ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​តានតឹង​​អា​មេ​រិ​ក​-​ចិន​នៅ​បន្ត​ ទោះ​មាន​ការ​ជួប​គ្នា​នៅ​កោះ​ហា​វ៉ៃ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ ប្រមុខ​ការទូត​អា​មេរិ​ក​លោក MIKE POMPEO កាលពី​ថ្ងៃ​ទី​១៧ មិថុនា បាន​ជួប​ជាមួយ​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ចិន​លោក YANG JIECHI…

សហរដ្ឋអាមេរិក​-​ចិន ៖ ប្រមុខ​ការទូត​អា​មេរិ​ក​លោក MIKE POMPEO កាលពី​ថ្ងៃ​ទី​១៧ មិថុនា បាន​ជួប​ជាមួយ​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ចិន​លោក YANG JIECHI ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​មួយ​ដើម្បី​ដោះស្រាយ​វិបត្តិ​ក្រោយ​ភាព​តានតឹង​ខ្លាំង​បំផុត​រវាង​ប្រទេស​មហាអំណាច​ពិភពលោក
ទាំង​២ ខណៈ​ការ​ឆ្លង​រាល​ដាន​នៃ​វីរុស COVID-19 កំពុង​តែ​ខ្លាំង​ហើយ​ដែល​ហាក់​នៅ​មិន​ទាន់​ធូរស្រាល ។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ នា​ថ្ងៃ​ទី​១៧ មិថុនា បាន​ចុះហត្ថលេខា​លើ​ច្បាប់​មួយ
ដើម្បី​ដាក់​ទណ្ឌកម្ម​បណ្ដា​អ្នក​ទទួលខុសត្រូវ​ចិន ដែល​ចោទប្រកាន់​ថា​បាន​ចាប់​ឃុំឃាំង​ពួក​អ៊ិស្លាម​​អ៊ួ​យ​ហ្គួ​រ​ច្រើន​នាក់ ខណៈ​ក្រុង​ប៉េ​កាំ​ង​សន្យា​តបត​វិញ​ចំពោះ​ក្រុង​វ៉ា​ស៊ិ​ន​តោន ។

មុន​នេះ​គឺ​មុន​បន្តិច​ការ​ជួប​គ្នា​នៅ​កោះ​ហា​វ៉ៃ​លោក MIKE POMPEO បាន​ចេញផ្សាយ​សេចក្ដី
ប្រកាស​មួយ​ជាមួយ​សម​ភាគី​នៃ​ក្រុម​ប្រទេស G7 ដោយ​សេចក្ដី​ប្រកាស​នោះ​ស្នើ​យ៉ាង​ម៉ឺ​ង​ម៉ាត់​ដល់​ចិន​ឲ្យ​ដក​ចេញ​វិញ​ច្បាប់​ស្ដី​ពី​សន្តិសុខ​ក្រុង​ហុងកុង ដែល​បណ្ដាល​ឲ្យ​មានការ​ប្រឈម​មុខ​គ្នា​ខ្លាំងរវាង​អា​មេ​រិ​ក​និង​ចិន​រួច​ទៅ​ហើយ​កាលពី​ខែឧសភា ។ សញ្ញា​នៃ​ភាព​តានតឹង​មួយទៀត​រវាង​ក្រុងវ៉ា​ស៊ិ​ន​តោន​និង​ក្រុង​ប៉េ​កាំ​ង​គឹ​ការ​ជួប​គ្នា​រវាង​លោក MIKE POMPEO និង​លោក YANG JIECHI ចាប់ផ្ដើម​ក្រោយ​ម៉ោង​១៩​ម៉ោង​សកលតែ​ឲ្យ​ដឹង​ជា​ផ្លូវការ​រហូត​នាទី​ចុង​ក្រោយ រួច​ការ​ជួប​គ្នា​នោះ​ធ្វើ​ឡើង​ដោយ​ស្ងាត់​ៗ​មិន​ឲ្យ​អ្នកកាសែត​ចូល​ផង ។

ទំនាក់ទំនង​អា​មេ​រិ​ក​-​ចិន​មាន​ភាព​តានតឹង​ស្រាប់​តាម​រយៈ​សង្គ្រាម​ពាណិជ្ជកម្ម ដែល​នាំ​ធ្វើ​ដោយ​ប្រធានាធិបតី​អា​មេ​រិ​ក ហើយ​វា​កាន់តែ​អាក្រក់​ទៅ ពេល​មានការ​ឆ្លង​រាល​ដាន​នៃ​វីរុស​ដែល​ចាប់​ផ្ដើម​ពី​ក្រុង​វូ​ហាន​ចិន​មក ហើយ​ឆ្លង​រាលដាល​ពាសពេញ​ពិភពលោក រួច​អា​មេ​រិ​ក​ក្លាយជាប្រទេស​ដែល​រង​ប៉ះពាល់​ខ្លាំង​ជាងគេ ។

លោកប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ រហូត​គំរាម​កាលពី​ពាក់​កណ្ដាល​ខែឧសភា កាត់​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​មហា​យក្ស​អា​ស៊ី ដោយ​អះអាង​ថា លោក​មិន​ចង់​និយាយ​ជាមួយ​សម​ភាគី​ចិន លោក​ស៊ី ជី​ន​ពីង ដែល​ចាត់​ទុក​មក​ដល់​ពេល​នេះ​ជា​មិត្ត​ម្នាក់​ទៀត​ផង ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ