ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​សុក្រ​ថ្ងៃ​សំណាង​ថ្ងៃ​មាស​ថ្ងៃ​ប្រាក់​ថ្ងៃ​លើក​សិរី​ឆ្នាំ​ទាំង​៥​ជុំ​លាភ​ជុំ​ជ័យ

3 ឆ្នាំ មុន

ហោរាសាស្ត្រ​ក៏​អាច​ជួយ​លើក​ជីវិត​លោក​អ្នក​ឱ្យ​ស្រស់បំព្រង មាន​សង្ឃឹមលើ​ព្រេងវាសនា ដែល​មុន​នេះ​បន្តិច​គ្រូ​ហុងស៊ុយ​ចិន​សែ​បាន​អះអាង​ថា ស្អែក​ថ្ងៃ​សុក្រ ទី​១៩ មិថុនា មហា​ឆ្នាំ​ទាំង​៥ ឆ្លូវ ច រោង…

ហោរាសាស្ត្រ​ក៏​អាច​ជួយ​លើក​ជីវិត​លោក​អ្នក​ឱ្យ​ស្រស់បំព្រង មាន​សង្ឃឹមលើ​ព្រេងវាសនា ដែល​មុន​នេះ​បន្តិច​គ្រូ​ហុងស៊ុយ​ចិន​សែ​បាន​អះអាង​ថា ស្អែក​ថ្ងៃ​សុក្រ ទី​១៩ មិថុនា មហា​ឆ្នាំ​ទាំង​៥ ឆ្លូវ ច រោង ជូត រកា មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង​ក្លាយជា​អ្នកមាន​ភ័ព្វសំណាង​បំផុត ជួប​លាភ​ធំ លុយ​ធំ​ហូរ​ចូល​ទាំង​៩​ទិស និង​ក្លាយជា​អ្នកមាន​ហុងស៊ុយ​ល្អ សម្បូរ​លាភ​សំណាង​នាំមុខ​គេ​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ដែល​លាភសក្ការៈ​ទាំងនេះ​កើតមក​អំពី​ការ​ខិតខំ​ប្រឹងប្រែង បូក​រួម​នឹង​ភ័ព្វព្រេង​វាសនា​មាន​ពី​អតីតជាតិ​ផង ។ សូម​លោក​អ្នក​ប្រញាប់​បួ​ង​សួង​មហាលាភ​សំណាង​718​ឥឡូវនេះ​អ្វី​ៗ​ប្រាកដជា​នឹង​បាន​សម្រេច​ដូច​បំណងប្រាថ្នា ។

ឆ្នាំឆ្លូវ ពណ៌​នាំ​លាភ ស នៅ​ថ្ងៃស្អែក​នេះ​ជា​ឱកាស​មាស​ឱកាស​ប្រាក់ មាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ។ រាល់​ការងារ​រក​ទទួលទាន​បាន​ផល​ចូល​មក​គ្រប់​ទិស​ទី រីឯ​អ្នក​រកស៊ី​ជួញដូរ​វិញ​កាក់កប​កាន់តែ​ខ្លាំង បើ​មានការ​បើកមុខ​របរ​ថ្មី​ផង​គឺ​ពិតជា​ល្អ​បំផុត​សម្រាប់​ឱកាស​ពិសេស​នេះ មាន​លាភ​មានសំណាង​ហេង​ហេង ។

ឆ្នាំច មាន​ង៉ូ​វ​ហេង​ខ្លាំង រាសី​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច​។ នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​បើ​លោក​អ្នក​ធ្វើ​កិច្ចការ​អ្វី​ៗ​រមែង​មាន​ផ្លែផ្កា​ទទួល​ជោគជ័យ​យ៉ាង​គាប់ប្រសើរ ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជា​ទី​កក់ក្តៅ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ពណ៌​នាំ​លាភ ក្រហម ហេង​ហេង ។

ឆ្នាំរោង ពណ៌​នាំ​លាភ លឿង នៅ​ថ្ងៃ​សុក្រ​នេះ​លោក​អ្នកមាន​លាភ​មានសំណាង​ធំ​ប្រជុំ​ចូល​គ្រប់​ទិស ។ ការងារ​អ្វី​ៗ​បាន​សម្រេច​ដូច​បំណងប្រាថ្នា លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​កាក់កប​ខ្លាំង​ណាស់ ប្រាក់​ចូល​មក​មិន​ដាច់ ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​បាន​ផល​ចំណេញ​លើសលប់ និង​ជោគជ័យ​គ្រប់​កិច្ចការ​ទាំងឡាយ ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែម​ល្អែ​ម និង​យល់ចិត្ត​គ្នា​ជា​និច្ច ។

ឆ្នាំជូត លាភ​ធំ​ទាំងពួង​ហូរ​ចូល​ដូច​ទឹក ការងារ​រក​ទទួលទាន​បាន​កាក់កប​ខ្លាំង ពណ៌​នៃ​លា​ភ ប្រផេះ នៅ​ថ្ងៃស្អែក​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​ទទួលផល​ហួស​ពី​ការ​ស្មាន​ប្រាក់​ចូល​មក​គ្រប់​ទិស​ទី ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ ឬ​ការងារ​តាម​អង្គភាព​ស្ថាប័ន​រមែង​ជោគជ័យ​ហួស​ពី​ការ​ស្មាន ។ អ្នក​មិន​ទាន់​មាន​គូ​ក៏​ដល់​គូគាប់​មក​ដល់​ហើយ​ដែរ លាភ​សំណាង​ហេង​ហេង​ឥឡូវនេះ ។

ឆ្នាំរកា ពណ៌​នាំ​លាភ ខៀវ នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ ជា​វេលា​មាស​មាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ។ រាល់​ការងារ​រក​ទទួលទាន​បាន​ផល​ចូល​មក​គ្រប់​ទិស​ទី ឯ​អ្នក​រកស៊ី​ជួញដូរ​វិញ​កាក់កប​កាន់តែ​ខ្លាំង បើ​មានការ​បើកមុខ​របរ​ថ្មី​ផង​ពិតជា​ល្អ​បំផុត ចំណែក​អ្នកធ្វើការ​នៅ​តាម​ស្ថាប័ន​នានា​ក៏​ជោគជ័យ​ដ៏​ត្រចះត្រចង់ ។ សាន ​សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ