ពិធី​សាសនា​ដ៏​ចម្លែក​មួយ​នៅ​ឥណ្ឌូ​នេ​ស៊ី ! អ្នក​ស្លាប់​ត្រូវ​បាន​គាស់​ពី​ផ្នូរ​យក​មក​តុបតែង​កាយ


ឥណ្ឌូ​នេ​ស៊ី ៖ ប្រជាជន​ក្នុង​តំបន់​តូ​រ៉ា​ចា (Toraja) ស្ថិត​ខេត្ត​មួយ​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​មាន​ទស្សនៈ​ខុស​គ្នា​ឆ្ងាយ​ប្រជាជន​លោក​ខាងលិច លើ​ការ​ទុកដាក់​សមាជិក​ក្នុង​ក្រុម​គ្រួសារ​ដែល​បាន​ស្លាប់ ។

ប្រភពរូបភាព Theguardian

ការ​រំលឹក​ដល់​វិញ្ញាណក្ខន្ធ និង​ការ​គោរព​បូជា​ដល់​សមាជិក​ដែល​បាន​បាត់បង់​ជីវិត ឬ​ក៏​បុព្វបុរស​របស់​ពួក​គេ គឺ​ត្រូវ​បាន​រៀបចំ​ពិធី​ជា​ប្រចាំ ដោយ​ការ​គាស់​យក​សាកសព​ចេញពី​ផ្នូរ និង​ត្រូវ​រៀបចំ​ទុកដាក់​ចូល​ក្នុង​ផ្នូរ​វិញ បន្ទាប់​ពី​បាន​សម្អាត និង​តុបតែង​កាយ​ឲ្យ​សព​រួច​ហើយ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ (Tru Dreadz) ចេញពី​ពេល​ថ្មី​នេះ ហើយ​កន្លង​មក​សារព័ត៌មាន​ធំ​ៗ​ជា​ច្រើន បាន​ផ្សព្វផ្សាយ​ពី​ពិធី​គាស់​សព​មក​តុបតែង​កាយ ស្លៀកពាក់​សម្លៀក​បំពាក់​ថ្មី ពាក់​វ៉ែនតា ឬ​ក៏​ឲ្យ​សព​ជក់បារី​ជាដើម ។

ប្រភពរូបភាព Theguardian

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ប្រជាជន​តូ​រ៉ា​ចា ដែល​រស់នៅ​លើ​ភ្នំ​ដ៏​ស្រស់​ស្អាត នៅ​ស៊ូ​ឡា​វេ​ស៊ី ប្រទេស​ឥណ្ឌូ​នេ​ស៊ី​វិញ បាន​ចាត់​ទុក​ការ​ស្លាប់​របស់​សមាជិក​ណា​ម្នាក់​មិនមែន​ជា​ការ​ព្រាត់​ព្រា​ស់​គ្នា​មួយ​ជីវិត​នោះ​ឡើយ ។ ត្រង់នេះ​មាន​ន័យ​ថា ពួក​គាត់​ខ្លះ​បាន​រក្សា​សាកសព​ឪពុក​-​ម្តាយ ឬ​បងប្អូន​នៅ​ក្នុងផ្ទះ ដោយ​ចាត់​ទុក​អ្នក​ស្លាប់​ថា មិនមែន​ស្លាប់​ទេ តែ​កំពុង​សម្រាក​ដោយសារ​តែ​ឈឺ ដូច្នេះ​ការ​ស្លាប់​របស់​ពួក​គេ មិន​មាន​ន័យ​ថា ជា​ការ​លាគ្នា​ចុង​ក្រោយ​ទេ រហូត​មានគ្រួសារ​ខ្លះ​បាន​ទុកដាក់​បាយ​ទឹក ឬ​ផ្តល់​បារី​ដល់​អ្នក​ស្លាប់​ជក់​ទៀត​ផង ។

ប្រភពរូបភាព Theguardian

ប្រជាជន​តូ​រ៉ា​ចា បាន​រៀន និង​បង្រៀន​ក្រុម​គ្រួសារ​របស់​ខ្លួន តាំងពី​កូនចៅ នៅ​ក្មេង​ៗ អំពី​វិធី​សាសនា​នេះ ដើម្បី​រៀន​ទទួលយក​នៃ​ការ​ស្លាប់ ដែល​វា​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​មនុស្ស ។ នៅ​ពេល​មាន​នរណា​ម្នាក់​ស្លាប់ ឬ​មាន​សមាជិកគ្រួសារ​ឈឺ ប្រពៃណី​របស់​ប្រជាជន​តូ​រ៉ា​ចា នឹង​ធ្វើការ​ព្យាបាល​សាច់ញាតិ ជាទី​ស្រឡាញ់​របស់​ពួក​គេ​ដោយ​ខ្លួនឯង ដោយ​ព្យាបាល​តាម​រយៈ​ម្ហូបអាហារ ទឹក និង​បារី ។ ម្ហូបអាហារ ទឹក និង​បារី​ទាំងនេះ នឹង​ត្រូវ​សែន​សម្រាប់​វិញ្ញាណ​ដែល​បាន​ចែក​ឋាន​ទៅ និង​ត្រូវ​សែន​ជា​រាល់ថ្ងៃ ពីព្រោះ​ពួក​គេ​ជឿ​ថា វិញ្ញាណ​របស់​ដូនតា​ពួក​គេ​នៅ​ជិត​ខ្លួន ហើយ​វិញ្ញាណ​ទាំងនោះ​នឹង​តាម​ថែរក្សា​ពួក​គេ​ឱ្យ​មាន​សេចក្តី ។

ប្រភពរូបភាព Theguardian

របាយការណ៍​បន្ត​ថា «​ពិធី​បុណ្យសព​អាច​មាន​រយៈពេល​ប្រហែល ៣-៥ ថ្ងៃ បូក​ជាមួយ​ថ្ងៃ​បញ្ចុះសព​ផង​ដែរ ដែល​ការ​បញ្ចុះ​នេះ​អាច​បញ្ចុះ​ក្នុង​ផ្នូរ​ឈើ ឬ​ផ្នូរ​ថ្ម ។ ប៉ុន្តែ​មិន​មាន​ន័យ​ថា បាន​បញ្ចប់​នោះ​ទេ ដោយ​ពួក​គេ​នឹង​ប្រមូលផ្ដុំ​គ្នា​រៀង​រាល់ មួយ​ឬ បី​ឆ្នាំ​ម្តង​សម្រាប់​ប្រារព្ធ​ពិធី «​ថែរក្សា​បុព្វការី​ជន​» ដែល​គេ​ស្គាល់​ថា Care for Ancestors»​។

ប្រភពរូបភាព Theguardian

ក្នុងអំឡុងពេល​ប្រារព្ធ​ពិធី «​ថែរក្សា​បុព្វការី​ជន​» ក្រុម​គ្រួសារ​អ្នក​ស្លាប់​នឹង​ត្រូវ​គាស់​សព​ចេញពី​ផ្នូរ ដើម្បី​ធ្វើការ​សម្អាត និង​ស្លៀក​សម្លៀក​បំពាក់​ថ្មី មុន​ពេល​គេ​ដាក់​ទុក​ទៅ​ក្នុង​ផ្នូរ​វិញ ។ ការ​ប្រារព្ធ​ពិធី​នេះ សាច់ញាតិ​ទាំងអស់​ដែល​នៅ​ឆ្ងាយ​ក្តី​ក៏​ត្រូវធ្វើ​ដំណើរ​មក​ដែរ ដើម្បី​ធ្វើការ​ជួបជុំ​គ្នា​ប្រចាំឆ្នាំ​ដែល​ពួក​គេ​ជួបជុំ​គ្នា សម្រាប់​ការ​បរិភោគ​អាហារ ចែករំលែក​រឿងរ៉ាវ និង​គោរព​ដល់​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួក​គេ ៕

ប្រភពរូបភាព Theguardian
Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ