ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​កម្មករ​ដូច​គ្នា​ដឹក​ទៅ​សង្គ្រោះ​​បន្ទាន់ ក្រោយ​ធ្លាក់​ពីលើ​អគារ​ជាន់​ទី​៤

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជា​កម្មករ​បាន​រង​របួស​ធ្ងន់ បន្ទាប់​ពី​ធ្លាក់​ពីលើ​អគារ​ជាន់​ទី​៤ ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​កើតហេតុ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២០…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជា​កម្មករ​បាន​រង​របួស​ធ្ងន់ បន្ទាប់​ពី​ធ្លាក់​ពីលើ​អគារ​ជាន់​ទី​៤ ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​កើតហេតុ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ការដ្ឋាន​សំណង់​ក្រុមហ៊ុន ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​ត្រូវ​បាន​កម្មករ​ដូច​គ្នា​ដឹក​ទៅ​សង្គ្រោះ​ជា​បន្ទាន់​ផង​ដែរ តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​បាត់បង់​ជីវិត​នៅ​មន្ទីរពេទ្យ​ទៅ​ហើយ ។

​លោក​វរសេនីយ៍ឯក​ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ ខាងលើ​ឈ្មោះ ឆ​ន ឆេ​ន អាយុ​៥១​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​បំណាក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​បន្ទប់​កម្មករ​ក្នុង​ការដ្ឋាន​សំណង់​របស់​ក្រុមហ៊ុន ស្ថិត​នៅ​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ។

លោក​អធិការ​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ នៅ​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមិថុនា ជន​រង​គ្រោះ​បាន​ឡើង​ធ្វើការ​នៅ​លើ​អគារ​ជាន់​ទី​៤ ស្រាប់តែ​ធ្លាក់​ព​អាគារ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​របួស​បាក់ជើង​ឆ្វេង និង​គ្រាំ​ក្នុង​ផង ហើយ​ក៏​ត្រូវ​កម្មករ​ដែល​ធ្វើការ​ជាមួយ​បាន​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ជួយ​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​មិន​អាច​សង្គ្រោះ​បាន​ទេ លុះដល់​ម៉ោង​៨​ព្រឹក​ថ្ងៃ​ដដែល​នោះ ជន​រង​គ្រោះ​ក៏​ដាច់ខ្យល់​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​កើតហេតុ សាកសព​ជន​រង​គ្រោះ​ត្រូវ​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ