ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ក្នុង​ចំណោមបក្ខពួក​​២នាក់​ត្រូវចាប់ខ្លួន ក្រោយ​បើកទូកបំបុកគេ​

3 ឆ្នាំ មុន
  • ភ្នំពេញ

​​រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា ​កាលពីវេលា​ម៉ោង​​១២​និង​​​១០នាទីរំលងអធ្រាត្រ​ឈាន​ចូល​​ថ្ងៃ​ទី​​​១៩ មិថុនា ឆ្នាំ​២០២០ កំលាំង​ប៉ុស្តិ៍ និង​ផ្នែក​យុ​ត្តិ​ធ​ម៌​នៃ​អធិការដ្ឋាន​ខណ្ឌដូនពេញ បាន​សហការ​ជាមួយ​កំលាំង​កា​រិ​យា​នគរបាល​ចរាចរណ៍​ផ្លូវទឹក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ចុះ​​ធ្វេ​ី​ការ​ឃាត់ខ្លួន​ស្ត្រីជា​ជនសង្ស័យ​​ម្នាក់…

​​រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា ​កាលពីវេលា​ម៉ោង​​១២​និង​​​១០នាទីរំលងអធ្រាត្រ​ឈាន​ចូល​​ថ្ងៃ​ទី​​​១៩ មិថុនា ឆ្នាំ​២០២០ កំលាំង​ប៉ុស្តិ៍ និង​ផ្នែក​យុ​ត្តិ​ធ​ម៌​នៃ​អធិការដ្ឋាន​ខណ្ឌដូនពេញ បាន​សហការ​ជាមួយ​កំលាំង​កា​រិ​យា​នគរបាល​ចរាចរណ៍​ផ្លូវទឹក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ចុះ​​ធ្វេ​ី​ការ​ឃាត់ខ្លួន​ស្ត្រីជា​ជនសង្ស័យ​​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​២​នាក់ ពី​បទ​ហិ​ង្សា​ដោយ​ចេតនា និង​ធ្វេ​ី​អោយ​ខូចខាត​ដោយ​ចេតនា ​បន្ទាប់ពី​​​បេ​ី​ក​ទូក​បំ​បុក​ទូក​អ្នកដទៃ​ និង​យក​ពូថៅ ព្រមទាំង​ដែក​ចង្អេ​ី​រ​វាយ​បំ​ផ្លា​ញ​​សំភា​រៈគេទៀត ដែល​បាន​ប្រព្រឹត្ត​កាលពី​វេលាម៉ោង​​​​៦​និង​​៤០នាទី​យប់​ថ្ងៃ​ទី​១៨ មិថុនា ឆ្នាំ​២០២០ នៅ​ចំណុ​ច​លេ​ី​ទូក​ទេសចរណ៍​លេ​ី​ផ្ទៃ​ទឹកទន្លេ តាម​បណ្តោយ​ផ្លូវ​ព្រះ​សុ​ី​សុវត្ថិ កែង​ផ្លូវ​១៧៨ ភូមិ​១ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ហ៊ុន ចាន់​លក្ខ ភេទ​ស្រី អាយុ​៥១​ឆ្នាំ ​ជា​ម្ចាស់​ទូក​ទេសចរណ៍ ស្នាក់ នៅផ្ទះ​លេខ​៥ ផ្លូវ​លេខ​១៧ ភូមិ​៨ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ចំណែក​បក្ខ​ពួក​ម្នាក់ទៀតមិនស្គាល់អត្ត​សញ្ញាណនោះទេ ។​

​បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ធ្វេ​ី​ការ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ ដេ​ី​ម្បី​កសាង​សំ​ណុំ​រឿង​ចាត់​ការ​តាម​នី​​តិ​វិធី​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​ (​កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ