អត់ធន់​បាន​កម្រិត​ណា ​សមគួរ​នឹង​ទទួល​ផល​កម្រិត​នោះ


តាម​ដែល​ធ្លាប់​ដឹង​មក​ពាក្យ​ខន្តី​នេះ​ជា​ភាសាបាលី យើង​ប្រែ​ត្រឹមតែ​ការ​អត់ធន់​ប៉ុណ្ណោះ តែ​នៅ​ក្នុង​ព្រះ​ត្រៃ​បិដក លោក​អាច​ប្រែ​ថា សមគួរ​នឹង​ទទួលផល​ផង​ដែរ​។ ខាងក្រោម​នេះ​ជា​ការ​ពន្យល់​ដ៏​ខ្លី តែ​ងាយ​យល់​ដូច​តទៅៈ

ដូច​ជា​នៅ​ក្នុង​ខណៈ​ដែល​អ្នក​បដិបត្តិ​ធម៌​រៀបនឹងបាន​សម្រេចមគ្គផល​និព្វាន​នោះ ក៏​លោក​ប្រើ​ពាក្យ​ខន្តី​ដែរ​គឺ​សមគួរ​នឹង​សម្រេច ក្រោយ​ពី​បាន​អត់ធន់​ជា​យូរ​មក​ហើយ ​។

ដូច្នេះ​ពាក្យ​ខន្តី​១​ម៉ាត់​នេះ​មាន​ន័យ​រួម​ទាំង​សកម្មភាព​ដែល​ត្រូវ​អត់ធន់​ផង និង​ផល​នៃ​ការ​អត់ធន់​ផង គឺ​បន្ទាប់​ពី​អត់ធន់​ដល់​កម្រិត​មួយ​ហើយ ផល​ដែល​បាន​មក​ក៏​សមគួរ​ទៅ​នឹង​សេចក្តី​ព្យាយាម​ដែល​បាន​អត់ធន់​នោះ​ដែរ​ ។

អត់ធន់​តិច សមគួរ​នឹង​បាន​ផល​តិច អត់ធន់​ច្រើន សមគួរ​នឹង​បាន​ផល​ច្រើន អត់ធន់​បាន​កម្រិត​នេះ​សមគួរ​នឹង​បាន​ផល​កម្រិត​នោះ​ជាដើម​ ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ