ខេត្តស្ទឹងត្រែង ៖ ទំនិញខូចគុណភាពជាង២តោន ត្រូវបានរឹបអូសនិងដុតបំផ្លាញចោលដោយមន្ត្រីបង្ក្រាបការក្លែងបន្លំ(ហៅកាត់ថា.ក .ប.ប)ខេត្តស្ទឹងត្រែង សហការជាមួយអាជ្ញាធរពាក់ព័ន្ធបន្ទាប់ពីកំលាំងចម្រុះ បានដកហូតពីការដាក់តាំងលក់របស់បងប្អូនអាជីវករខេត្តស្ទឹងត្រែង ។
ក្នុងសកម្មភាពដុតកំទេចទំនិញខូចគុណភាពនៅខេត្តស្ទឹងត្រែងថ្មីៗនេះ លោក គឹម ប្រុស ប្រធានសាខានៃអគ្គនាយកដ្ឋានការពាអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំខេត្តបានបញ្ជាក់ថា ការបង្ក្រាបនេះយើងចង់ឱ្យបងប្អូនអាជីវករ និងអ្នកប្រើប្រាស់ផលិតផលរួមគ្នាគ្រប់បែបយ៉ាង មានការប្រុងប្រយ័ត្ននិងនាំគ្នាលើកកម្ពស់សុខភាពចៀសវាងកុំឲ្យកើតមានគ្រោះថ្នាក់ដែលបណ្តាលមកពីការបរិភោគចំណីអាហារទាំងនេះ។
លោកបន្តថា ចំណីអាហារមានសារជាតិហ្វកម៉ាលីន ហួសកំរិតវាបង្កផលប៉ះពាល់ ផ្នែកសុខភាពប្រសិន
បើយើងទុកឱ្យគាត់លក់បន្តនោះដូចនេះយើងត្រូវតែដកហូតយកបំផ្លាញចោល។ លោក ហាវ ប៊ុនថេន អភិបាលរងក្រុងស្ទឹងត្រែង បានគាំទ្រការអនុវត្តសកម្មភាពនេះព្រោះបានបង្ហាញឱ្យបងប្អូនប្រជាពលរដ្ឋយើង ទូទៅបានឃើ់ញពីស្ថានភាពគ្រោះថ្នាក់ ដែលបណ្តាលមកពីបរិភោគចំណីអាហារទាំងនេះ។ លោកបន្ថែមថាតាមការត្រួតពិនិត្យជាក់ស្តែង បងប្អូនអាជីវករមួយចំនួន លក់ចំណីអាហារខ្លះ មានគុណភាពល្អហើយចំណីអាហារខ្លះទៀតមានសារជាតិ(ហ្វកម៉ាលីន)ច្រើនអាចបង្ករផលប៉ះពាល់ដល់អ្នបរិភោគផង
ដែរ។
ហើយករណីទំនិញមានភាពមិនប្រក្រតីគ្មានអនាម័យ ហួសកាលបរិច្ឆាទ ប្រើប្រាស់ មន្ត្រីយើងដកហូតយកទៅកំទេចចោលដូច្នេះ។ ស្រី្ត ឡាក់ ហឿង អាជីវករលក់ទំនិញនៅខេត្តស្ទឹងត្រែងបានសាទរជាមួយនិងវិធានការនេះ ព្រោះថាកាលណាមន្ត្រីជំនាញបានត្រួតពិនិត្យ និងអនុវត្តវិធានការបានម៉ឺងម៉ាត់ ហាក់ដូចជាបានបង្កើនការប្រុងប្រយត្ន័លើកកម្ពស់ថែរក្សាសុខភាពទាំងអស់គ្នា ។
សូមបញ្ជាក់ថា នេះជាលើកទី៤ហើយបន្ទាប់ពីឆ្នាំកន្លងមក ដែលសាខានៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តបានដុតបំផ្លាញចោលនូវទំនិញខូចគុណភាពជាង២តោនបន្ថែមទៀតនៅឆ្នាំ២០២០នេះ ៕
ចែករំលែកព័តមាននេះ