ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកគ្រូ ប៉ិច ឈឿ​ត កាត់​បន្ថយ​អត្រា​បោះបង់​ការ​សិក្សា​សិស្ស​មក​នៅ​ត្រឹម​៥% ឈ្នះ​ពានរង្វាន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​សាលា​ល្អ គ្រូបង្រៀន​ល្អ មាន​លោកគ្រូ អ្នកគ្រូ​ចំនួន​២៥​នាក់​នៅ​ទូ​ទាំង​ប្រទេស បាន​ទទួល​ជ័យ​លា​ភី​ពី​លេខ​១…

រាជធានី​ភ្នំពេញ ៖ ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​សាលា​ល្អ គ្រូបង្រៀន​ល្អ មាន​លោកគ្រូ អ្នកគ្រូ​ចំនួន​២៥​នាក់​នៅ​ទូ​ទាំង​ប្រទេស បាន​ទទួល​ជ័យ​លា​ភី​ពី​លេខ​១ ដល់​លេខ​៥ ក្នុង​ផ្នែក​នីមួយ​ៗ​។

លោក​ហង់ ជូន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា បាន​អញ្ជើញ​ចុះ​ចែក​ពាន់រង្វាន់​នេះ​ដោយ​ផ្ទាល់​ដល់​ជ័យ​លា​ភី តាំងពី​ដើម​មិថុនា​មក ។

លោកគ្រូ ប៉ិច ឈឿ​ត នាយក​សាលា​វិទ្យាល័យ​ពេជ្រ​ចិន្ដា នៅ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បាន​ជាប់​ជ័យ​លា​ភី​លេខ​១ ជា​នាយក​សាលា​ឆ្នើម ។ កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​ទៅ​ប្រគល់​ពាន់រង្វាន់​ជូន​គាត់​ដល់​ខេត្តបាត់ដំបង ។

លោកគ្រូ ប៉ិច ឈឿ​ត ថា មាន​ហេតុផល​ជា​ច្រើន​សម្រាប់​ការ​វាយតម្លៃ​ជា​នាយក​សាលា​ឆ្នើម​នោះ​ដូច​ជា ក្រសួង​បាន​ផ្តោត​សំខាន់​លើ​សកម្មភាព​កសាង​អភិវឌ្ឍន៍​សាលា ការ​កសាង​ផែនការ​សម្រាប់​អនាគត ការ​ថែរក្សា​បរិស្ថាន​ក្នុង​សាលា និង​ការ​ចូលរួម​កាត់​បន្ថយ​អត្រា​បោះបង់​ការ​សិក្សា​របស់​សិស្ស​ជាដើម ។

លោកគ្រូ​ជ័យ​លា​ភី​លេខ​១ នាយក​សាលា​ឆ្នើម​ថា ការ​ជាប់​ពាន់រង្វាន់​សម្តេច​ហ៊ុន​សែន លេខ​១​នេះ ជា​កិត្ត​យស​ធំ​ណាស់​សម្រាប់​លោក និង​សាលា​លោក​ដែល​នៅ​ទី​ជនបទ​ឆ្ងាយ​ដាច់​ស្រយាល​ជិត​ព្រំដែន​ថៃ​នោះ ។

លោក​ប៉ិច ឈឿ​ត និយាយ​ទាំង​រីករាយ​ថា ក្នុង​ចំនុច​ដែល​ក្រសួង​វាយតម្លៃ​ចំពោះ​គាត់​នោះ​លោក​ពេញចិត្ត​ជាងគេ គឺ​សកម្មភាព​ចូលរួម​កាត់​បន្ថយ​អត្រា​បោះបង់​ការ​សិក្សា​របស់​សិស្ស ។ លោកគ្រូ​បាន​និយាយ​ថា គាត់​បាន​ក្លាយជា​វិទ្យាល័យ​ពេជ្រ​ចិន្តា នៅ​ឆ្នាំ​២០១៦ ។ ពេល​លោក​ធ្វើ​ជា​នាយក​សាលាដំបូង​ៗ​មាន​សិស្ស​បោះបង់​ការ​សិក្សា​ប្រមាណ​៤៥%​ឯណោះ ។ «​យើង​បាន​កាត់​បន្ថយ​ពី​៤៥% មក​នៅ​ត្រឹម​៥% ប៉ុណ្ណោះ ។ ដើម្បី​កាត់​បន្ថយ​អត្រា​បោះបង់​ការ​សិក្សា​របស់​សិស្ស ខ្ញុំ​ត្រូវ​ចុះ​ទៅ​ដល់​ផ្ទះ​សិស្ស អប់រំ​ពួក​គេ ម្តាយ​ឪពុក​គេ​ឲ្យ​យល់​ដឹង​ពី​វិជ្ជា ។

បន្ថែម​ពី​នេះ​ខ្ញុំ​បាន​កៀ​គរ​អង្គការ​សប្បុរសជន ដើម្បី​ឲ្យ​ពួក​គេ​ជួយ​ផ្តល់​កង់ សម្ភារៈ​លើកទឹកចិត្ត​ដល់​សិស្ស​ឲ្យ​បោះបង់​ការ​សិក្សា​ហើយ​វិល​មក​រៀន​វិញ​នោះ​» ។

លោកគ្រូ​បាន​បញ្ជាក់​ថា ជោគជ័យ​នៃ​ការ​កាត់​បន្ថយ​អត្រា​បោះបង់​ការ​សិក្សា​របស់​សិស្ស​នេះ​មិនមែន​កើត​មាន​ដោយសារ​លោក​តែ​ម្នាក់​ទេ គឺ​មានការ​ចូលរួម​ពី​លោកគ្រូ​អ្នកគ្រូ​ទាំងអស់ អាជ្ញាធរ ពិសេស​ឪ​ម្តាយ និង​សិស្ស​ខ្លួនឯង​ផ្ទាល់ ។ ជា​ទិស​ដៅ​ទៅ​មុខ​លោកនាយក​វិទ្យាល័យ​ពេជ្រ​ចិន្តា ចង់​អភិវឌ្ឍន៍​វិទ្យាល័យ​របស់​លោក​ទៅ​ជាម​ជ្ឈ​ម​មណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដូច​វិទ្យាល័យ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ