ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកភូមិនិងសមត្ថកិច្ច​អះអាង​ផ្សេងគ្នា ក្រោយ​កម្មករសំណង់​​ម្នាក់បាត់បង់ជីវិត​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​រងរបួសយ៉ាងធ្ងន់ធ្ងរ​ដេក​ដួល​ក្បែរ​អគារ​មួយ​ក្នុង​ការដ្ឋាន​សំណង់​ ក្រោយ​មក​ក៏បាន​បាត់បង់ជីវិតនៅពេល​បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ពាក់ព័ន្ធនឹងករណីនេះ ត្រូវបានអ្នកខ្លះ​សង្ស័យ​ថា ជនរងគ្រោះ​ធ្លាក់​ពីលើការដ្ឋានសំណង់ ​ប៉ុន្តែ​សមត្ថកិច្ច​ថា​ជា​ករណី​​បញ្ចប់ជីវិត ។​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​រងរបួសយ៉ាងធ្ងន់ធ្ងរ​ដេក​ដួល​ក្បែរ​អគារ​មួយ​ក្នុង​ការដ្ឋាន​សំណង់​ ក្រោយ​មក​ក៏បាន​បាត់បង់ជីវិតនៅពេល​បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ពាក់ព័ន្ធនឹងករណីនេះ ត្រូវបានអ្នកខ្លះ​សង្ស័យ​ថា ជនរងគ្រោះ​ធ្លាក់​ពីលើការដ្ឋានសំណង់ ​ប៉ុន្តែ​សមត្ថកិច្ច​ថា​ជា​ករណី​​បញ្ចប់ជីវិត ។​

ហេតុការណ៍​ខាងលើនេះ​បាន​​បង្ក​ឱ្យមានការ​​ភ្ញាក់ផ្អើល​កើតឡើង​​កាលពី​​ព្រឹក​ថ្ងៃ​ទី​១៨ ​មិថុនា​ ឆ្នាំ​២០២០​ ក្នុងភូមិ​សាមគ្គី​មាន​ជ័យ​ សង្កាត់​​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ​។

​ជន​រង​គ្រោះ​ដែលបាត់បង់ជីវិត​ខាងលើ​​ឈ្មោះ​ឆ​ន ឆេ​ង ភេទប្រុស ​អាយុ​៥១​ឆ្នាំ ​ជា​កម្មករ​សំណង់​ និង​មាន​ទីលំនៅ​ស្រុក​បាកាន ​ខេត្តពោធិសាត់​ ។ ​

​តាម​ប្រភពព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា ដំបូងឡើយ​​គ្មាន​អ្នក​ណា​ដឹង​ថា ជន​រង​គ្រោះ​ជួប​ឧប្បត្តិហេតុ​បែប​ណា​នោះ​ទេ​ លុះ​​នៅវេលា​ម៉ោង​ប្រហែល​ជាង​៧​ព្រឹក​​​ថ្ងៃ​កើតហេតុ ខណៈ​អ្នកលក់​បបរគ្រឿង​តាម​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​បើក​លក់​បបរ​ក្នុង​ការដ្ឋាន​សំណង់​​ខាងលើ ​ស្រាប់តែ​​ប្រទះឃើញ​ជនរងគ្រោះ​រងរបួសធ្ងន់ដេកដួលជិតអគារការដ្ឋាន​សំណង់ ទើប​បង្កការភ្ញាក់ផ្អើលកើតឡើង​​​តែម្តង ។

តាម​ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ​ក្រោយពីមានការ​​ភ្ញាក់ផ្អើល​ ក្រុម​កម្មករ​សំណង់​​ធ្វើការ​ជាមួយគ្នា​​បាន​លើក​ជន​រង​គ្រោះ​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​​យកទៅសង្គ្រោះ​​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​ ​ប៉ុន្តែ​ជា​អកុសល​ដោយសារ​ជន​រង​គ្រោះ​របួសធ្ងន់ពេក ក៏​​បាន​បាត់បង់ជីវិត​ពេល​កំពុងដឹក​​បញ្ជូនទៅសង្គ្រោះ ​។

ពាក់ព័ន្ធនឹងករណី​ខាងលើនេះ ​គេ​មិន​ទាន់​ដឹង​ថា​​មូលហេតុ​កើត​ចេញពី​រឿង​អ្វី​ឱ្យ​ពិតប្រាកដ​នោះ​ទេ​ ខណៈ​ប្រភព​ខ្លះ​សង្ស័យ​​ថា ជនរងគ្រោះ​បាន​ធ្លាក់​ពីអគារការដ្ឋានសំណង់ ព្រោះ​នៅ​ចំណុ​ច​​ជណ្តើរ​ឡើង​អគារ​ គេ​ឃើញ​ស្បែកជើង​របស់​ជន​រង​គ្រោះ​ ចំណែក​​​ជនរងគ្រោះ​​ត្រូវបានគេ​ប្រទះឃើញ​ដេក​ដួល​នៅ​លើ​ដី​​ ដោយ​​មាន​រង​​របួសបាក់ជើង​យ៉ាង​ធ្ងន់​ធ្ងរ​​ទៀត​ផង ​។

​យោង​របាយការណ៍​​របស់​សមត្ថកិច្ច​​បាន​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​​បាន​បញ្ចប់ជីវិត​ដោយ​​លោត​​ពី​លើ​ជាន់​ទី​៣​ត្រង់​ចំណុច​កើតហេតុខាងលើ​​ ​ដោយសារ​​មាន​វិបត្តិ​​ក្នុង​គ្រួសា​រ​។​

បច្ចុប្បន្ន សព​ជនរងគ្រោះ​កំពុង​តម្កល់​ទុក​នៅ​ក្នុង​មន្ទីរពេទ្យ​ រង​់​ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ