ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីប្រឹក្សាផែនការជីវិត AIA គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អាជីពរបស់អ្នក !

3 ឆ្នាំ មុន
  • ភ្នំពេញ

ធ្លាប់គិតថា ចង់ធ្វើការឯករាជ្យដោយខ្លួនឯងទេ? គ្រប់គ្រងកាលវិភាគដោយខ្លួនឯង? ក្លាយទៅជាថ្នាក់ដឹកនាំរបស់ខ្លួនឯងជាមួយនឹងការទទួលបានជំនួយពីក្រុមហ៊ុនធំជាងគេមួយក្នុងពិភពលោក ខណៈពេលដែលអ្នកអាចជួយអ្នកដទៃឲ្យរស់នៅក្នុងជីវភាពដ៏ល្អពេញលេញ? ប្រសិនបើចម្លើយរបស់អ្នកឆ្លើយតបទៅនឹងសំនួរណាមួយ ឬទាំងអស់ខាងលើនេះ ដូច្នេះការចាប់អាជីពជាទីប្រឹក្សាផែនការជីវិត AIA គឺជំហានបន្ទាប់ដ៏ល្អបំផុតសម្រាប់ការងាររបស់អ្នក…

ធ្លាប់គិតថា ចង់ធ្វើការឯករាជ្យដោយខ្លួនឯងទេ? គ្រប់គ្រងកាលវិភាគដោយខ្លួនឯង? ក្លាយទៅជាថ្នាក់ដឹកនាំរបស់ខ្លួនឯងជាមួយនឹងការទទួលបានជំនួយពីក្រុមហ៊ុនធំជាងគេមួយក្នុងពិភពលោក ខណៈពេលដែលអ្នកអាចជួយអ្នកដទៃឲ្យរស់នៅក្នុងជីវភាពដ៏ល្អពេញលេញ? ប្រសិនបើចម្លើយរបស់អ្នកឆ្លើយតបទៅនឹងសំនួរណាមួយ ឬទាំងអស់ខាងលើនេះ ដូច្នេះការចាប់អាជីពជាទីប្រឹក្សាផែនការជីវិត AIA គឺជំហានបន្ទាប់ដ៏ល្អបំផុតសម្រាប់ការងាររបស់អ្នក ។

ជីវិតជាទីប្រឹក្សាផែនការជីវិត AIA

ទីប្រឹក្សាផែនការជីវិត AIA គឺជាភ្នាក់លក់ដំបូងបង្អស់នៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា ដែលផ្តល់សេវាកម្មពេញម៉ោង បើធៀបជាមួយនឹងភ្នាក់ងារលក់ធានារ៉ាប់រងដទៃទៀតដែលផ្តល់សេវាកម្មត្រឹមក្រៅម៉ោង ។ ការផ្តល់សេវាកម្មពេញម៉ោងបែបនេះ គឺពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ ។

ទីប្រឹក្សាផែនការជីវិត AIA ទាំងអស់ត្រូវបានផ្តល់ជូននូវការប្រើប្រាស់បច្ចេកវិទ្យាលំដាប់ថ្នាក់ពិភពលោក និងការបណ្តុះបណ្តាលកម្រិតខ្ពស់ភ្លាមៗ ដែលត្រូវបានរចនាឡើងជាជំហានៗ ចាប់តំាងពីពេលចាប់ផ្តើមដំបូងរហូតដល់ក្លាយទៅជាភ្នាក់ងារធានារ៉ាប់រងដ៏ជោគជ័យ ។ ជាការពិតណាស់ ទីប្រឹក្សាផែនការជីវិត AIA ទាំងអស់ត្រូវបានផ្តល់ជូនវគ្គបណ្តុះបណ្តាលរយៈពេល ៣១៨ម៉ោង បើធៀបជាមួយនឹងចំនួនម៉ោងជាមធ្យមលើវគ្គបណ្តុះបណ្តាលក្នុងវិស័យនេះដែលមានត្រឹមតែ ៤០ម៉ោងតែប៉ុណ្ណោះ សម្រាប់ជាជំនួយដល់ភាពជោគជ័យផ្ទាល់ខ្លួន និងផ្នែកហរិញ្ញវត្ថុ ។

ក្នុងនាមជាទីប្រឹក្សាផែនការជីវិត AIA អ្នកជាអ្នកកំណត់ទៅលើចំណូលរបស់អ្នកផ្ទាល់ខ្លួន ដែលមិនមានដែនកំណត់ឡើយ ។ អ្នកនឹងត្រូវបានលើកទឹកចិត្តច្រើនដើម្បីសម្រេចបាន និងសម្រេចលើសគោលដៅប្រចំាខែរបស់អ្នក ព្រមទាំងមានក្រុមអ្នកជំនាញរង់ចាំជួយអ្នកគ្រប់ជំហាន ។ អ្នកអាចរកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ ហើយប្រសិនបើអ្នកសម្រេចគោលដៅ អ្នកនឹងទទួលបានរង្វាន់ដ៏ពិសេសជាមួយនឹងទឹកប្រាក់បន្ថែម ។ មិនតែប៉ុណ្ណោះអ្នកនឹងអាចទទួលបានការធ្វើដំណើរកម្សាន្តទៅកាន់កន្លែងអស្ចារ្យជាច្រើនទូទាំងពិភពលោក ។

ការទទួលស្គាល់លំដាប់ពិភពលោក

គុណសម្បតិ្តធំជាងគេមួយក្នុងការក្លាយជាទីប្រឹក្សាផែនការជីវិត AIA គឺការទទួលស្គាល់លើភាពជោគជ័យរបស់អ្នកពីថ្នាក់តំបន់ និងអន្តរជាតិ ដែលជាផ្នែកមួយក្នុងការធ្វើឲ្យអ្នកលេចធ្លោក្នុងអាជីពរបស់អ្នក ។ ទីប្រឹក្សាផែនការជីវិត AIA តែងទទួលបានការកោតសរសើរជាច្រើនលើឆាកអន្តរជាតិ ដែលរួមមានទាំងការលេចធ្លោលើបទដ្ឋានលំដាប់អន្តរជាតិ Million Dollar Round Table (MDRT) ។ ការក្លាយជាសមាជិក MDRT គឺត្រូវបានផ្តល់ឲ្យតែចំពោះទីប្រឹក្សាផែនការជីវិតឆ្នើមដែលទទួលបានចំណូលផ្នែកហិរញ្ញវត្ថុបានច្រើនជាងគេប៉ុណ្ណោះ ។

អ្នកស្រី កែវ សុចិន្តា និងលោក សួង សុវណ្ណារ៉ា គឺជាទីប្រឹក្សាផែនការជីវិត ២រូបក្នុងចំណោម ១៩រូប ដែលបានក្លាយជា សមាជិក MDRT ឆ្នាំនេះ ។ ថ្មីៗនេះពួកគាត់ក៏ត្រូវបានជាប់ជាបេក្ខភាពពានរង្វាន់ Asia Trusted Life Agents & Advisers Awards លើកទី ៥ ដែលជាពានរង្វាន់ប្រចំាឆ្នាំមួយ សម្រាប់ប្រគល់ជូនដល់ទីប្រឹក្សាផែនការជីវិតឆ្នើមជាងគេនៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិតក្នុងទ្វីបអាស៊ី ។

ពានរង្វាន់ Asia Trusted Life Agents & Advisers Awards លើកទី ៥ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំដោយស្ថាប័ន Asia Insurance Review និងស្ថាប័ន Asia Advisers Network ដោយចូលរួមរៀបចំដោយស្ថាប័ន LIMRA ដែលក្នុងនោះ AIA គឺជាដៃគូយុទ្ធសាស្រ្ត ។ ក្រុមគណៈកម្មការ ត្រូវបានចូលរួមដោយនាយកប្រតិបត្តិក្រុមហ៊ុន នាយកប្រតិបត្តិជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងអ្នកជំនាញក្នុងវិស័យនេះ ។

អ្នកស្រី កែវ សុចិន្តា ត្រូវបានជាប់ជាបេក្ខភាពពានរង្វាន់ Rookie Insurance Agent ប្រចាំឆ្នាំ ទៅលើការខំប្រឹងប្រែងដ៏ល្អរបស់គាត់ ដែលជាក់ស្តែងត្រូវបានឃើញថាគាត់ គឺជាទីប្រឹក្សាផែនការជីវិត AIA តែម្នាក់គត់ក្នុងប្រវត្តិសាស្រ្តនៃវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា ដែលបានសម្រេចនូវកម្រិតបទដ្ឋានល្អឥតខ្ចោះលំដាប់អន្តរជាតិ Court of the Table (COT) ក្នុងរយៈពេល ២ឆ្នាំជាប់ៗគ្នា ដែលនេះជាបទដ្ឋានខ្ពស់ជាង MDRT ទៅទៀត ។

ក្នុងពេលជាមួយគ្នានេះដែរ លោក សួង សុវណ្ណារ៉ា ក៏ត្រូវបានជាប់ជាបេក្ខភាពពានរង្វាន់ Rookie Insurance Agency Leader ប្រចាំឆ្នាំផងដែរ ។ ដោយមានមូលដ្ឋាននៅការិយាល័យ AIA ខេត្តសៀមរាបដែលទើបនឹងសម្ពោធ លោក សួង សុវណ្ណារ៉ា ត្រូវបានទទួលស្គាល់ថា ជាទីប្រឹក្សាផែនការជីវិតដ៏លេចធ្លោម្នាក់ក្នុងវិស័យធានារ៉ាប់រងអាយុជីវិតនៅទ្វីបអាស៊ី ហើយក៏ជាទីប្រឹក្សាផែនការជីវិតម្នាក់ក្នុងចំណោមទីប្រឹក្សាផែនការជីវិត AIA ទាំង១៩នាក់ ដែលទទួលបាននូវសមាសភាពសមាជិក MDRT ក្នុងឆ្នាំនេះ ។

ការក្លាយជាទីប្រឹក្សាផែនការជីវិត AIA

AIA កំពុងតែស្វែងរកបុគ្គលដ៏ឆ្នើមប្រកបដោយវិជ្ជាជីវៈ ដើម្បីចូលរួមជាមួយក្រុមទីប្រឹក្សាផែនការជីវិត AIA ហើយជំរុញអាជីពរបស់ខ្លួនទៅកាន់កម្រិតកាន់តែខ្ពស់ថែមទៀត ។ AIA នឹងផ្តល់ជាការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ ថវិកាបន្ថែមប្រចាំត្រីមាស ការទទួលស្គាល់ពីថ្នាក់តំបន់ និងអន្តរជាតិ រួមទាំងឱកាសក្លាយទៅជានាយកប្រតិបត្តិផ្ទាល់ខ្លួន ដោយមានការគាំទ្រពីក្រុមហ៊ុនធំបំផុតមួយក្នុងពិភពលោក ។ នេះនឹងក្លាយទៅជាការសម្រេចចិត្តដ៏អស្ចារ្យមួយរបស់អ្នក ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ