ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ទើប​ចេញពី​មណ្ឌល​កែប្រែពីល្ងាច​ លុះ​ព្រឹកឡើង​គេប្រាប់ឪពុកថា បាត់បង់ជីវិត​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេងប្រុស​អាយុ​​១៤​​ម្នាក់​​សង្ស័យ​​ធ្វើ​សកម្មភាព​ឡើង​លើ​ផ្ទះ​ប្រជាពលរដ្ឋ​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​ ប៉ុន្តែ​ត្រូវ​ម្ចាស់ផ្ទះ​​ឃើញ​​ទាន់​ស្រែក «​ចោរ​ៗ​» ​ក៏​ភ័យស្លន់​ស្លោ​ស្ទុះ​រ​ត់ទៅ​បំ​បុក​ទម្លុះ​សំណាញ់​ដែក​ជាប់​ជញ្ជាំង ​បណ្ដាល​ឱ្យ​​ធ្លាយ​សំណាញ់​ហើយ​ធ្លាក់​​ពី​លើ​ផ្ទះ​ជាន់​​ទី​២​មក​​ដល់​ដី​បាក់​.​ក ​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង ។​ ហេតុការណ៍​​ខាងលើ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩…

រាជធានី​ភ្នំពេញ ៖ ក្មេងប្រុស​អាយុ​​១៤​​ម្នាក់​​សង្ស័យ​​ធ្វើ​សកម្មភាព​ឡើង​លើ​ផ្ទះ​ប្រជាពលរដ្ឋ​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​ ប៉ុន្តែ​ត្រូវ​ម្ចាស់ផ្ទះ​​ឃើញ​​ទាន់​ស្រែក «​ចោរ​ៗ​» ​ក៏​ភ័យស្លន់​ស្លោ​ស្ទុះ​រ​ត់ទៅ​បំ​បុក​ទម្លុះ​សំណាញ់​ដែក​ជាប់​ជញ្ជាំង ​បណ្ដាល​ឱ្យ​​ធ្លាយ​សំណាញ់​ហើយ​ធ្លាក់​​ពី​លើ​ផ្ទះ​ជាន់​​ទី​២​មក​​ដល់​ដី​បាក់​.​ក ​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង ។​

ហេតុការណ៍​​ខាងលើ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២០​ ប៉ុន្តែ​ទើបតែ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃដដែល​ នៅ​ចំណុច​ផ្ទះល្វែង​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ឫ​ស្សី​ទី​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

​ក្មេង​ប្រុ​ស​ម្នាក់​​ដែល​បាត់បង់ជីវិត​ខាងលើ​​ឈ្មោះ ឈ​ន វីត ​អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល ក្នុងភូមិ​ដំណាក់​ធំ​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ ដោយ​រូបគេ​ស្នាក់​នៅ​ជាមួយនឹង​ឪពុក​ម្ដាយ ។ ​ក្មេង​ប្រុស​ម្នាក់​នេះ​​មាន​បងប្អូន​ប្រុស​ស្រី​​ចំនួន​៤​នាក់ ប៉ុន្តែ​បងប្រុស​ស្រី​​ចំនួន​៣​នាក់​ផ្សេង​ទៀត​មានគ្រួសារ​អស់​ទៅ​ហើយ ហើយ​ពួក​គេ​ក៏រស់​នៅ​​បែក​លំនៅ​ឋាន​ពី​ឪពុក​ម្ដាយ​អស់​ហើយ​ដែរ នៅឡើយ​តែ​​រូបគេ​ស្នាក់​នៅ​ជាមួយនឹង​ឪពុក​ម្ដាយ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ស្នាក់​នៅផ្ទះ​ជួល​​ក្បែរ​​កន្លែង​កើតហេតុ​​បាន​ឱ្យ​​ដឹង​ថា មុន​កើតហេតុ​ គេ​បាន​ឮសំរឹប​ជើងមនុស្ស​​នៅ​សំ​យ៉ាប​មុខ​ផ្ទះកើតហេតុ​ខាងលើ​នោះ​ លុះ​មានការ​សង្ស័យ​ ​ម្ចាស់​ផ្ទះ​​ក៏​បាន​ស្រែក​ខ្លាំង​ៗ​​ចេញពីក្នុងផ្ទះ​ថា «​ចោរ​ៗ» ។ ភ្លាម​នោះ​ក្មេង​ប្រុស​ជា​ជនសង្ស័យ​មានការ​ភ័យ​ស្លន់​ស្លោ​ក៏​​ស្ទុះ​រ​ត់ទៅ​បំ​បុក​ទម្លុះ​សំណាញ់​ដែក​ជាប់​ជញ្ជាំង ​បណ្ដាល​ឱ្យ​​ធ្លាយ​សំណាញ់​ហើយ​ធ្លាក់​​ពី​លើ​ផ្ទះ​ជាន់​​ទី​២​មក​​ដល់​ដី​បាក់​.​ក ​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង ។

តាម​ប្រភពដដែល​បានបន្ត​ថា បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ ពំ​ុ​មាន​ន​ណា​​ម្នាក់​រាយការណ៍​ជូន​សមត្ថកិច្ច​ឡើយ លុះ​វេលា​ព្រឹក​ឡើង ម្ចាស់ផ្ទះ​រួម​ជាមួយ​បងប្អូន​ប្រជា​​ពលរដ្ឋ​បាន​រាយការណ៍​ជូ​ន​សមត្ថកិច្ច ទើប​នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​នគរបាល​ជំនាញ​បាន​ចុះ​ដល់ទី​តាំង​កើតហេតុ ​ដើម្បី​ពិនិត្យ និង​​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅ​លើ​សព​ជាក់ស្ដែង​តែ​ម្ដង​។ ក្រោយ​ការ​ពិនិត្យ​យ៉ាង​ល្អិតល្អន់​លើស​ពរួច​មក នគរបាល​ជំនាញបញ្ជាក់​ថា ​ក្មេង​ប្រុស​ខាងលើ​​ពិតជា​បាន​បាត់បង់ជីវិត​ ដោយសារ​ការ​លោត​ពីលើ​ផ្ទះ​ជាន់​ទី​២ ធ្លាក់​មក​ក្រោម ​បណ្ដាល​ឲ្យ​បាក់​ក​​ប្រាកដ​មែន ។

​តាម​ប្រភពពីនាយ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​២ លោក​អនុសេនីយ៍ឯក ណេ​ង សា​មឿ​ន បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ក្មេង​ប្រុស​ជា​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​តោង​ឡើង​តាម​ផ្ទះ​ប្រជា​​ពលរដ្ឋ​ដែល​នៅ​ជាប់​ផ្ទះ​ជួល​ខាងលើ (​ចំណុច​កើតហេតុ​) ហើយ​បាន​តោង​ឡើង​តាម​​ចំរឹង​​ដែក​ដែល​មាននៅ​ជាប់​ផ្ទះ​នីមួយ​ៗ​ក្បែរ​នោះ​ ឡើងជា​បន្តបន្ទាប់​រហូត​ឡើង​ដល់​ជាន់​លើ​បង្អស់​ដោយ​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ ប៉ុន្តែ​ត្រូវ​ម្ចាស់ផ្ទះ​ជួល​ឃើញ​​ទាន់​ក៏​ស្រែក​ឆោឡោ​បង្ក​ឲ្យ​រូបគេ​ភ័យ​ស្លន់ស្លោ​ខ្លាំង​ក៏​សម្រេចចិត្ត​ហក់​ធាក់​សំណាញ់​ដែក​ជាប់​នឹង​ជញ្ជាំង​ទម្លុះ​បម្រុង​រត់គេច​ខ្លួន ​ប៉ុន្តែ​ជា​អកុសល​ក៏​ត្រូវ​ធ្លាក់​ពីលើ​ចុះ​មក​ក្រោម​ បណ្តាល​ឱ្យ​បាក់កបាត់បង់ជីវិត​នៅ​នឹង​កន្លែងកើតហេតុ​​តែ​ម្ដង ។

តាម​​ការ​អះអាង​របស់​បុរស​​ម្នាក់​ឈ្មោះ ឈ​ន ហ៊ុយ អាយុ​៦៤​ឆ្នាំ ត្រូវ​ជា​ឪពុក​បង្កើត​​របស់​ក្មេង​ប្រុស​ខាងលើ​ ​​បាន​ឱ្យ​​ដឹង​ថា​ កូនប្រុស​របស់​គាត់​​ទើបតែ​ចេញពី​មណ្ឌល​កែប្រែ​អប់រំ កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២០ ដោយ​រូបគេ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ចាប់ខ្លួន​ពី​បទ « លួច​ទ្រព្យសម្បត្តិ​អ្នក​ដទៃ » ។ នៅ​ពេល​ដែល​រូបគេ​ចេញពី​មណ្ឌល​កែប្រែ គេ​បាន​មក​ដល់​ផ្ទះ​ហើយ​បាន​មក​អង្គុយ​ហូប​បាយ​ជាមួយ​ស្ត្រី​ជា​ម្ដាយ ។ ក្រោយ​ហូប​បាយ​រួច ​កូន​ប្រុស​​បាន​ដើរចេញ​ទៅ​ក្រៅ​​បាត់ ​ដោយ​ពុំ​បាន​ប្រាប់​អ្នក​ផ្ទះ​ថា​ទៅ​ណា​នោះ​ទេ ។

តាម​ប្រភពដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​ផង​ដែរ ​គាត់​បាន​ព្យាយាម​ដើរ​តាមរ​កកូន ដោយ​បារម្ភ​ខ្លាច​កូន​ដើរទៅ​ប្រព្រឹត្ត​អំពើ​អបាយមុខ​លួច​សម្ភារៈ ឬ​ទ្រព្យសម្បត្តិ​របស់​​អ្នក​ដទៃ​ដូច​កាល​ពី​ពេល​មុនៗ​ទៀត ប៉ុន្តែ​ព្យាយាម​រក​អស់​មួយ​ល្ងាច​ទៅ​ហើយ ​តែរ​ក​ពុំ​ឃើញ​កូនប្រុស​ទាល់តែ​សោះ ។ លុះ​រហូត​ដល់​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃកើតហេតុ ស្រាប់តែ​មាន​គេ​ដើរមក​ប្រាប់​​គាត់​ថា ​កូនរបស់គាត់​​បាន​បាត់បង់​ជីវិត​ទៅ​ហើយ ដោយ​សារ​ឡើងទៅ​​លួច​ទ្រព្យសម្បត្តិ​​របស់​គេ រួច​ធ្លាក់​ពីលើ​ផ្ទះ​​មក​ក្រោម​ បណ្តាល​ឱ្យបាត់បង់​ជីវិត​ ។

បើ​តាម​ការ​អះអាង​អោយ​ដឹង​ពី​ប្រជាពលរដ្ឋ​ក្នុង​តំបន់ខាងលើនោះ​ ពិសេស​នគរបាល​មូលដ្ឋានប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ទី​២ ​បាន​ឲ្យ​ដឹង​ថា ​ក្មេង​ប្រុស​ជា​ជនសង្ស័យ​​ម្នាក់​ខាងលើ​​នោះ​ គឺជា​មុខសញ្ញា​យ៉ាង​សកម្ម​ ​ដែល​តែងតែ​​ធ្វើសកម្មភាព​លួច​សម្ភា​រៈ​ និង​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ពិសេស​គឺ​នៅ​ពេល​​យប់​ ​ដោយ​​រូបគេ​តែងតែ​ដើរ​ចូល​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​ ហើយ​បន្លំ​លួច​ទ្រព្យសម្បត្តិ​ជា​ញឹកញាប់​ ហើយ​​កាលពីពេល​កន្លង​មក​ រូបគេ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ រួម​ទាំង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​ធ្វើការ​ឃាត់ខ្លួន​ជា​ច្រើន​លើក​ច្រើន​សារ​ផង​ដែរ ព្រមទាំង​ធ្លាប់​ធ្វើការ​បញ្ជូន​ខ្លួន​ទៅ​កាន់​មណ្ឌល​អប់រំ​កែប្រែ​ជា​ច្រើន​លើក​​មកហើយ​ ដើម្បី​អប់រំ​ណែនាំ​​រួបគេ​ឱ្យ​ដើរ​ក្នុង​ផ្លូវ​ល្អ​ឡើង​វិញ​ ព្រោះតែ​​រូបគេ​ពុំ​ទាន់​គ្រប់​អាយុ​នៅឡើយ​ទេ​ ដូច្នេះ​ហើយ​រាល់ពេល​គេ​ប្រព្រឹត្ត​បទល្មើស​ម្ដង​ៗ នគរបាល​​ពំ​ុ​ដែល​អនុវត្ត​ទោសទណ្ឌ​លើ​រូបគេ​ឡើយ បាន​ត្រឹមតែ​ប​ញ្ជូ​ន​ទៅ​កន្លែង​អប់រំ​តែ​ប៉ុណ្ណោះ ។

​ក្រោយ​ពី​​ពិនិត្យ​​​​រួច​ ​សព​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​បញ្ជូន​តាម​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​សំបួរ​មាស ​ដើម្បី​ប្រគល់​ជូន​សាច់ញាតិ​នៅ​ទីនោះ​​រៀប​ចំ​​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ