ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល បន្ត​ចុះ​ពិនិត្យ ស្វែងរក និង​ដកហូត ស្រា​ថ្នាំចិនសែ​«​តាំង​គួ​យ​»

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២០ ដោយ​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង…

ខេត្តបាត់ដំបង ៖ នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២០ ដោយ​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង លោក​ឧត្តមសេនីយ៍ត្រី ចេ​ង ឡេ​ង ស្នងការ​រង​ផែនការ​ងារ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចាត់តាំង​លោក​វរសេនីយ៍ទោ យី យក់​សាន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ដឹកនាំ​ឱ្យ​កម្លាំង​ក្នុង​ការិយាល័យ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​កន្លែង​លក់​ស្រា​ថ្នាំចិនសែ នៅ​ក្នុងស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បន្ទាប់​ពី​មាន​ករណី​ប្រជាពលរដ្ឋ​បាន​រង​គ្រោះ​រហូត​បាត់​បង់ជីវិត ដោយ​ក្រោយ​ពី​បាន​ទទួលទាន​ស្រា​ថ្នាំចិនសែ ដែល​មាន​យីហោ (​តាំង​គួ​យ​) នា​ពេល​កន្លង​មក ។
កិច្ច​ប្រតិបត្តិការ​នៅ​ក្នុងស្រុក​សំពៅ​លូន សមត្ថកិច្ច​បាន​ប្រមូល​រក្សា​ទុក​នូវ​ស្រា​ថ្នាំចិនសែ​យីហោ (​តាំង​គួ​យ​) មាន​ចំនួន ៦៨​យួរ ស្មើ​ចំនួន ៨១៦​ដប ។

ជាមួយនឹង​សកម្មភាព​ចុះ​ប្រមូល ដកហូត​ស្រា​ថ្នាំចិនសែ​យីហោ (​តាំង​គួ​យ​) នេះ ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​បញ្ឈប់​ជា​បន្ទាន់ នូវ​ការ​ទទួលទាន​ស្រា​ថ្នាំចិនសែ​យីហោ​មួយ​នេះ ព្រោះ​វា​បាន​បង្ក​ឱ្យ​មាន​ករណី (​ពុល​ស្លាប់​) យ៉ាង​ពិតប្រាកដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ