ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកធ្វើការ​តាម​សណ្ឋាគារ និង​សេវា​កម្សាន្ត​ផ្តើម​ទាមទារ​ប្រាក់​ឧ​ត្ថ​ម្ភ ខណៈ​ព្យួរការងារ​ពេល​វិបត្តិ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

បុគ្គលិក​សណ្ឋាគារ ផ្ទះសំណាក់ និង​សេវា​កម្សាន្ត​មួយ​ចំនួន​បាន​កំពុង​ស្វែងរក​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន នៅ​ពេល​ពួក​គេ​ត្រូវ​បាន​ព្យួរការងារ​អំឡុង​ពេល​មាន​វិបត្តិ​កូ​វី​ដ​១៩ ។ លោក ទូច កុសល ប្រធាន​ស​ព័ន្ធ​សហជីព​កម្មករនិយោជិត…

បុគ្គលិក​សណ្ឋាគារ ផ្ទះសំណាក់ និង​សេវា​កម្សាន្ត​មួយ​ចំនួន​បាន​កំពុង​ស្វែងរក​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន នៅ​ពេល​ពួក​គេ​ត្រូវ​បាន​ព្យួរការងារ​អំឡុង​ពេល​មាន​វិបត្តិ​កូ​វី​ដ​១៩ ។

លោក ទូច កុសល ប្រធាន​ស​ព័ន្ធ​សហជីព​កម្មករនិយោជិត វិស័យ​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា មាន​កម្មករនិយោជិត​ច្រើន​ជាង​១​ពាន់​នាក់ ដែល​ស្ថិត​នៅ​ក្រោម​សហព័ន្ធ​របស់​លោក ត្រូវ​បាន​ព្យួរការងារ មាននៅ​ភ្នំពេញ និង​ខេត្តសៀមរាប ។ កម្មករនិយោជិត​ទាំងនោះ មាន​ធ្វើការ​នៅ​តាម​សណ្ឋាគារ អាជីវកម្ម​កម្សាន្ត និង​ក្រុមហ៊ុន​សំអាត​ជាដើម ។

លោក​កុសល​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ព្យួរការងារ​ទាំងនោះ​មាន កម្មករ និយោជិត ខ្លះ​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ និង​មាន​ករណី​ខ្លះ​ទៀត​មិន​ទាន់​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ទេ ដោយ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​ការ​ចរចា​ជាមួយ​មន្ទីរ និង​ក្រសួង​ការងារ ។

លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ធ្លាប់​បាន​លើក​ឡើង​ថា កាលពីដើម ខែមិថុនា​កន្លង​មកនេះ​ថា គ្រាន់តែ​ដើម​៤​ខែ​ដើម ឆ្នាំ​២០២០​ភ្ញៀវ​ទេសច​បរទេស​មក​កម្ពុជា​បាន​ធ្លាក់​ចុះ​៧០% និង​បាន​ធ្វើ​ប៉ះពាល់​អាជីវកម្ម​ទេសចរណ៍ ២៩៥៦ ទីតាំង បិទ​ប៉ះពាល់​ការងារ​ជាង​៤​ម៉ឺន ។

សណ្ឋាគារ ៣២៤ បាន​បិទទ្វា មាន​បុគ្គលិក​ជាង​១៤ ០០០​បាន​បង់​ការងារ ផ្ទះសំណាក់ ៤០៥ ប៉ះពាល់​ការងារ​ជាង​២​ពាន់ ហើយ ភោ​ជនី​ដ្ឋា​ន​៣៨៥​ទីតាំង​បាន​បិទ​ដែរ ។ រដ្ឋាភិបាល​កំពុង​ព្យាយាម​ដោះស្រាយ​កា​រក​លំបាក​របស់​អ្នក​រង​ផល​ប៉ះពាល់​ការងារ​ដោយសារ​កូ​វី​ដ​១៩ នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ