ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Benzema ក្លាយជាតួឯកជួយ Real Madrid យកឈ្នះលើ Valencia

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ ក្រុម Real Madrid បាន​ផ្តួល​ក្រុម Valencia ក្នុង​ជំនួប​ស​ប្តា​ហ៍​ទី​២៩ ក្នុង​ក្រប​ខណ្ឌ La…

ប្រទេស​អេ​ស្ប៉ា​ញ ៖ ក្រុម Real Madrid បាន​ផ្តួល​ក្រុម Valencia ក្នុង​ជំនួប​ស​ប្តា​ហ៍​ទី​២៩ ក្នុង​ក្រប​ខណ្ឌ La Liga ខណៈ​ដែល​ខ្សែប្រយុទ្ធ​បារាំង Karim Benzema បាន​ក្លាយជា​តួអង្គ​ដ៏​សំខាន់​សម្រាប់​ការ​ប្រកួត​នេះ​។

ជំនួប​ដែល​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន Alfredo Di Stéfano របស់​ក្រុម Real Madrid បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល ៣-០​។ ស្រប​ពេល​ដែល​ខ្សែប្រយុទ្ធ Karim Benzema សម្រេច​បាន​ពីរ​គ្រាប់​ម្នាក់ឯង​ពោល​គឺ​នៅ​នាទី ៦១ និង ៨៦​។

ដោយឡែក​ខ្សែបម្រើ​ប្រយុទ្ធ Marco Asensio ក៏​បាន​បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​ក្នុង​ជំនួប​នេះ ដែល​ជា​ការ​បង្ហាញខ្លួន​លើក​ដំបូង​របស់​គេ​សម្រាប់រដូវ​កាល​នេះ ក្រោយ​ជា​សះស្បើយ​ពីរ​បួស​រយៈពេល​យូរ​របស់​ខ្លួន ដោយរកបាន​មួយ​គ្រាប់​នៅ​នាទី ៧៤ និង​ Assist មួយ​លើក​ផង​ដែរ ។

ជ័យជម្នះ​នេះ បាន​ជួយ​ឱ្យ​ក្រុម​របស់​លោក Zinedine Zidane មាន ៦២​ពិន្ទុ​ក្នុង​ដៃ​បន្ត​ប្រជែង​តំណែង​ជើងឯក La Liga ជាមួយ​ក្រុម​កំពូល​តារាង FC Barcelona ដែល​មាន ៦៤​ពិន្ទុ ខណៈ​នៅ​សល់ ៩​ប្រកួត​ទៀត​ដែល​ត្រូវ​លេងសម្រាប់​ក្រុម​នីមួយ​ៗ ដើម្បីបញ្ចប់​រដូវ​កាល​នេះ​៕