ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ក្រុងព្រះសីហនុ ដាច់ខាត​មិន​ឲ្យ​មាន​អ្នកលក់​ចល័តតាម​រ៉ឺ​ម៉ក​ម៉ូតូឫ​រថយន្ត តាម​ផ្លូវ​ទៀត​ទេ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ក្រុងព្រះសីហនុ ៖ លោក អ៊ី សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ នា​រសៀល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​ធ្វើការ​កោះ​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ…

ក្រុងព្រះសីហនុ ៖ លោក អ៊ី សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ នា​រសៀល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​ធ្វើការ​កោះ​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មានមុខ​របបរ​រកស៊ី​លក់ដូរ​ចល័ត តាម​ម៉ូតូ រ៉ឺ​ម៉ក ក៏​ដូច​ជា​លក់ដូរ​តាម​រថយន្ត ដូច​ជា​លក់​សម្លៀក​បំពាក់ បន្លែ ផ្លែ​ឈើ​ត្រី​សាច់ ក៏​ដូច​ជា ប៉ះ​អ៊ុត​ម៉ូតូ​រថយន្ត ដែល​ប្រើប្រាស់​ដី​ផ្លូវ​សាធារណៈ បង្ក​ផល​ប៉ះពាល់​សណ្តាប់ធ្នាប់​ក្នុង​ក្រុងព្រះសីហនុ មក​ធ្វើការ​អប់រំ ព្រមទាំង​ធ្វើការ​បញ្ជាក់​ច្បាស់លាស់​ពី​វិធានការ​ក្តៅ​តាម​ផ្លូវច្បាប់​ផង​ដែរ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ដែល​មិន​អនុវត្ត​ន៏​តាម ។

លោក អ៊ី សុខ​ឡេ​ង ថ្លែង​ថា សម្រាប់​ក្រុងព្រះសីហនុ ដាច់ខាត​មិន​ត្រូវ​ឲ្យ​មាន​អ្នកលក់​តាម​រ៉ឺ​ម៉ក​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ​ទៀត​ទេ ព្រោះ​ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ដោយសារ​មាន​ពលរដ្ឋ​ជា​អ្នក​លក់ដូរ​តាម​រទេះ​នេះ ភាគច្រើន​មក​ប្រកប​របរ​ចិញ្ចឹមជីវិត​នៅ​ក្រុងព្រះសីហនុ ដូច្នេះ​លោក​បាន​ប្រាប់​ថា បើសិន​មាន​តូប​ជួល​លក់ដូរ​ត្រឹមត្រូវ និង​មាន​កន្លែង​ស្នាក់​នៅ​ត្រឹមត្រូវ អាច​បន្ត​លក់ដូរ​ទៀត​បាន តែ​សម្រាប់​អ្នក​ដែល​មិន​គោរព​តាម និង​ពុំ​មាន​ទីតាំង​ត្រឹមត្រូវ​ទេ គឺ​លោក​ទុក​រយៈពេល​១​ស​ប្តា​ហ៍ ។

បើសិន​ពលរដ្ឋ​មក​ពី​ខេត្ត​ណា អញ្ជើញ​រៀបចំ​ទៅ​ស្រុក​កំណើត​ខ្លួន​វិញ ព្រោះ​ក្រុងព្រះសីហនុ​កំពុង​អភិវឌ្ឍន៍ ទាក់ទាញ​ភ្ញៀវ​ទេសចរ ជាតិ​-​អន្តរជាតិ និង​មិន​បន្ត​ឲ្យ​មានការ​លក់ដូរ​បែប​នេះ ទៀត​ទេ ។

ក្រោយ​អាជ្ញាធរ​ក្រុង ប្រកាស​វិធានការ​ក្តៅ​អំពី​ចំណាត់ការ​ទៅ​លើ​ពលរដ្ឋ​អ្នក​ប្រកប​របរ​លក់ដូរ​តាម​រ៉ឺ​ម៉ក ឬ​រថយន្ត​នៅ​លើ​ផ្លូវ​សាធារណៈ និង​ការ​លក់ដូរ​ប៉ះពាល់​ផ្លូវ​សាធារណៈ មាន​ពលរដ្ឋ​មួយ​ចំនួន បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​ទេ ចំពោះ​ចំណាត់ការ​នេះ ដោយ​លើក​ឡើង​ថា អាជ្ញាធរ​បិទ​សិទ្ធិ​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​របស់​ពលរដ្ឋ ។

លោក អ៊ី សុខ​ឡេ​ង អភិបាល ក្រុងព្រះសីហនុ មាន​ប្រសាសន៍ ថា វិធានការ​នេះ​មិនមែន​បិទ​សិទ្ធិ​លក់ដូរ​របស់​ពលរដ្ឋ​ទេ តែ​ជា​វិធានការ​រក្សា​សណ្តាប់ធ្នាប់​តាម​ផ្លូវ ដោយ​មិន​អនុញ្ញាត​អោយ​មានការ​តាំង​លក់ទំនិញ​ផ្សេង​ៗ​លើ ផ្លូវ​សាធារណៈ​តែ​ប៉ុណ្ណោះ ពលរដ្ឋ​មាន​សិទ្ធិ​លក់ដូរ​ធម្មតា​តាម​ទីកន្លែង​ដែល​មិន​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​លើ​ដងផ្លូវ ។

លោក​បញ្ជាក់​ទៀត​ថា កន្លង​មកនេះ​មាន​បងប្អូន​ប្រជាពលរដ្ឋ​លក់ដូរ​តាម​រទេះ តាម​រថយន្ត តាម​រ៉ឺ​ម៉ក តាម​ផ្លូវ​សាធារណៈ ធ្វើ​អោយ​ប៉ះពាល់​ដល់ សណ្តាប់ធ្នាប់​សារ​ធា​ណៈ ក្នុង​នោះ​ពុំ​មាន​កន្លែង​ស្នាក់​នៅ បាន​ស្នាក់​នៅ​លើ​រទេះ លើ​រ៉ឺ​ម៉ក​លក់ដូរ​របស់​ពួក​គាត់​ផ្ទាល់ និង​ស្នាក់​នៅ​តាម​សួនច្បារ និង​តាម​ចិញ្ចើម​ផ្លូវ​ជាដើម មានការ​ប៉ះពាល់​សណ្តាប់ធ្នាប់​ផង និង​បរិស្ថាន​អនាម័យ​ផង តាម​រយៈ​ការ​បន្ទោ​របង់​លើ​ទី​ដែល​មិន​គួរ ។ បើ​បងប្អូន ពលរដ្ឋ​ចង់​លក់ដូរ ត្រូវ​រក​កន្លែង​តាំងទី​លំនៅ​ឋាន​ត្រឹមត្រូវ ដូច​ជា ជួល​ផ្ទះ ជួល តូប ឬ ទិញ​ផ្ទះ​ទិញ​ដី សង់​តូប​អាច លក់ដូរ​បាន ឲ្យ​តែ​ស្រប​តាម​ផ្លូវច្បាប់​ដាច់ខាត​មិន​ត្រូវ​ធ្វើការ​ចត រ៉ឺ​ម៉ក ថត​រថយន្ត​ដាក់​លក់​តាម​ចិញ្ចើម​ផ្លូវ​បាន​តទៅ​ទៀត​ទេ បើ​មិន​ដូច្នោះ​អាជ្ញាធរ​ធ្វើការ​ផាកពិន័យ​ហើយ ។

យោង​តាម​ខ្លឹមសារ​នៃ​អង្គប្រជុំ​បាន​លើក​ឡើង​ថា ការ​ប្រើ​មធ្យោបាយ​ចល័ត​ដូច​ជា​រទេះរុញ ម៉ូតូ​កង់​បី និង​ឡាន ចត​លក់ដូរ​លើ​ដងផ្លូវ លើ​ចិញ្ចើម​ផ្លូវ តាម​ឆ្នេរ និង​ទីតាំង​សាធារណៈ​នានា ជាដើម​ដែល​ជា​ហេតុ​បង្ក​ការ​លំបាក​ជា​ច្រើន​ដូច​ជា ៖ ១-​បង្ក​ឲ្យ​មានការ​ស្ទះ​ចរាចរ និង​អាច​គ្រោះថ្នាក់​ចរាចរ​ជាយថាហេតុ ។ ២-​គ្មាន​សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​សង្គម ។ ៣-​បាត់បង់​សោ​ភណ្ឌ​ភាព​ទីក្រុង ។ ៤-​ការ​លក់ដូរ មិន​បាន​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ បង្ក​ផល​ប៉ះពាល់​បរិស្ថាន ។ ៥-​អ្នក​លក់ដូរ​តាម​រទេះរុញ ម៉ូតូ​កង់​បី និង​ឡាន​ចល័ត ទាំងនេះ មិនមែន​អ្នក​រស់នៅ​ក្រុងព្រះសីហនុ ឬ ខេត្ត​ព្រះ​សីហ​នុ នោះ​ទេ​តែ​ភាគច្រើន​បំផុត​គឺ​មក​ពី​បណ្តា​ខេត្ត​ផ្សេង​ៗ ។ និង ៦-​អ្នក​លក់ដូរ​តាម​ម៉ូតូ​កង់​បី និង​ឡាន​ចល័ត ភាគច្រើន បាន​ប្រាប់​ថា ពួក​គាត់​ស្នាក់​នៅ​ក្នុង​ម៉ូតូ​កង់​បី និង​ក្នុង​ឡាន​ចល័ត​របស់​ខ្លួន រីឯ​អ្នកខ្លះ បាន​ប្រាប់​ថា​ស្នាក់​នៅ​ក្នុង​ដី​ឡូ​តិ៍​ដែល​ម្ចាស់​មិន​រស់នៅ បើ​ដូច្នោះ​ដី​ចិញ្ចើម​ផ្លូវ ដី​អូរ ដី​ឆ្នេរ ដី​សាធារណៈ និង​ដី​ម្ចាស់​មិន​បាន​មើលថែ​ប្រាកដជា​ក្លាយជា​មុខសញ្ញា​សម្រាប់​ពួក​គាត់​រំលោភ​សាងសង់​កន្លែង​ស្នាក់​នៅ​អចិន្ត្រៃយ៍​មិន​ខាន ។

បើ​តាម​មន្ត្រី​សាលា​ក្រុងព្រះសីហនុ បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​លើ​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ បងប្អូន ដែល​មាន​បុ​ខរ​បរ​លក់ដូរ​ចល័ត​តាម​រ៉ឺ​ម៉ក ក៏​ដូច​ជា​រថយន្ត ដែល​ភាគច្រើន​លក់​សម្លៀក​បំពាក់​នោះ បច្ចុប្បន្ន​មាន​ច្រើន​ជាង ២០០​គ្រឿង ។ ហើយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនោះ​ភាព​ច្រើន គឺ​មក​ពី​បណ្តាល​ខេត្ត​ផ្សេង​ៗ ហើយ​ការ​លក់ដូរ​របស់​ពួក​គាត់ ជា​ការ​លក់ដូរ​ចល័ត គ្មាន​ទី​ចំណត និង​គ្មាន​កន្លែង​ស្នាក់​នៅ​ច្បាស់លាស់ គឺ​យប់​កន្លែង​ណា ដេក​កន្លែង​នឹង ។ ជាមួយ​នេះ ក៏​មាន​ពលរដ្ឋ​មួយ​ចំនួន មក​ពី​ខេត្ត​ផ្សេង​ៗ បាន​ស្នាក់​នៅ​លើ​រទេះ​រ៉ឺ​ម៉ក​របស់​ពួក​គាត់​តែ​ម្តង តែ​បងប្អូន​ពលរដ្ឋ​មួយ​ចំនួន​ទៀត គាត់​ក៏​មាន​កន្លែង​ស្នាក់​នៅ ឬ​ជួល​ផ្ទះ​នៅ​ត្រឹមត្រូវ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ