ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានយោធា​ទាំង​290​គ្រឿង​នេះ មិនមែន​ជំនួយ​​ចិន​ទេ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោកបាន​ថ្លែង​ថា រថយន្ត​យោធា​ទាំង​២៩០​គ្រឿង ដែល​ត្រូវ​ចែក​ជូន​ទៅ​តាម​អង្គ ភាព​នៃ​កង​យោធពល​ខេមរភូមិន្ទ…

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោកបាន​ថ្លែង​ថា រថយន្ត​យោធា​ទាំង​២៩០​គ្រឿង ដែល​ត្រូវ​ចែក​ជូន​ទៅ​តាម​អង្គ ភាព​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​នា​ពេល​នេះ មិនមែន​ជា​ជំនួយ​របស់​ភាគី​ចិន​ទេ ហើយ​ក៏​មិន​ប្រើ​ថវិកាជាតិ​ដែរ ពោល​គឺ​រាជរដ្ឋាភិបាល​បាន​ប្រើប្រាស់​ថវិកា​ដែល​ប្រមូល​បាន​ពី​សប្បុរសជន​ទាំងអស់ ដើម្បី​ទិញ​ពី​ប្រទេសចិន ។

នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២០ ឧត្តម​សេនី​យ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ប្រគល់​រថយន្តយោធា​ទាំង​២៩០​គ្រឿង​ដែល​ទិញ​ពី​ប្រទេស​ចិននេះ ជូន​ដល់​អង្គភាព​នៃ​កង​យោធពល​ខេ​មរភូមិន្ទ និង​អគ្គស្នងការដ្ឋាន​នគរ បាល​ជាតិ​សរុប​ចំនួន​២៤​អង្គភាព ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ។ ថ្លែង​នា​ឱកាស​នោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែ​ត បាន​ប្រាប់​ទៅ​ក្រុមប្រឆាំង​ក៏​ដូច​ជា​អ្នកវិភាគ​មួយ​ចំនួន​ដែល​មាន​និន្នាការ​ប្រឆាំង​រាជរ​ដ្ឋាភិ​បាល កុំ​មើល​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ផ្លូវ​មិនល្អ និង​ត្រូវ​មាន​ទស្សនៈ​ជាតិនិយម​ចំពោះ​ជាតិ​ខ្លួនឯង ជា​ពិសេស​ពាក់ព័ន្ធ​នឹង​វិស័យ​ការពារ​ជាតិ ។ ជាមួយ​គ្នា​នេះ ឯកឧត្តម​ក៏​បាន​ថ្លែង​ដែរ​ថា ប្រសិន បើ​អ្នកវិភាគ​មិនដឹង​ព័ត៌មាន​ច្បាស់​ពាក់ព័ន្ធ​នឹង​រថយន្ត​យោធា​ទាំង​អស់នេះ សូមកុំ​ធ្វើការ​វែកញែក​ដោយ​គ្មាន​មូលដ្ឋាន ព្រោះ​វា​ក៏​មិនមែន​ជា​រឿង​ថ្មី​នោះ​ដែរ​។

ឯកឧត្តម ហុ​៊​ន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា​៖ «​អ្នកខ្លះ​មើល​កងកម្លាំងប្រដាប់អាវុធ​ខ្មៅ សូម​ឱ្យ​មើល​ក្នុង​ផ្លូវ​ល្អ​ខ្លះ​ផង មាន​ទស្សនៈ​ជាតិនិយម​ខ្លះ​ផង ហើយ​អ្នកវិភាគ​ហុយ​ដី ត្រូវ​មាន​មូលដ្ឋា​ន​ឱ្យ​ច្បាស់​ចាំ​និយាយ ។ អ្នក​ជេរ​ដែល​អត់​វិភាគកុំ​ជេរ​កងកម្លាំង​ខ្លាំង​ពេក កុំ​មើល​កងកម្លាំង​អាក្រក់​ពេក​» ។សូម​ជម្រាប​ថា ថវិកា​ទាំងនេះ​គឺជា​ថវិកា​សប្បុរស​ជន​របស់​កម្ពុជា​យើង ដែល​ផ្តល់​ជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​អង្គភាព​កង​យោធពលខេមរភូមិន្ទ និងនគរបាល​ជាតិ ៕

អត្ថបទសរសេរ ដោយ