ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​២​នាក់​លួច​ចូល​បរ​បា.ញ់​សត្វ​​ក្នុង​តំបន់​អភិរក្ស​អាង​ត្រពាំង​ថ្ម​ ត្រូវ​ឃាត់ខ្លួន​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ជនសង្ស័យ​២​នាក់​លួច​ចូល​បរ​បាញ់​សត្វ​នៅ​​ក្នុង​តំបន់​អភិរក្ស​អាង​ត្រពាំង​ថ្ម​ ត្រូវ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ឃាត់​​កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២០ ​ស្ថិត​ក្នុង​​តំបន់​អភិរក្ស​អាង​ត្រពាំង​ថ្ម ​ស្រុក​ភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ​។ លោក…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ជនសង្ស័យ​២​នាក់​លួច​ចូល​បរ​បាញ់​សត្វ​នៅ​​ក្នុង​តំបន់​អភិរក្ស​អាង​ត្រពាំង​ថ្ម​ ត្រូវ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ឃាត់​​កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២០ ​ស្ថិត​ក្នុង​​តំបន់​អភិរក្ស​អាង​ត្រពាំង​ថ្ម ​ស្រុក​ភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ​។

លោក អាក់ ភា​រី ប្រធាន​ទី​ស្នាក់​តំបន់ការពារទេសភាព​អាង​ត្រពាំង​ថ្ម​បាន​ប្រាប់​ថា​ ​ជនសង្ស័យ​២​នាក់​ដែល​ឃាត់ខ្លួន​​ខាងលើ ​ក្នុងនោះម្នាក់​​ឈ្មោះ ខឿន គី​រី ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ​ រស់នៅ​ភូមិ​តា​ដួល ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ​និងយុវជម្នាក់​​ម្នាក់ទៀត​ មិនស្គាល់ឈ្មោះ ​រស់នៅ​ក្នុង​​ភូមិ​ឃុំ​ជាមួយ​គ្នា​។

លោក​បាន​បញ្ជាក់​ថា​ ​នៅ​​មុន​ពេល​​ឃាត់ខ្លួន​ជនសង្ស័យ​​ទាំង​២នាក់​ខាងលើ គឺ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​តំបន់ការពារទេសភាព​អាង​ត្រពាំង​ថ្ម​បាន​ចេញ​ល្បាត​តំបន់​អភិរក្ស​សត្វ​ដែល​កម្រ​រស់នៅ​អាង​ត្រពាំង​ថ្ម​ ស្រុក​ភ្នំស្រុក​ បាន​ប្រ​ទះ​ឃើញ​ជនសង្ស័យ​២​នាក់​ និង​កាំភ្លើង​ច្នៃ​ប្រើ​ខ្យល់​ចំនួន​២​ដើម​ ដែល​កំពុង​ចូល​​ក្នុង​តំបន់​អភិរក្ស​ ហើយ​​ត្រូវ​បាន​មន្ត្រីឧទ្យានុរក្ស​ប្រទះឃើញ​ក៏​ឃាត់​ខ្លួន​បញ្ជូន​មក​ស្នាក់​ការ​តែម្តង ​។

លោក អាក់ ភា​រី បាន​បញ្ជាក់​បន្ត​​ថា ​ក្រោយ​ពេល​ឃាត់ខ្លួន​ ជនសង្ស័យ​២​នាក់ ​និង​វត្ថុ​តាង​កាំភ្លើង​​កែច្នៃ​ចំនួន​២​ដើម ​បាន​បញ្ជូន​មក​ស្នាក់​ការ ក្រោយ​ពេល​សួរនាំ​ ​ទើបតែ​ជា​លើក​ទី​១​ ដោយ​ពួកគេ​​មិន​ទាន់​បាន​ចូល​បាញ់​បាន​សត្វ​នៅឡើយ​ ហើយ​ក៏​​ធ្វើ​កិច្ចសន្យា​ណែនាំ​អោយ​បញ្ឈប់​សកម្មភាព​បរ​​បាញ់​សត្វ​ក្នុង​តំបន់​អភិរក្ស​អាង​ត្រពាំង​ថ្ម​ជា​បន្ត​ទៀត​ និង​អនុញ្ញាត​អោយ​ត្រឡប់​ទៅ​ផ្ទះ​​វិញផងដែរ ​៕ (​កែសម្រួលដោយ ៖ ធីតា​​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ