យោងតាមការទស្សន៍ទាយយ៉ាងពិសេសរបស់កំពូលគ្រូហុងស៊ុយចក្រវាលចិនសែដែលល្បីល្បាញខាងគុណគូរមើលខ្សែជីវិតបានអះអាងថា សម្រាប់ហោរាសាស្ត្រប្រចាំថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០ ម្ចាស់ឆ្នាំទាំង១២ អ្នកខ្លះមានរាសីឡើងខ្ពស់ ខ្លះរាសីមធ្យម និងខ្លះទៀតរាសីស្រុតចុះ តែអ្នកដែលមានរាសីឡើងខ្ពស់ក៏កុំអាលអរ ឯអ្នករាសីស្រុតចុះក៏មិនត្រូវអាក់អន់ចិត្ត រឿងដែលសំខាន់សម្រាប់ជីវិតគឺស្ថិតលើការប្រព្រឹត្តជាក់ស្តែងដោយផ្ទាល់ ។ អ្នកប្រឹងប្រែងនឹងទទួលផលល្អ ជួបតែទេវតាលាភនាំមហាលាភសំណាងចូលមក ។ ថ្ងៃនេះថ្ងៃនេះលោកអ្នកបួងសួង279ច្បាស់ជាបានរីករាយជាមួយនឹងលាភសំណាង លាភលុយ លាភហេង និងជោគជតារាសីប្រាថ្នាអ្វីនឹងបានសម្រេចដូចបំណង ។
ឆ្នាំជូត ថ្ងៃនេះរាសីរបស់លោកអ្នកខ្ពស់ត្រដែត ទោះជាដួងរាសីល្អប្រសើរពិតមែនក្តី ប៉ុន្តែលោកអ្នក តោងតែប្រយ័ត្នប្រយែងរាល់ការងារផងពីព្រោះថាផលជាផ្លែផ្កានោះមិនងាយបានដូចគាប់បំណងប៉ុន្មាននោះទេ ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើមានញាតិមិត្តបបួលធ្វើអ្វីមួយឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្តតែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នព្រោះយីអ៊ុនរបស់អ្នកក៏ស្ថិតនៅក្នុងគ្រោះចាញ់បោកគេដែរ ។ ការធ្វើដំណើរទីជិតឆ្ងាយជួបតែសេចក្តីសុខដុមដូចសព្វមួយដង ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានតែភាពផ្អែមល្ហែមនិងស្រស់ស្រាយរកគ្នាប្រពៃណាស់ ។
ឆ្នាំឆ្លូវ ថ្ងៃនេះរាសីល្អជាមធ្យម បើលោកអ្នកធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងក្នុងរឿងអ្វីមួយបន្តិចព្រោះថាបើសម្រេចចិត្តខុសនោះនាំឱ្យជួបស្ថានភាពលំបាកនាពេលក្រោយ ។ សម្រាប់កិច្ចការងារក៏ដូច្នេះដែរត្រូវចេះយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លា នោះផ្លែផ្កាដែលផ្តល់មកវិញតែងឆ្លើយតបដូចបំណង ។ អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាមិនខាន ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំក្តីទុក្ខលំបាកនាថ្ងៃខាងមុខ ។
ឆ្នាំខាល រាសីថ្ងៃនេះស្រុតចុះខ្លាំង ទោះបីដួងរាសីស្រុតចុះពិតមែន ប៉ុន្តែលោកអ្នកអាចប្រកប ការងារជឿនលឿនទៅមុខធម្មតាបានមិនថ្វីទេ ។ ការរស់នៅងាយជួបប្រទះនូវរឿងរ៉ាវច្រើន ហេតុនេះគប្បីមាន ការអត់ធ្មត់បំផុត ។ ក្រៅពីនេះបើលោកអ្នកចង់ឡើងផ្ទះថ្មីឬចេញដំណើរយានយន្តទៅណាមកណាក៏ចាត់ទុកថាមិនល្អប៉ុន្មាននោះដែរ ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរជួបការលំបាកទាំងការជួញទីជិតទីឆ្ងាយ ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា ។
ឆ្នាំថោះ ថ្ងៃនេះរាសីល្អមធ្យម ដំណើរជីវិតរបស់លោកអ្នកជួបបញ្ហាលំបាកច្រើនបន្តិច ហើយ ទោះធ្វើអ្វីក៏ពុំហុចផលជាទីគាប់ចិត្តដែរ ។ ក្រៅពីនេះតែងមានក្រុមមនុស្សតាមព្យាបាទយាយីហើយបើចេះអត់ធ្មត់មិនតបតដោយចិត្តត្រជាក់នោះក៏ជាការប្រសើរបំផុត ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីហក់លោតខ្លាំងពេកឡើយព្រោះផលចំណូលប្រមូលមកវិញមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេ ស្រួលមិនស្រួលត្រូវចំណាយកម្លាំងឥតអំពើថែមទៀត ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំសូវលេងម៉េះម៉ោះច្រើននាំតែកើតជម្លោះវិវាទនឹងគ្នា ។
ឆ្នាំរោង រាសីស្រុតចុះខ្លាំង នៅថ្ងៃនេះទោះបីដួងរាសីស្រុតចុះពិតមែន ប៉ុន្តែបើការប្រកបការងារមាន ការប្រយ័ត្នប្រយែងនោះ នឹងហុចផលល្អមកវិញ។ អ្នកប្រកបរបររកស៊ីជួញដូរវិញនៅថ្ងៃនេះមិនសូវមានការរីកដុះដាលប៉ុន្មានទេសើរហើយការជួញទីជិតឆ្ងាយក៏មិនសូវហុចផល មកវិញដែរ ច្រើនតែជួបរឿងរកាំរកូស ។ ការធ្វើដំណើរទោះមិនមានអ្វីជាឧបសគ្គពិតមែនក្តី តែលោកអ្នកមិនត្រូវសេពគប់គ្រឿងស្រវឹងឡើយពិសេសអ្នកបើកបរតែម្តង ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនក៏ទាស់ទែងខ្វែងគំនិតគ្នា ។
ឆ្នាំម្សាញ់ ថ្ងៃនេះរាសីស្រុតចុះ លោកអ្នកធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងនិងធ្វើអ្វីត្រូវមានចិត្តត្រជាក់ដោយមិនត្រូវយកកំហឹងទល់កំហល់ជាដាច់ខាត ។ ក្រៅពីនេះលោកអ្នកអាចទទួលរងការនឿយហត់ហួសពីការគិតទុកទៀតផង ។ អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្តប្រយែងឱ្យបានខ្លាំងក្លា ពិសេសគ្រោះចាញ់បោកគេតែម្តង ។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំជួបភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើនព្រោះម្នាក់ៗយកភាពមានះ ទោសៈដាក់ខ្លួន ។
ឆ្នាំមមី រាសីល្អជាមធ្យម នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើផ្លូវរដិបរដុបនិងមានបញ្ហាច្រើនម្ល៉ោះហើយធ្វើអ្វីក៏តែងមិនសូវទទួលផលល្អប៉ុន្មានទេ និងជួបការលំបាកច្រើន ពិសេសស្ត្រីទទួលរងគ្រោះ យាយីច្រើនចំពោះមុខគប្បីមានការប្រយ័ត្នប្រយែង។ នៅថ្ងៃនេះវមុននឹងចង់ចុះ ទុនអ្វីមួយត្រូវចេះគិតគូរឱ្យបានច្បាស់លាស់សិនមុនអនុវត្តជាក្រោយទើបអាចទទួលផលសម្រេចខ្ពស់ ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងជូរចត់ជាធម្មតា ។
ឆ្នាំមមែ ថ្ងៃនេះរាសីខ្ពស់ត្រដែត ហេតុនេះការធ្វើកិច្ចការអ្វីក៏ផ្តល់ផលល្អ សម្រាប់លោកអ្នកមានគម្រោងការងារថ្មីៗច្បាស់ជាជោគជ័យ ។ ការរស់នៅលោក អ្នកត្រូវចេះគ្រប់ គ្រងអារម្មណ៍ខ្លួនឯងឱ្យបានល្អដោយមិនត្រូវប្រកាន់ចិត្តឆេវឆាវដោយពុំយកហេតុផលដាក់ខ្លួនប្រយ័ត្នចៃដន្យអាក្រក់ខ្លួនឯង ត្រូវសោះប្រែជាខុសហើយត្រូវមកក្លាយជាជនរងគ្រោះទៅវិញ ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះ លោកអ្នកអាចឈោងចាប់ក្រសោបបានមកវិញហើយ ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានតែភាពផ្អែមល្ហែមនិស្រស់ស្រាយគួរជាទីកក់ក្តៅ ។
ឆ្នាំវក រាសីស្រុតចុះខ្លាំង នៅថ្ងៃនេះដោយសារដំណើរជីវិតធ្លាក់ស្រុតចុះ ហេតុនេះគប្បីប្រយ័ត្ន ប្រយែង និងមានចិត្តត្រជាក់ទើបប្រសើរ ។ ក្រៅពីនេះលោកអ្នកចូរប្រយ័តុ្នកើតជម្លោះជាមួយអ្នកដទៃដោយប្រការណាមួយ ។ ការប្រកបការងារមានការជឿនលឿនទៅមុខតិចតួចតែការថយក្រោយនោះមានច្រើនគប្បីមានការប្រយ័ត្នប្រយែងបន្តិច ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើទោះជាលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីមិនសូវហុចភោគផលប៉ុន្មានទេ ពិសេសលោកអ្នកមិនគប្បីយកខ្លួនទៅបៀតនឹងល្បែងស៊ីសងឡើយព្រោះនាំកើតឧបទ្រពចង្រៃការលក់ដូរមិនជឿនលឿនទៅមុខ ។
រីឯសេចក្តីស្នេហាកំលោះក្រមុំមានការរកាំចិត្តនិងរឿងរ៉ាវរត់ចូលច្រើនដូចនេះឱ្យប្រយ័ត្នបញ្ហាជម្លោះវិវាទបន្តិច ។
ឆ្នាំរកា ថ្ងៃនេះរាសីល្អជាមធ្យមនៅថ្ងៃនេះក្នុងរង្វង់គ្រួសាររបស់លោកអ្នកតែងមានការចាប់កំហុសគ្នាច្រើន ហើយទាល់តែចេះអត់ឱនឱ្យគ្នាទើបគ្មានបញ្ហាចម្រូងចម្រាសកើតឡើង ។ សម្រាប់ការប្រកបរបររកស៊ីជួញដូរទោះធ្វើជំនួញអ្វីក៏តែងផ្តល់ផលល្អនិងមានការចម្រើនលូតលាស់ដោយទទួលផលកក់ក្តៅត្រឡប់មកវិញ ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើររកាំចិត្តច្រើនម្ល៉ោះហើយចូរប្រយ័ត្នជម្លោះវិវាទ ឈានដល់ការបែកបាក់ ។
ឆ្នាំច ថ្ងៃនេះរាសីរបស់លោកអ្នកខ្ពស់ត្រដែត បើទោះជាដួងរាសីល្អប្រសើរពិតមែនក្តី ប៉ុន្តែលោកអ្នក គួរតែប្រយ័ត្នប្រយែងរាល់ការងារផងពីព្រោះថាផលជាផ្លែផ្កានោះមិនមែនបានមកដោយងាយៗប៉ុន្មានទេ ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើមានញាតិមិត្តបបួលធ្វើអ្វីមួយឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្ត តែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នព្រោះយីអ៊ុនរបស់លោកអ្នកក៏ស្ថិតនៅក្នុងគ្រោះចាញ់បោកគេផងដែរ ។ ការធ្វើដំណើរទីជិតឆ្ងាយជួបតែសេចក្តីសុខដុមរមនា ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានតែភាពផ្អែមល្ហែមនិងស្រស់ស្រាយរកគ្នាប្រពៃណាស់ ។
ឆ្នាំកុរ ថ្ងៃនេះរាសីស្រុតចុះបើទោះជាធ្វើអ្វីត្រូវមានចិត្តត្រជាក់ ហើយបើចង់ធ្វើកិច្ចការអ្វីសំខាន់ រង់ចាំដល់ថ្ងៃដួងរាសីខ្ពស់ក៏ប្រសើរដែរ ។ អ្នកប្រកបរបររកស៊ីជួញដូរ ការបោះទុនអ្វីត្រូវធ្វើដោយសន្សឹមៗបានហើយកុំបំបោលព្រោះបើហ៊ានចំណាយទុនធំតែងពុំផ្តល់ផលល្អដូចចិត្តប៉ងឡើយ ។ ការធ្វើដំណើរឆ្ងាយជិតជួបភាពប្រទាំងប្រទើសនិងមានបញ្ហាចោទច្រើនម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែងផង ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានដំណើរប្រឆាំងគ្នាច្រើន ពិសេសងាយផ្ទុះ រឿងរ៉ាវតូចធំដែលនឹកស្មានមិនដល់ ។ សាន សារិន
ចែករំលែកព័តមាននេះ