ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តី​បារម្ភ​ថ្មី​សម្រាប់​អុី​តា​លី ក្រោយ​ការ​ឈ្នះ​ពាន Coppa Italia របស់​ក្រុម Napoli

3 ឆ្នាំ មុន

ប្រទេស​អុី​តា​លី ៖ អ្នកគាំទ្រ​របស់​ក្រុម Napoli បាន​ល្មើស​ទាំងស្រុង​នូវ​ច្បាប់​របស់​ប្រទេស​អុី​តា​លី​ស្តី​ពី ការ​ឃ្លាតឆ្ងាយ​ពី​សង្គម បន្ទាប់​ពី​អ្នកគាំទ្រ​រាប់​ពាន់​នាក់​បាន​នាំ​គ្នា​អបអរ​ក្រុម​របស់​ពួក​គេ​ឈ្នះ​ពានរង្វាន់ Coppa Italia ។…

ប្រទេស​អុី​តា​លី ៖ អ្នកគាំទ្រ​របស់​ក្រុម Napoli បាន​ល្មើស​ទាំងស្រុង​នូវ​ច្បាប់​របស់​ប្រទេស​អុី​តា​លី​ស្តី​ពី ការ​ឃ្លាតឆ្ងាយ​ពី​សង្គម បន្ទាប់​ពី​អ្នកគាំទ្រ​រាប់​ពាន់​នាក់​បាន​នាំ​គ្នា​អបអរ​ក្រុម​របស់​ពួក​គេ​ឈ្នះ​ពានរង្វាន់ Coppa Italia ។

ក្រុម​របស់​លោក Gennaro Gattuso បាន​យកឈ្នះ​លើ​ក្រុម Juventus ដោយ​បាល់​កាត់សេចក្តី ១១​ម៉ែត្រ​លទ្ធផល ៤-២ នៅ​ក្នុង​កីឡដ្ឋាន Olimpico ក្នុង​ទីក្រុង​រ៉ូ​ម កាលពី​យប់​ថ្ងៃ​ពុធ និង​បាន​ក្លាយជា​ម្ចាស់​ជើងឯក Coppa Italia រដូវ​កាល ២០១៩-២០ និង​ជា​លើក​ទី​៦​របស់​ខ្លួន​។

សូម​ជម្រាប​ជូន​ថា វិធានការ​ផ្លាស់​ប្តូរ​សង្គម​របស់​ប្រទេស​អុី​តា​លី បាន​បញ្ជាក់​ថា​ប្រជាជន​គ្រប់​រូប​គួរតែ​មាន​គម្លាត​មួយ​ម៉ែត្រ​រវាង​ក្រុម ដែល​មិនមែន​ជា​សមាជិកគ្រួសារ​។ ក្នុង​នោះ​ក៏​មានច្បាប់​តឹង​រឹង​ផង​ដែរ​លើ​ការ​ពាក់​ម៉ាស់ ។ ដោយ​ប្រជាជន​ទាំងអស់ តម្រូវ​ឱ្យ​ពាក់​វា​គ្រប់ពេល​នៅ​ទី​សាធារណៈ​។

ប៉ុន្តែ​សម្រាប់​ព្រឹត្តិការណ៍ ដែល​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ពុធ មាន​មនុស្ស​រាប់​ពាន់​នាក់​បាន​អបអរសាទរ​នៅ​ទូ​ទាំង​ទីតាំង​សំខាន់​ៗ​ជា​ច្រើន​របស់​ទីក្រុង​រ៉ូ​ម​។ រូបភាព​ជា​ច្រើន បាន​បង្ហាញ​ពី​សកម្មភាព​ក្រុម​អ្នកគាំទ្រ Napoli បាន​ស្រែកច្រៀង​នៅ​តាម​ដងផ្លូវ​ជា​ក្រុម​ៗ ហើយ​មាន​ចំនួន​តិចតួច​បំផុត ដែល​បាន​ពាក់​ម៉ាស​ការពារ​។ សកម្មភាព​ទាំងនេះ បាន​បង្ហាញ​ជា​ក្តី​បារម្ភ​យ៉ាង​ខ្លាំង សម្រាប់​អាជ្ញាធរ​សុខភាព​ជាតិ​អុី​តា​លី ចំពោះ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ ដែល​ធ្លាប់​បាន​ធ្វើ​ឱ្យ​ប្រទេស​អុី​តា​លី ធ្លាក់​ចូល​ទៅ​ទី​ងងឹត​ម្តង​រួច​ហើយ​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​ប្រទេស​អុី​តា​លី​មាន​អត្រា​អ្នក​ឆ្លង​សរុប​ចំនួន ២៣៧,៨២៨​នាក់ និង​មាន​អ្នក​ស្លាប់​សរុប​ចំនួន ៣៤,៤៤៨​នាក់ គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែមិថុនា​នេះ​៕ (ដកស្រង់​ចេញពី AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ