ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​-១៩ បញ្ចប់​ភាព​រីក​ចម្រើន​ខ្លាំង​របស់​កម្ពុជា​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

កូ​វី​ដ​-១៩ ៖ យោង​ទៅ​តាម​ឯកសារ​របស់​រដ្ឋាភិបាល​បាន​បង្ហាញ​ថា សេដ្ឋកិច្ចជាតិ​នឹង​អាច​ធ្លាក់​ដល់​-១,៩% នៅ​ឆ្នាំ​២០២០ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​។ នេះ​ជា​តួលេខ​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ក្រោយ​ការ​បោះ​ឆ្នោត​១៩៩៣ ដែល​រៀបចំ​ដោយ​អ៊ុ​ន​តាក់​។ វា​ក៏​បាន​បញ្ចប់​នូវ​ការ​រីក​ចម្រើន​នៃ​សេដ្ឋ​ច្ច​កម្ពុជា…

កូ​វី​ដ​-១៩ ៖ យោង​ទៅ​តាម​ឯកសារ​របស់​រដ្ឋាភិបាល​បាន​បង្ហាញ​ថា សេដ្ឋកិច្ចជាតិ​នឹង​អាច​ធ្លាក់​ដល់​-១,៩% នៅ​ឆ្នាំ​២០២០ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​។ នេះ​ជា​តួលេខ​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ក្រោយ​ការ​បោះ​ឆ្នោត​១៩៩៣ ដែល​រៀបចំ​ដោយ​អ៊ុ​ន​តាក់​។ វា​ក៏​បាន​បញ្ចប់​នូវ​ការ​រីក​ចម្រើន​នៃ​សេដ្ឋ​ច្ច​កម្ពុជា ប្រមាណ​ជា​៧​ភាគរយ​ជា​រៀង​រាល់​ឆ្នាំ ក្នុង​រយៈពេល​ពីរ​ទស្សវត្សរ៍​ដែល​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ទូ​ទាំង​ពិភពលោក​។

ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ប្រមាណ​៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ​ដ៏​គួរ​កត់សម្គាល់ រយៈពេល ពីរ​ទសវត្សរ៍​មកនេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ប្រែប្រួល​មុខមាត់​ជា​ខ្លាំង ហើយ​ប្រជាជន​កម្ពុជា​ក៏​កាន់តែ​មាន ជីវភាព​ធូរធា​។ ប៉ុន្តែ​កូ​វី​ដ​-១៩ បាន​ធ្វើ​ឲ្យ​អ្វី​ៗ​ទាំងអស់​ប្រែជា​អាក្រក់​ដោយ​បង្ខំ​ឲ្យ​ទាំង​ប្រជាជន និង​រដ្ឋាភិបាល ត្រូវ​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច ហើយ​ត្រូវ​ចាយវាយ​ប្រុង​ប្រយ័ត្ន​ជាង​មុន​។ ការ​ធ្លាក់​ចុះ​ដ៏​អាក្រក់ នៃ​សេដ្ឋកិច្ច​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ ដោយសារ​ផល​ប៉ះពាល់​ពី​វិបត្តិ​កូ​វី​ដ​-១៩ ទៅ​លើ​ដង្ហើម​សេដ្ឋកិច្ច​សំខាន់ របស់​កម្ពុជា ដូច​ជា​វិស័យ​ទេសចរណ៍​ឧស្សាហកម្ម និង​កសិកម្ម​។

ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​មិន​ធ្លាប់​មាន​នេះ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គ្រោង​កាត់​បន្ថយ​ការ​ចំណាយ​ជិត​៥០% លើ​វិស័យ​ជា​ច្រើន​ក្នុង​ឆ្នាំ​២០២១​។ តាម​ផែនការ​យុទ្ធសាស្ត្រ​ថវិកាជាតិ​ឆ្នាំ​២០២១-២០២៣ រដ្ឋ​គ្រោង​កាត់​ចំណាយ​នានា​ឲ្យ ទាប​ជាង​ឆ្នាំ​២០២០ ក្នុង​នោះ​វិស័យ​រដ្ឋបាល​ទូទៅ​កាត់​បន្ថយ​ជាង​៦%​ធៀប​ចំណាយ​ឆ្នាំ​២០២០ វិស័យ​ការពារ​ជាតិ​កាត់​បន្ថយ​ជិត​៤% វិស័យ​សង្គមកិច្ច​កាត់​បន្ថយ​ជាង​១១% ហើយ​វិស័យសេដ្ឋកិច្ច​កាត់​បន្ថយ​ជាង​៥%​។

រដ្ឋាភិបាល​ក៏​មាន​គម្រោង មិន​ធ្វើការ​ដំឡើង​ប្រាក់បៀវត្ស​ឲ្យ​មន្ត្រីរាជការ​នៅ​ឆ្នាំ​២០២១​ខាង​មុខ​នេះ​ឡើយ បន្ថែម​លើ​ការ​ប្រាប់​ដល់​ក្រសួង ទាំងអស់​ត្រូវ​កាត់​បន្ថយ​ការ​ចំណាយ​។ លោក មាស សុខ​សេន​សាន្ត អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច បាន​ឲ្យ​ដឹង​ថា​ការ​ដំឡើង​ប្រាក់បៀវត្ស​មន្ត្រីរាជការ​នៅ​ឆ្នាំ​២០២១ ទំនង​មិន​អាច​ធ្វើ​បាន​ទេ ចំណែក​ឆ្នាំ​២០២២ ឬ​ឆ្នាំ​បន្ត​ទៀត​អាស្រ័យ​លើ​ស្ថានភាព​ធូ​ស្រាល​សេដ្ឋកិច្ច​ពី​ជំងឺ​កូ​វី​ដ​-១៩​។

កម្ពុជា​មាន​មន្ត្រីរាជការ​ស៊ី​វិល ប្រមាណ​២០​ម៉ឺន​នាក់​។ ឆ្នាំ​២០២១​ក្រៅពី​គ្រោង​មិន​ដំឡើង​ប្រាក់ខែ ហើយ​ការ​ជ្រើសរើស​មន្ត្រី​ថ្មី ក៏​មិន​ត្រូវ​អនុញ្ញាត​ដែរ​។ ការ​ជ្រើសរើស​មន្ត្រី​ថ្មី អាច​ធ្វើ​បាន​ត្រឹម​ចំនួន​មួយ​ទៅ​ជំនួស​មន្ត្រី​ដែល​ត្រូវ​ចូល និវត្ត​ប៉ុណ្ណោះ​។ លោក មាស សុខសាន្ត ថា​ការ​ចំណាយ​សម្រាប់​ប្រាក់បៀវត្ស​មន្ត្រីរាជការ​មាន​ប្រមាណ ៤៩%​នៃ​កា​ចំណាយ​សរុប​របស់​ជាតិ​ប្រចាំឆ្នាំ​។ មន្ត្រីរាជការ​មាន​ប្រាក់បៀវត្ស​ជា​មធ្យម ជាង​១​លាន​រៀល​៕ ដោយ ៖ ប្រេ​វី​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ