ស្ត្រី​ម្នាក់​បាត់បង់​ជីវិត​ក្នុង​មន្ទីរពេទ្យ មិន​ដឹងថា ​សាច់ញាតិ​នៅ​ទីណា


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ​ត្រូវ​បាន​បុរស​ម្នាក់​ដឹក​តាម​កង់​បី​យក​មក​ទម្លាក់​ចោល​នៅ​គ្លីនិក​ឯកជន​មួយ​កន្លែង ដោយ​ព្យាបាល​អស់​សមត្ថភាព ក៏​ដឹក​យក​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ តែ​ជា​អកុសល​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​បាត់បង់​ជីវិត​ទៅ​ហើយ​ទាំង​មិន​មាន​សាច់ញាតិ​នោះ​ទេ ក៏​ត្រូវ​រថយន្ត​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​តំកល់​ក្នុង​វត្ត​អង្គ​តា​មិ​ញ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨​ខែមិថុនា ឆ្នាំ​២០២០ ដែល​ស្ថិត​នៅ​វត្ត​អង្គ​តា​មិ​ញ ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា សព​ស្ត្រី​ខាងលើ​មានឈ្មោះ​ស្រី​អូន អាយុ​៤៨​ឆ្នាំ មុខរបរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដ​។

តាម​ប្រភព​ពី​គ្រូពេទ្យ​សម្ភព​សុខលាភ​មេត្រី​ម្នាក់ បានឱ្យ​ដឹង​ថា នៅ​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២០ ស្ត្រី​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​បុរស​ម្នាក់​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា ដឹក​យក​មក​ព្យា​បាល​ដោយ​មិន​មាន​សាច់ញាតិ ភ្លាម​ៗ​ជន​រង​គ្រោះ​ត្រូវ​បាន​គ្រូពេទ្យ​ព្យាបាល​ដោយ​មិន​មាន​សាច់ញាតិ​មក​ជួយ​ថែទាំ​ទេ ។ ចំណែក​អ្នក​រត់​កង់​បី​បាន​ទុក​លេខ​ទូរស័ព្ទ រួច​បើក​កង់​បី​ចេញ​ទៅ​បាត់ លុះ​ពេល​ដែល​ខាង​គ្លីនិក​ទាក់ទង​ទៅ​លេខ​ទូរស័ព្ទ​នោះ តេ​អត់​ចូល​នោះ​ទេ ។

គ្រូពេទ្យ​ខាងលើ​បន្ត​ថា រហូត​ដល់​ល្ងាច​ថ្ងៃ​ដដែល ជន​រង​គ្រោះ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ខាង​គ្លីនិក​ក៏​បញ្ជូន​តាម​រថយន្ត​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ដោយ​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ បាន​ព្យាបាល​អស់​រយៈពេល​ជាង​២​ម៉ោង តែ​ជា​អកុសល​ស្ត្រី​រង​គ្រោះ​បាន​បាត់បង់​ជីវិត នៅ​មន្ទីរពេទ្យ​ព្រះ​កុ​សមៈតែ​ម្ដង​។

បើ​តា​បុគ្គលិក​គ្លីនិក​ខាងលើ​បាន​បញ្ជាក់​ថា លុះ​ពេល​ស្ត្រី​រង​គ្រោះ​បាន​បាត់បង់​ជីវិត​ទាំង​មិន​មាន​សាច់ញាតិ ទើប​ខាង​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​ឱ្យ​រថយន្ត​ឯកជន​សម្ភព ដឹក​យក​មក​តំកល់​នៅ​វត្ត​អង្គ​តា​មិ​ញ ដែល​ស្ថិត​នៅ​ជិត​ទីតាំង​កន្លែង​កើតហេតុ​ដំបូង ដើម្បី​រក​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ជាមួយ​គ្នា​នោះ​ដែរ ខាង​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​បាន​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ចុះ​ទៅ​ពិនិត្យ​សព និង​ឯកសារ​ចេញពី​មន្ទីរពេទ្យ​ឃើញ​ថា ឯកសារ​មិន​ប្រក្រតី ទើប​ជំនាញ​ចក្ខុ​បានឱ្យ​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់​រថយន្ត​ដឹក​សព​ទុក​នឹង​ដើម្បី​ស្រាវជ្រាវ​បន្ត ។ ចំណែក​​សព​ស្ត្រី​ខាងលើ​នៅ​ពេលវេលា​យប់ គ្រូពេទ្យ​ជំនាញ​បានឱ្យ​សមត្ថកិច្ច​យកស​ពស្ត្រី​ទៅ​ក្លា​សេ និង​តំកល់​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​តាមដាន​ស្រាវជ្រាវ​បន្ត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ