ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរស​​ពិការ​​ក្រីក្រ​​មាន​ជំងឺ​ប្រចាំ​កាយ ​ទទួល​​​បាន​ការ​​​សង្គ្រោះពី​​ប្រធាន​មន្ទីរពេទ្យ​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​ ៖ ​តប​តាម​ការ​អំពាវ​នាវ​របស់​​បុរសម្នាក់​​មាន​ពិការ​ភាព​ឈ្មោះ​ជា សា​វុ​ធ អាយុ​៣៨​ឆ្នាំ ដែល​ប្រកប​របរ​ដុត​ក្រឡាន​លក់ នៅ​ភូមិ​ចន្លោះ​រ៉េ​ន ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ គ្មាន​ល​ទ្ឋ​ភាព​ព្យាបាល​ជំងឺ​រលា​ក​​ក្រពះ…

ខេត្តកំពង់ឆ្នាំង​ ៖ ​តប​តាម​ការ​អំពាវ​នាវ​របស់​​បុរសម្នាក់​​មាន​ពិការ​ភាព​ឈ្មោះ​ជា សា​វុ​ធ អាយុ​៣៨​ឆ្នាំ ដែល​ប្រកប​របរ​ដុត​ក្រឡាន​លក់ នៅ​ភូមិ​ចន្លោះ​រ៉េ​ន ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ គ្មាន​ល​ទ្ឋ​ភាព​ព្យាបាល​ជំងឺ​រលា​ក​​ក្រពះ និង​រលា​ក​​តម្រងនោម ដែល​គេហទំព័រ​កោះសន្តិភាព​ចុះ​ផ្សាយ​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​មិ​នា ឆ្នាំ​២០២០​នេះ លោក​វេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ក៏​បានអោយ​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​ខេត្ត ចុះ​ទៅ​ដឹក​បុរស​​ពិការ​រូប​នោះ​ដល់​លំនៅ​ដ្ឋា​ន ដើម្បី​យក​មក​ពិនិត្យ និង​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ដោយ​ឥត​គិតថ្លៃ ។​

អ្វី​ដែល​គួរ​អាណិត​​ជាងនេះទៅ​ទៀត​នោះ ពេល​ក្រុម​គ្រូពេទ្យ​ចុះ​ទៅ​ដល់​ផ្ទះ គ្រួសារ​​បុរស​​ពិការ​ខាងលើ បាន​ប្រាប់​គ្រូ​ពេទ្យ​ថា​ ពួកគាត់​មាន​ប្រាក់​តែ​២​ម៉ឺន​រៀល​ប៉ុណ្ណោះ ។

នៅ​ក្នុង​មន្ទីរពេទ្យ លោក​វេជ្ជបណ្ឌិត ទុំ សម្បត្តិ បាន​បញ្ជាក់​ថា​ ក្រោយ​ពី​ពិនិត្យ​អ្ន​កជំងឺ​ដែលជា​ជនពិការ​រូប​នោះ​ហើយ ជាលទ្ធផលរកឃើញ​ថា​ ​​អ្នកជំងឺ​រូបនោះ​មាន​ដុំ​ក្នុង​ពោះ​១​ដុំ​ធំ ​ដោយ​មិនដឹង​ថា​ដុំ​​នោះ​ជា​សាច់​កាច​ឬ​ស្លូត​ឡើយ ​ហើយ​អ្នកជំងឺ​មាន​សំពាធ​ឈាម​ឡើង​ខ្ពស់​គឺ​១៦/៨​។ ចំណែក​ការ​ហូរ​ទឹកនោម​មករ​ហូត​អស់​រយៈ​​ពេល​១២​ឆ្នាំ​មក​ហើយដោយ​មិនដឹង​ខ្លួន​នេះ គឺ​មក​ពី​ការ​រលា​ក​​តម្រងនោម​ធ្ងន់ធ្ងរ គឺ​តម្រងនោម​ធ្លុះធ្លាយ​ទៅ​ហើយ ។ ចំណែក​ការ​ពិការ​ជើង​ទាំង​២​នេះ គឺ​ដោយសារ​ការ​ប៉ះ​ទ​ង្គិច​ឆ្អឹង​ជំនីរ​គឺ​បណ្តាល​មក​ពីរ​បួស​សរសៃ​ខួរឆ្អឹងខ្នង គឺ​ស្ពៀត​សរសៃ​ណាមួយ​មិន​បាន​ព្យាបាល​ទាន់​ពេលវេលា ទើប​បណ្តាល​អោយ​ពិការ​ជើង​ទាំង​២​បែប​នេះ​។

លោក​វេជ្ជបណ្ឌិតបាន​បញ្ជាក់​​បន្ត​ថា ដូច្នេះ​អាកា​រៈ​ជំងឺ​ទាំងអស់​ខាងលើ​នេះ ក្រុម​គ្រូពេទ្យ​ជំនាញនឹង​ត្រូវ​បូ​ម​ឈាម ធ្វើ​អេកូ និង​ថត​កាំរស្មី​មើល​ស​រ​សៃ​ប្រសាទ​ខួរក្បាល មើល​សាច់​ក្នុង​ដុំ​ពោះ​បន្ថែម​ទៀត ទើប​សន្និដ្ឋាន​ប្រភេទ​ជំងឺ​ទាំង​អស់នេះ​បាន ដើម្បី​ធ្វើការ​ព្យាបាល ។ លោក​វេជ្ជបណ្ឌិត​បាន​​បន្ត​ថា ​ចំពោះ​អ្នកជំងឺ​ជា​ជន​ពិការរូប​​នេះ ខាង​ក្រុម​គ្រូពេទ្យ​ខេត្ត​នឹង​យកចិត្តទុកដាក់​ព្យាបាល​អោយ​អស់​លទ្ធភាព​ដែល​មាន ចំណែក​ការ​ខ្វះខាត​មួយ​ចំនួន​ផ្នែក​​ជីវភាព​អ្នកជំងឺ គឺ​ខាង​មន្ទីរពេទ្យ​នឹង​ជួយ​ឧបត្ថម្ភ ដោយ​មិន​រើសអើង​អ្នក​ក្រីក្រ​នោះ​ឡើយ​។

សូម​រំ​ឮ​កថា បុរស​ជា​ជន​មាន​ពិការ​ភាព​ឈ្មោះ​ជា សា​វុ​ធ អាយុ​៣៨​ឆ្នាំ បាន​ធ្លាក់ខ្លួន​ពិការ​ដោយសារ ធ្វើ​កម្មករ​សំណង់ ​ហើយ​ត្រូវ​ថ្ម​ធ្លាក់​បុក​ឆ្អឹងជំនី​រ បណ្តាល​ឱយរ​ងរ​បួស និង​ធ្លាក់ខ្លួន​ពិការ​ជាង​១២​ឆ្នាំ​ហើយ ។

ដោយសារ​បានការ​លើកទឹកចិត្ត​ពី​ស្ត្រី​ជា​ប្រ​ព​ន្ឋ​ឈ្មោះ ឆិ​ន ធា​រី អាយុ​៣៩​ឆ្នាំ ទើប​រូប​គាត់​បាន​ទ្រាំ​រស់​ដើម្បី​ចិ​ញ្ចឹម​កូន​៣​នាក់ និង​ឪពុក​ចាស់ជរា​ម្នាក់​ទៀត ដោយ​ប្រកប​មុខរបរ​ដុត​ក្រឡាន​ដោយខ្លួន​ឯង​រួម​ជាមួយ​កូនៗ ចំណែក​ប្រ​ព​ន្ឋ​ជា​អ្នក​ជិះ​​កង់​ដឹក​ដើរ​លក់​ដល់​ផ្សារ​ក្រោម ។

ក្រោយ​ពី​ឃើញ​ទុក្ខ​លំបាក​របស់​​បុរស​ជា​ជន​មាន​ពិការ​ភាព​រូប​នោះ និង​តប​តាម​ការ​អំពាវ​ចង់​ព្យាបាល​ជម្ងឺ​ផង​នោះ ទើប​លោក​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង មានចិត្ត​ស​ប្បុរស​ដឹក​យក​អ្នក​ជំងឺ​រូប​នោះ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ដោយ​ពុំ​គិតថ្លៃឡើយ​ ។

ក្នុង​នាម​អ្នក​សារព័ត៌មាន ជំនួស​មុខ​ឱ្យ​ក្រុម​គ្រួសារ​បុរសជា​ជន​មាន​ពិការ​ភាព​ខាងលើ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោក​វិ​ជ្ជ​បណ្ឌិត​ប្រធាន​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង និង​ក្រុម​គ្រូ​​ពេទ្យ​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​ព្យាបាល​អ្នក​ជំងឺ​​ពិការ​ដ៏​កំសត់​ម្នាក់​នេះ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ