​តុលាការកំពុងសួរចម្លើយ វៀតណាម​ម្នាក់ដែលជួញដូរ​គ្រឿងញៀន​ជាង​៣០​គីឡូ នៅ​ខណ្ឌដូនពេញ


រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ជា​ជនជាតិ​វៀតណាម ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​នួ​វ​សារធាតុ​ញៀន​ជាង​៣១​គីឡូក្រាម ត្រូវ​សមត្ថកិច្ច​មន្ទី​ប្រឆាំង​គ្រឿងញៀន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ រហូត​មក​ដល់​រសៀល​ថ្ងៃ​ដដែល​នេះ លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុងធ្វើការ​សាកសួរ ។

ជនសង្ស័យ​ម្នាក់​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ NGUYEN NGOC QUI ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​វៀតណាម កាន់​អត្តសញ្ញាណប័ណ្ណ​(​វៀតណាម​) លេខ​351862299 ។

ប្រតិបត្ដិការ​បង្ក្រាប​គ្រឿងញៀន​នេះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោងជាង​២​រសៀល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​លេខ​៥៧ E1 ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយ​កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​១០) នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ទោ សារី បុត្រ​សត្យា និង​លោក​វរសេនីយ៍ឯក យឹ​ម សែន​ឧត្តម នាយករង​មន្ទីរ ដោយ​មានការ​សម្របសម្រួល​ពី​លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង​អម សាលាដំបូង​រាជធានី​ភ្នំពេញ ។

ជា​លទ្ធផល​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង រួម​មាន សារធាតុ​ញៀន សរុប​ទម្ងន់​៣១,៧០៥.០៦ ក្រាម ទី​១-​កេ​តា​មីន រាវ (Ketamine) ៣,០០០​ដប ស្មើ​ទម្ងន់ 31,650​ក្រាម​, ទី​២-​កេ​តា​មីន (Ketamine) ទម្ងន់ 4.48​ក្រាម​, ទី​៣-​អ៊ិ​ច​ស្តា​ស៊ី (MDMA) ស្មើ​ទម្ងន់ 33.28​ក្រាម​, ទី​៤-​មេ​តំ​ហ្វេ​តា​មីន (ICE) ស្មើ​ទម្ងន់ 4.09​ក្រាម​, ទី​៥-​មេ​តំ​ហ្វេ​តា​មីន (​គ្រាប់​) ទម្ងន់ 13.21​ក្រាម និង​រថយន្ត​១​គ្រឿង ទូរស័ព្ទ​ដៃ​១ គ្រឿង ផង​ដែរ​៕

គួររម្លឹកថា ដល់ក! ​បុរស​វៀតណាម​ម្នាក់​ជួញ​​ដូរ​ជាង​៣១​គីឡូ​ លើ​ទឹកដី​កម្ពុជា

Facebook Google Twitter Email

Live

Sponsored News

០២:៤៤ | ក្នុងស្រុក

សារលិខិត​អបអរសាទរ ជូន​ចំពោះ​លោក​​ជំទាវ​-​លោក​ជំទាវ​ឧកញ៉ា​ទាំង​២១ រូប ដែល​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​និង​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ