ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សែលកាត បន្តរកឃើញអ្នកឈ្នះទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារម្នាក់ទៀតហើយពីកម្មវិធីឈ្នះ ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ, ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២០ ៖ កម្មវិធីឈ្នះ ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ របស់…

រាជធានីភ្នំពេញ, ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២០ ៖ កម្មវិធីឈ្នះ ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ របស់ សែលកាត បានបន្តរកឃើញអ្នកមានសំណាងម្នាក់ទៀតហើយ ដោយឈ្នះនូវទឹក ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅ ១០០ ០០០ដុល្លារ ។ លោក ដែក សុវណ្ណថា គឺជាអ្នកឈ្នះរង្វាន់ចុងក្រោយគេ ដោយលោកមានសំណាងបានឈ្នះនៅក្នុងកម្មវិធីចាប់ រង្វាន់ផ្ទាល់ប្រចាំថ្ងៃរបស់ សែលកាត នាថ្ងៃអង្គារ ទី ១៦ ខែមិថុនា ឆ្នាំ ២០២០។

This image has an empty alt attribute; its file name is d0518fc54c4403ece72baccd3cf94696-1024x683.jpg

ក្នុងកំឡុងពេលនៃការផ្សាយផ្ទាល់លើទំព័រ YouTube របស់ សែលកាត ដែលបានពន្យារ ពេលការ Live ចាប់រង្វាន់រហូតដល់ម៉ោង ៩ យប់ ក្រុមការងាររបស់ សែលកាត បានតេ ទៅភ្លាមៗពីការឈ្នះរង្វាន់ដ៏មហាសំណាងនេះ ប៉ុន្តែ លោក ដែក សុវណ្ណថា និងគ្រួសារមិន ជឿថា រូបលោកពិតជាមានសំណាងបានឈ្នះរង្វាន់មែននោះទេ ។ បន្ទាប់ពីស្តាប់ការ ពន្យល់យ៉ាងច្បាស់លាស់ដោយពិធីកររបស់ សែលកាត និងការបញ្ជាក់បន្ថែមពីកូនប្រសារ ស្រីរបស់គាត់ ទីបំផុត គាត់ក៏ជឿជាក់ថា រូបគាត់ពិតជាអ្នកមានសំណាងឈ្នះរង្វាន់ពីកម្ម វិធីឈ្នះ ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ ពិតប្រាកដមែន ! ។

This image has an empty alt attribute; its file name is 282dcde42ce5f7ec8fbaf2e20335439a-1024x683.jpg

លោក ដែក សុវណ្ណថា បានថ្លែងឱ្យដឹងថា ៖ «ខ្ញុំមានអារម្មណ៍រន្ធត់ខ្លាំងណាស់ នៅពេល ដែលដឹងថា ខ្ញុំបានឈ្នះរង្វាន់នេះ ហើយខ្ញុំសឹងតែមិនជឿខ្លួនឯងទេថា វាគឺជាការពិត ។ យ៉ាងណាមិញ ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន សែលកាត នូវឱកាសដ៏មហា ពិសេសនេះ ព្រោះថាក្នុងកំឡុងពេលនេះ យើងគ្រប់គ្នាកំពុងតែជួបការលំបាកផ្នែកហិរញ្ញ វត្ថុខ្លាំងណាស់ ។ វាពិតជានឹកស្មានមិនដល់សោះថា ខ្ញុំអាចឈ្នះនូវប្រាក់រង្វាន់ ដែលមាន ចំនួនច្រើនសន្ធឹកសន្ធាប់បែបនេះ ។ ខ្ញុំសូមអរគុណជាថ្មីម្តងទៀត» ។

This image has an empty alt attribute; its file name is 596bd556ca1d68a3712e0f83c21acf25-1024x683.jpg

លោក ដែក សុវណ្ណថា គឺជាអ្នកឈ្នះរង្វាន់ ១០០ ០០០ដុល្លារ លើកទី ២៤ នៃកម្មវិធីឈ្នះ ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃរបស់ក្រុមហ៊ុន សែលកាត ក្នុងឆ្នាំនេះ ។ គាត់មានមុខរបរជាគ្រូ បង្រៀននៅក្នុងទីក្រុងភ្នំពេញ ។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនបាននាំយករង្វាន់ទៅ ប្រគល់ជូនគាត់ដល់គេហដ្ឋាន នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ទី ១៨ ខែមិថុនា ។

This image has an empty alt attribute; its file name is c0c3a827008346b744f1a0fb9eee7674-1024x683.jpg

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមាន ប្រសាសន៍ថា លោកពិតជាមានអារម្មណ៍រំភើបរីករាយជាខ្លាំងជាមួយនឹងការឈ្នះរង្វាន់ ពីកម្មវិធីឈ្នះ ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ ។ «វាពិតជាអស្ចារ្យណាស់ដែលក្រុមហ៊ុន សែលកាត អាចចូលរួមជួយផ្លាស់ប្តូរជីវិតរបស់បងប្អូនខ្មែរយើងបាន ជាមួយឱកាសនៃការ ឈ្នះនូវរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ហើយអ្វីដែលមិននឹកស្មានដល់នោះ គឺយើងបានសែ្វង រកឃើញអ្នកឈ្នះរង្វាន់ធំចំនួនពីរនាក់ នៅក្នុងកំឡុងពេលគៀកៗគ្នា ! ខ្ញុំក៏សូមចូលរួម អបអរសាទរជាមួយលោក ដែក សុវណ្ណថា និងក្រុមគ្រួសាររបស់គាត់នូវការឈ្នះរង្វាន់ ដ៏មហាសំណាងនេះ ។

This image has an empty alt attribute; its file name is 106ecbb233083282b366c62c710910c7-1024x683.jpg

សែលកាត គឺជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ល្អផ្តាច់គេនៅក្នុងប្រទេសកម្ពុជា ដូច្នះ ហើយ ដើម្បីថ្លែងអំណរគុណចំពោះភាពស្មោះស្ម័គ្ររបស់អតិថិជន សែលកាត ក៏មាន មោទនភាពក្នុងការផ្តល់ជូននូវរង្វាន់លើកទឹកចិត្តសម្រាប់ការគាំទ្ររបស់ពួកគាត់ដូចគ្នា» ។

គួររំឭកផងដែរ លោក ខឹម សារ៉ន គឺជាអ្នកឈ្នះរង្វាន់នៅក្នុងពេលថ្មីៗនេះ ពីកម្មវិធីឈ្នះ ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃដ៏ពេញនិយមរបស់ សែលកាត ។ អតីតប្រធានមន្ទីរសុខាភិបាល ប្រចាំខេត្តព្រះសីហនុរូបនេះ មានសំណាងបានឈ្នះរង្វាន់ដ៏អស្ចារ្យនេះ នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២០ ។

This image has an empty alt attribute; its file name is 26246313099d5e74c03fa4c22b20fd23-1024x683.jpg

កម្មវិធីឈ្នះ ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ របស់សែលកាត គឺជាប្រម៉ូសិនពិសេសមួយ ដែលឱ្យ អតិថិជនសែលកាតទាំងអស់ មានឱកាសឈ្នះប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ ទៅ ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ ។ ក្នុងករណីដែលមិនមានអ្នកឈ្នះប្រចាំថ្ងៃ នោះប្រាក់ រង្វាន់ដែលនៅសល់ នឹងត្រូវយកទៅបូកបញ្ចូលនៅថ្ងៃបន្ទាប់ ដែលនឹងបង្កើតបានជា ប្រាក់រង្វាន់សរុបដ៏សម្បើមអស្ចារ្យ ។

This image has an empty alt attribute; its file name is c39680672534bcef3b35986c1e747c19-1024x683.jpg

ប្រសិនបើចាប់អារម្មណ៍ចង់ចូលរួមលេងជាមួយកម្មវិធីផ្សងសំណាងប្រចាំថ្ងៃនេះ អ្នកអាច តេទៅលេខ 8888 ឬផ្ញើសារ “10K” ទៅកាន់ 8888 ហើយបន្ទាប់មក អ្នកនឹងទទួលបាន លេខផ្សងសំណាងទាំង ៦ ខ្ទង់ ។ អ្នកឈ្នះ នឹងត្រូវប្រកាសជារៀងរាល់ថ្ងៃនៅម៉ោង ៦ ល្ងាច នៅលើទំព័រ YouTube របស់ក្រុមហ៊ុនសែលកាត ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ