ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​បឹង​បុរាណ​» ឈ្មួញ​ជីក​យក​ដី​លក់ ប្រែ​ជា​តំបន់​ទាក់ទាញ​ពលរដ្ឋ​មក​លេង​រាល់​ថ្ងៃ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បឹង​បុរាណ​មួយ​កន្លែង ដែល​ត្រូវ​បាន​ឈ្មួញ​ជីក​ដឹក​យក​ដី​លក់ បាន​ប្រែ​ក្លាយជា​កន្លែង​កំសាន្ត​ពេល​ល្ងាច​របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​១​ថ្ងៃ​មាន​មនុស្ស​ទៅ លេង​កម​ក្សាន្ត​ចាប់​២០០​នាក់ រហូត​ដល់​ទៅ​៣០០​នាក់​ឯណោះ ដែល​ទីតាំង​ស្ថិត​ភូមិ​ត្របែក ឃុំ​បន្ទាយ​នាង…

ខេត្តបន្ទាយមានជ័យ ៖ បឹង​បុរាណ​មួយ​កន្លែង ដែល​ត្រូវ​បាន​ឈ្មួញ​ជីក​ដឹក​យក​ដី​លក់ បាន​ប្រែ​ក្លាយជា​កន្លែង​កំសាន្ត​ពេល​ល្ងាច​របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​១​ថ្ងៃ​មាន​មនុស្ស​ទៅ លេង​កម​ក្សាន្ត​ចាប់​២០០​នាក់ រហូត​ដល់​ទៅ​៣០០​នាក់​ឯណោះ ដែល​ទីតាំង​ស្ថិត​ភូមិ​ត្របែក ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី​។

បើ​តាម​មេឃុំ​បន្ទាយ​នាង បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២០​នេះ​ថា បឹង​បុរាណ​ដែល​ត្រូវ​គេ​បាន​ស្តារ​នេះ មាន​បណ្តោយ​ប្រវែង​៣០០​ម៉ែត្រ ទទឹង​ប្រវែង​២០០​ម៉ែត្រ និង​ជម្រៅ​១២​ម៉ែត្រ ដែល​ត្រូវ​បាន​កាយ​យក​ដី​ចាប់​ខែកុម្ភៈ ដល់​ខែមិថុនា ឆ្នាំ​២០២០ ហើយ​ទំហំ​ដែល​កាយ​ដី​នោះ​មាន​ផ្ទៃដី​៤៣.៣០០​ម៉ែត្រការ៉េ​។

មេឃុំ​បាន​បញ្ជាក់​ថា បឹង​បុរាណ​នេះ គឺ​អាជ្ញាធរ​ភូមិ និង​ឃុំ​បន្ទាយ​នាង បាន​សម្រេច​ឱ្យ​ឈ្មួញ​ស្តារ និង​កាយ​យក​ដី​ទៅ​លក់ ហើយ​ឃុំ​ទឹក​ទុក​សម្រាប់​តម្រូវការ​ប្រជាពលរដ្ឋ​នៅ​ពេល​ដែល​ខ្វះ​ទឹក​ប្រើប្រាស់ និង​សម្រាប់​ស្រោច​ស្រប​ដំណាំ​កសិកម្ម និង​ស្រូវ នៅ​ពេល​តម្រូវការ​ចាំបាច់​ផង​ដែរ ។ ហើយ​មេឃុំ​នឹង​សម្រេចចិត្ត​ធ្វើ​របង​ជុំវិញ តែ​ឈ្មួញ​នឹង​កសាង​ផ្លូវ​និង​របង​ជុំវិញ​បឹង​ចាស់​ដែល​បាន​ស្តា​រហើយ​នេះ​។

ក្រោយ​ពេល​ស្តា​របឹង​បុរាណ​ហើយ គឺ​ឃើញ​មាន​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​លេង​កំសាន្ត​នៅ​ពេល​ល្ងាច និង​ចុះ​លេង​ក្នុង​បឹង​ដែល​ស្តារ​នោះ ហើយ​ក៏​អ្នក​បើករថយន្ត និង​ម៉ូតូ​ចុះ​លេង​ខាង​ក្រោម និង​មាន​ទាំង​ល្បែងក្មេងលេង​ទៀត​ផង​ដូច​ជា លត​ប៉ុង និង​លក់ដូរ ហើយ​ក៏​មាន​ប្រជា​ពល​រដ្ឋ​ទៅ​លេង​កំសាន្ត​ជា​លក្ខណៈ​គ្រួសារ​ផង​ដែរ ដោយ​ក្នុង​១​ថ្ងៃ​ចាប់ពី​២០០​ទៅ​៣០០​នាក់​ជា​រៀង​រាល់ថ្ងៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ