ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Timo Werner ផ្ញើ​សារ​ដល់​អ្នកគាំទ្រ Chelsea ក្រោយ​សម្រេចការ​ផ្ទេរ​ជា​ផ្លូវការ

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ កីឡាករ Timo Werner បាន​ធ្វើការ​ផ្ញើ​សារ​ទៅ​កាន់​អ្នកគាំទ្រ​ក្រុម​តោ​ខៀវ Chelsea បន្ទាប់​ពី​សម្រេចការ​ផ្ទេរ​មក​ចូលរួម​ជា​ផ្លូវការ ជាមួយ​ក្លិប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស​មួយ​នេះ​។…

ប្រទេស​អង់គ្លេស ៖ កីឡាករ Timo Werner បាន​ធ្វើការ​ផ្ញើ​សារ​ទៅ​កាន់​អ្នកគាំទ្រ​ក្រុម​តោ​ខៀវ Chelsea បន្ទាប់​ពី​សម្រេចការ​ផ្ទេរ​មក​ចូលរួម​ជា​ផ្លូវការ ជាមួយ​ក្លិប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស​មួយ​នេះ​។

បើ​ទោះបីជា​ការ​ផ្ទេរ​បានសម្រេច​ជា​ផ្លូវការ​ក៏​ពិតមែន ប៉ុន្តែ​ខ្សែប្រយុទ្ធ​អា​ល្លឺ​ម៉​ង​វ័យ ២៤​ឆ្នាំ​រូប​នេះ ត្រូវ​បន្ត​លេង​ឱ្យ​ក្រុម RB Leipzig រហូត​ដល់​បញ្ចប់​រដូវ​កាលនេះ​។

ក្លិប Chelsea ពុំ​បាន​បញ្ជាក់​លម្អិត​អំពី​ដំណើ​ការ​នៃ​ការ​ផ្ទេរ​នេះ​ឡើយ​។ ប៉ុន្តែ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​របស់​អង់គ្លេស​ជា​ច្រើន បានឱ្យ​ដឹង​ថា Timo Werner បាន​សម្រេចចុះ​កុងត្រា​រយៈពេល ៥​ឆ្នាំ​ក្នុង​តម្លៃ ៥០​លាន​អឺ​រ៉ូ ដែល​ធ្វើ​ឱ្យ​រូបគេ​ទទួល​បាន​ថ្លៃ​នឿយហត់​ចំនួន ១០​លាន​អឺ​រ៉ូ​ក្នុង​មួយ​រដូវ​កាល​ជាមួយ​ក្លិប​ថ្មី Chelsea​។

Timo Werner បានធ្វើបង្ហោះវីដេអូក្នុងបណ្តាញ​ Twitter ដោយបានបញ្ជាក់ថា «​ខ្ញុំ​ពិតជា​រីករាយ​ណាស់ ដែល​បាន​ចូលរួម​ជាមួយ​ក្រុម​តោ​ខៀវ Chelsea នៅ​រដូវ​កាល​ក្រោយ​។ វា​មាន​អារម្មណ៍​ថា​ជា​ការ​ជ្រើសរើស​ដ៏​ត្រឹមត្រូវ​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​រីករាយ​ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ក្លិប Chelsea FC ។ ពិត​ណាស់​ខ្ញុំ​កំពុង​ទន្ទឹងរង់ចាំ​លេង​សម្រាប់​ក្លិប​ដ៏​អស្ចារ្យ និង​ជា​ប្រវត្តិសាស្ត្រ​»​។

សូម​បញ្ជាក់​ជូន​ថា ខ្សែប្រយុទ្ធ​ដែល​រក​គ្រាប់​បាល់​បាន ៩៣​គ្រាប់​ពី​ការ​បង្ហាញខ្លួន​ចំនួន ១៥៧​លើក​សម្រាប់​ក្រុម RB Leipzig បាន​ក្លាយជា​សមាជិកទី​ពីរ បន្ទាប់​ពី​ខ្សែបម្រើ​ប្រយុទ្ធ Hakim Ziyech របស់​ក្រុម Ajax ដែល​ត្រូវ Chelsea នាំ​ចូល​ក្នុង​រដូវ​កាល​នេះ​ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Frank Lampard ៕ (​ដកស្រង់​ចេញពី​៖ Chelsea)