ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយប៉ប្រិចភ្នែក! ឆក់យកជីវិតបុរសម្នាក់​ ខណៈ​កំពុង​ឈប់​ម៉ូតូរង់ចាំភ្លើងស្តុ​ប​ ​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​​ភ្នំពេញ​ ៖ បុរស​ម្នាក់ ខណៈ​កំពុងឈប់ម៉ូតូ​​រង់ចាំ​ភ្លើងស្តុប​ ស្រាប់តែ​ត្រូវ​រថយន្ដ​មួយគ្រឿង​បុក ​បណ្ដាល​ឲ្យ​បាត់បង់​អាយុជីវិត​​នៅកន្លែងកើតហេតុ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើត​ឡើ​ង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០…

​រាជធានី​​ភ្នំពេញ​ ៖ បុរស​ម្នាក់ ខណៈ​កំពុងឈប់ម៉ូតូ​​រង់ចាំ​ភ្លើងស្តុប​ ស្រាប់តែ​ត្រូវ​រថយន្ដ​មួយគ្រឿង​បុក ​បណ្ដាល​ឲ្យ​បាត់បង់​អាយុជីវិត​​នៅកន្លែងកើតហេតុ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើត​ឡើ​ង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០ ២០ នៅ​ចំណុច​ស្ដុ​ប​បំបែក​ជា​៤ តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

​ជន​រង​គ្រោះឈ្មោះ រស់ សា​រុន ភេទប្រុស អាយុ​៣៣​ឆ្នាំ​ មុខរបរ​ជាង​ម៉ាស៊ីន ស្នាក់​ភូមិ​វាល​ស ឃុំ​វាល​.ស ស្រុក​ល្វាឯម ខេត្ដកណ្ដាល ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ ​កណ្ដាល​ 1R-0440។ ចំណែករថយន្ត​បង្កមិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើកគេចបាត់ស្រមោល ។​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​​ខាងលើ ជន​រង​គ្រោះក៏​​បាន​ឈប់​រង់ចាំ​ភ្លើងស្ដុប ​ស្រាប់តែ​ត្រូវ​រថយន្ដ​មិន​ស្គាល់​ម៉ាក​បុក​ បណ្ដាល​ឱ្យ​​ជន​រង​គ្រោះ​​បាត់បង់ជីវិត​ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ បន្ទាប់​ពី​កើតហេតុ​ រថយន្ដ​​បង្ក​បាន​បើក​គេច​បាត់​ស្រមោល​ដោយ​មិន​មាន​អ្នក​ឃើញ​ថា ជា​រថយន្ដ​ប្រភេទ​អ្វី​ឡើយ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ​រួចទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ ដើម្បី​ពិនិត្យ​នៅ​កន្លែង​កើតហេតុ និង​កាមេ​រ៉ា​សុវត្ថិភាព ដើម្បី​ឈាន​ទៅ​ស្វែងរក​រថយន្ដ​បង្កចាត់ការ​តាមច្បាប់​ ។ ចំណែក​សព​ជន​រង​គ្រោះ ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ