រាជធានីភ្នំពេញ ៖ អាជ្ញាធរភ្នំពេញត្រៀមបង្ហាញបញ្ជីឈ្មោះអ្នកដែលមិនទាន់បង់ថ្លៃសេវាប្រមូលសំរាម ! បើមិនចង់ខ្មាស់គេ សូមបងប្អូនរូតរះអញ្ជើញទៅបង់ថ្លៃសេវាប្រមូលសំរាមអោយបានគ្រប់ៗគ្នា ។
បើតាមលោក នួន សំណាវុធ ដែលជាអ្នកទទួលខុសត្រូវផ្នែកសំរាមនៅរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារសារព័ត៌មានកោះសន្តិភាព ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នេះថា សម្រាប់បញ្ហាសំរាមពិបាកទេ បើបងប្អូនយើងខានបង់៤ទៅ៥ខែ គឺគាត់យកតែលេខ (ID) របស់គាត់នៅលើវិក្កយបត្រអគ្គិសនីឆែកទៅ គឺឃើញតម្លៃលុយ ដែលត្រូវបង់ហើយ ។
ឧទារហណ៍ ៖ បើផ្ទះគាត់ត្រូវបង់៥ដុល្លារ ហើយខានបង់ ៤ទៅ៥ខែ ចឹងតុល្យភាពនៅក្នុងស៊ីស្ទឹម វាលោត២៥ ព្រោះវាបូកបន្តៗគ្នា ។ បើគាត់ឆែកឃើញ២៥ ហើយគាត់ខានបង់៥ខែ នោះគឺមានន័យថា ១ខែ៥ដុល្លារហើយ ចឹងគាត់បង់២៥ ហ្នឹងទៅ គឺដាច់៥ខែហ្នឹងហើយ ។
សូមប្រើលេខសំគាល់អតិថិជន (ID) ដែលមាននៅលើវិក្កយបត្រអគ្គិសនីថ្មី ទៅបង់ថ្លៃសេវានៅធនាគារ អេស៊ីលីដា ABA ស្ថាបនា និង AMK ឬភ្នាក់ងារវេលុយ ដូចជា Wing លីហួរវេលុយ e-money PiPay និងToin Chet ។ល។
សូមបញ្ជាក់ថាបន្ថែម ទំនាក់ទំនងសួរព័ត៌មានលម្អិតបន្ថែម តាមរយៈលេខទូរស័ព្ទខាងក្រោម ៖
1- លោក អែល ការីម 095 688259
2- លោក ឃត ខាវ 096 9111434
3- លោក ឡាយ សុវណ្ណដេត 078 673966
4- កញ្ញា កែវ ស្រីនិច 086 778867
5- កញ្ញា ស៊ុយ ស៊ិញ 095 626269
6- លោកស្រី គុណ ម៉ាលីន 078 882728
7- កញ្ញា មិ សុខគា 085 242427
8- កញ្ញា ស៊ន រចនី 012 656982
9- លោកស្រី សាន រ៉ាឌី 098 318808
10- លោក ខា សុខឡាយ 078 999898
11- កញ្ញា ប៊ុន ចាន់ទ្រា 098 865 228
12- លោក ណាវ រដ្ឋា 017 867872
13- លោក ថ្លាង ឆាយលីន 077 532276
14- លោក ងយ លាងហ៊ូ 095 222319
15- លោក លាង ប៊ុនធា 010 865444
16- លោក ទួន រតនា 017 622577
17- លោក ព្រំ សុខា 070 921941
ចែករំលែកព័តមាននេះ