ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​ន្លឹះ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ទីផ្សារ​ការងារ​ក្រោយ​ចប់​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

និស្សិត​ដែល​នឹង​បញ្ចប់​ការ​សិក្សា​ក្នុងឆ្នាំនេះ​នឹង​ប្រឈម​មុខ​ទីផ្សារ​ការងារ​ថ្មី​ក្នុង​ពិភពលោក​ដែល​បាន​ឆ្លងកាត់​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ រួច​មក ដែល​រួម​មាន​ទាំង​សេដ្ឋកិច្ច​ដែល​មិន​ប្រាកដប្រជា និង​មនុស្ស​ជា​ច្រើន​ដែល​កំពុង​តែ​រក​ការងារ​ដែរ ។ ដូច្នេះ​តើ​និស្សិត​ត្រូវធ្វើ​យ៉ាងដូចម្តេច​ខ្លះ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ទីផ្សារ​ការងារ​ថ្មី​នេះ​បន្ទាប់​ពី​កូ​វី​ដ ១៩ ត្រូវ​បាន​លុប​បំបាត់​ទាំងស្រុង? ១….

និស្សិត​ដែល​នឹង​បញ្ចប់​ការ​សិក្សា​ក្នុងឆ្នាំនេះ​នឹង​ប្រឈម​មុខ​ទីផ្សារ​ការងារ​ថ្មី​ក្នុង​ពិភពលោក​ដែល​បាន​ឆ្លងកាត់​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ រួច​មក ដែល​រួម​មាន​ទាំង​សេដ្ឋកិច្ច​ដែល​មិន​ប្រាកដប្រជា និង​មនុស្ស​ជា​ច្រើន​ដែល​កំពុង​តែ​រក​ការងារ​ដែរ ។ ដូច្នេះ​តើ​និស្សិត​ត្រូវធ្វើ​យ៉ាងដូចម្តេច​ខ្លះ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ទីផ្សារ​ការងារ​ថ្មី​នេះ​បន្ទាប់​ពី​កូ​វី​ដ ១៩ ត្រូវ​បាន​លុប​បំបាត់​ទាំងស្រុង?

១. ប្រើ​ពេល​នេះ​ដើម្បី​ស្គាល់​ខ្លួនឯង​ឲ្យ​បាន​ច្បាស់​ជាង​មុន
ជា​ទូទៅ និស្សិត​តែងតែ​ប្រឈម​មុខ​នឹង​សម្ពាធ និង​ការ​រំពឹង​ទុក​ពី​ក្រុម​គ្រួសារ​ក្នុង​ផ្នែក​ជ្រើសរើស​មុខរបរ​សម្រាប់​ខ្លួន ឧទាហរណ៍​ដូច​ជា​ឪពុក​ម្តាយ​ជា​ច្រើន​ជំរុញ​ឲ្យ​កូន​ៗ​រៀន​ផ្នែក​វេជ្ជសាស្ត្រ និង​វិស្វកម្ម​ជាដើម ។ ប៉ុន្តែ​អ្នក​អាច​នឹង​មានឱកាស​ជោគជ័យ​ច្រើន​ជាង​ប្រសិនបើ​អ្នកធ្វើការ​ងារ​ដែល​ខ្លួន​ស្រលាញ់​ពិតប្រាកដ ។

ដូច្នេះ​ពេល​នេះ​ជា​ពេល​ល្អ​ដែល​អ្នក​គួរ​វិភាគ​ឡើង​វិញ​លើ​អត្ត​ចរិត និង​ចំណង់​ចំណូលចិត្ត​របស់​អ្នក​ដើម្បី​អាច​នាំ​ផ្លូវ​អ្នក​ទៅ​រក​ការងារ​ដែល​ស័ក្តិសម​នឹង​អ្នក​ជាងគេ ។

២. យល់​ដឹង​បន្ថែម​ពី​ទីផ្សារ
បន្ទាប់​ពី​អ្នកដឹង​ច្បាស់​ពី​ការងារ​ដែល​អ្នក​ចង់​ធ្វើ​ហើយ អ្នក​ត្រូវ​ស្រាវជ្រាវ​ពី​ទីផ្សារ​ការងារ ។ អ្នក​ត្រូវ​អាន​តួនាទី​ដែល​អ្នក​ត្រូវ​បំពេញ​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​ដឹង​ថា​អ្នក​ត្រូវ​មាន​ជំនាញ​អ្វី​ដើម្បី​អាច​ធ្វើ​ការងារ​ទាំងនោះ​បាន ។ បន្ទាប់​មក​ទៀត​មើល​ថា​តើ​អ្នក​អាច​ធ្វើ​យ៉ាងដូចម្តេច​ដើម្បី​ពង្រឹង​ជំនាញ​ទាំងនោះ​បាន​ដើម្បី​អ្នក​អាច​និយាយ​ពី​វា​ដោយ​ជឿជាក់​ក្នុង​ពេល​សម្ភាសន៍ ។

ប្រសិនបើ​មិន​ទាន់​មានឱកាស​ការងារ​ល្អ​ដែល​អ្នក​ចាប់អារម្មណ៍​ទេ អ្នក​គួរ​ពិចារណា​លើ​ឱកាស​ផ្សេង​ៗ​ទៀត​ដូច​ជា​ឱកាស​ហាត់​ការ ឬ​ការងារ​ស្ម័គ្រចិត្ត​ជាដើម​ព្រោះ​វា​អនុញ្ញាត​ឲ្យ​អ្នក​ដក​ពិសោធន៍​ក្នុង​ការងារ ឬ​វិស័យ​ណាមួយ ។

៣. ពង្រឹង​ជំនាញ​ដែល​អ្នក​ប្រើ​នៅ​កន្លែង​ការងារ
ជំនាញ​សំខាន់​ៗ​ដែល​ស្ថាប័ន​ការងារ​ជា​ច្រើន​កំពុង​រក​រួម​មានការ​សម្រប​ខ្លួន ជំនាញ​ទំនាក់ទំនង និង​ការ​ធ្វើការ​ជា​ក្រុម ។ ជំនាញ​ក្នុង​ការ​ទំនាក់ទំនង​គឺ​ពិតជា​សំខាន់​ណាស់​ក្នុង​ពេល​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដប្រជា​នេះ ហើយ​ការ​ទំនាក់ទំនង​មិនកើត​មាន​ឡើង​ត្រឹមតែ​តាម​ពាក្យ​សម្តី ឬ​ការ​សរសេរ​ទេ ។ ការ​ដែល​អ្នក​ដោះស្រាយ​បញ្ហា​ក្នុង​ក្រុម​ក៏​ជា​ការ​ទំនាក់ទំនង​មួយ​ដែរ ។

ចំណុច​សំខាន់​សម្រាប់​អ្នក​ដែល​ចង់រក​ការងារ​ក្នុង​ទីផ្សារ​ថ្មី​នេះ​គឺ​អ្នក​ត្រូវ​តែ​រក្សា​ភាព​វិជ្ជមាន បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការ​រៀនសូត្រ និង​ត្រូវ​សម្រប​ខ្លួន​ទៅ​តាម​បរិស្ថាន​ការងារ​ខុស​ៗ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ