមិជាំមានចំនួន៦៨គ្រួសា ប្រកបមុខរបរអូររទេះនឹងចូលព្រៃបេះបន្លែឈើ ព្រៃនឹងដកផ្សិតលក់តែប៉ុណ្ណោះ ខណៈនោះ មានមានដីសម្រាប់អាស័យផលទេ ហើយពួកគាត់ឃើញអស់លោកមានដីច្រើនៗកាប់រុករានទន្ទ្រានព្រៃដែរ ពួកគាត់បានធ្វើតម្រាប់តាមបែបនេះ ស្រាប់តែមានទាហានទៅរារាំងឈាន ទៅកើតមានជម្លោះរូបលោកបានចុះទៅដលនឹងកន្លែងកើតហេតុហើយបាន ហាមឃាត់មិនឱ្យឈ្លោះប្រកែចគ្នាតទៅទៀត ។
នៅព្រឹកថ្ងៃទី១៩ មិថុនា ប្រជាពលរដ្ឋបានទៅសាលាស្រុកបន្តដាក់ញាតិឱ្យជួយអន្តរាគមន៍ នឹងជួយដោះស្រាយឱ្យពួកគាត់ផងដែរ។
ទាក់ទិនព័តមាននេះលោកវរសេនីយ៍ឯកជឺម សំអោ មេបញ្ជាការវរៈសេនាតូចលេខ៤០៣បានឱ្យដឹងថា ទីតាំងដែលប្រជាពលរដ្ឋចូលទៅកាប់រុករានទន្ទ្រានព្រៃនោះ ជាព្រៃសម្រាប់លាក់កងទ័ព ដោយយោងទៅលើបទបញ្ជាពីថ្នាក់លើ លោកបានចាត់កំលាំងទៅហាមឃាត់នឹងរារាំងមិនឱ្យចូលទៅអាស្រ័យផលតទៅទៀត ។ តែបើប្រជាពលរដ្ឋមានសំណើទៅដល់អាជ្ញាធរនឹងថ្នាក់ដឹកនាំសម្រេចថា ឱ្យពួកគាត់ចូលអាស្រ័យបាន គឺលោកមិនហាមឃាត់ទេ ។
លោកស៊ូ ណាត មេឃុំត្រពាំងប្រីយ៍ លោកហោ ជិនវរយុទ្ធ អភិបាលស្រុកអន្លង់វែង នៅព្រឹកថ្ងៃទី១៩ មិថុនា នេះ បានឱ្យកោះសន្តិភាពដឹងថា ទាក់ទិនហេតុការណ៍ប្រជាពលរដ្ឋដែលមានបញ្ហាចោទប្រកាន់កងទ័ពនឹងការរារាំងប្រជាពលរដ្ឋមិនឱ្យចូលទៅអាស្រ័យផលនៅទីនោះ លោកនឹងបង្កើតក្រុមការងារចុះ ទៅធ្វើការពិនិត្យមើលហើយយកមកដាក់ធ្វើការដោះស្រាយនៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ