ខ្លាំង​បាត់​! ចេញពី​ជក់​បង្ហោះ​ម៉ូតូ​អួត​សមត្ថ​កិច្ច លុះ​សួរនាំ​គាត់​ឆ្លើយ​យ៉ាង​ខ្លី​ហួស​ចិត្ត​


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​ចេញពី​ជក់​​គ្រឿង​ញៀន​វិញ បាន​ជិះ​ម៉ូតូ​បញ្ច្រាសទិស​ចរាចរណ៍ លុះ​ជិះ​ដល់​គោលដៅ​សមត្ថកិច្ច​ខណ្ឌមានជ័យ​អនុវត្ត​ច្បាប់​ចរាចរណ៍ ក៏​បាន​បង្ហោះ​ម៉ូតូ​ឌឺ​សមត្ថកិច្ច​ទៀត ស្រាប់តែ​រអិល​ដួល​ខ្លួនឯង បណ្តាល​ឱ្យ​រង​របួសធ្ងន់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២០ ទុល​មុខ​នឹង​ដេប៉ូ​បូម​ខ្សាច់ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

តាម​កម្លាំង​សមត្ថកិច្ច​ខណ្ឌមានជ័យ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​មាន​ជ័យ បាន​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ គាប់​ជួន​ពេល​នោះ​ក៏​ស្រាប់តែ​មាន​យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GD4946 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ពី​ជើង​ទៅ​ត្បូង ដោយ​បើក​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​។

សមត្ថកិច្ច​បន្ត​ថា លុះ​មក​ដល់​ចំណុច​ដែល​កម្លាំង​សមត្ថកិច្ច​កំពុង​តែ​អនុវត្ត​ច្បាប់​ចរាចរណ៍​នោះ ស្រាប់តែ​យុវជន​ខាងលើ​នេះ បាន​រោ​ទិ៍​ម៉ូតូ​បង្ហោះ​បង្អួត​ពីមុខ​សមត្ថកិច្ច​តែ​ម្តង លុះ​ពេល​សមត្ថកិច្ច​ចេញ​មក​បំរុង​ឃាត់ខ្លួន ដើម្បី​សួរនាំ ក៏​ស្រាប់តែ​យុវជន​រូប​នេះ​ជិះ​ម៉ូតូ​បត់​ត្រឡប់​ក្រោយ​ក្នុង​ល្បឿន​​យ៉ាង​លឿន លុះ​មក​ដល់​មុខ​ដេប៉ូ​បូម​ខ្សាច់​ក៏​រអិល​ទឹក​នៅ​មុខ ការដ្ឋាន បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​ខ្លួនឯង​បោក​ត្រឡប់ត្រឡិន​ជា​ច្រើន​ជុំ បណ្តាល​ឲ្យ​បុរស​រូប​នោះ រង​របួសធ្ងន់​គួរសម ។ ពេល​នោះ​សមត្ថកិច្ច​ទៅ​ដល់ និង​បាន​សាកសួរ ស្រាប់តែ​បុរស​រូប​នោះ​បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា «​រូបគេ​ទើប​ចេញពី​ប្រើប្រាស់​គ្រឿងញៀន​» ។

ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ ដោយ​ឃើញ​ជន​រង​គ្រោះ​មាន​របួសធ្ងន់​ផង​នោះ សមត្ថកិច្ច​ក៏​បាន​ទាក់ទង​ហៅ​សាច់ញាតិ​ឱ្យមក​ដល់​ធ្វើការ​និយាយ​អប់រំ ហើយ​ក៏​បាន​លើក​យុវជន​ខាងលើ​នេះ​ដាក់​ម៉ូតូ​កង់​បី ដើម្បី​យក​ទៅ​ព្យ​បាល​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ នៅ​សល់​ម៉ូតូ​ដែល​រង​ការ​ខូចខាត​យ៉ាងដំណំ​នៅ​កន្លែង​កើតហេតុ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​សាច់ញាតិ ដើម្បី​ចាត់ចែង​យក​ទៅ​ផ្ទះ​វិញ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ