ព្រះ​អង្គ​ប្រកាស​អរិយ​សច្ចៈ


តាម​ធម្មតា​គ្មាន​អ្នក​ណា​ម្នាក់​ចង់​ជួប​នូវ​សេចក្តី​ទុក្ខ​នោះ​ទេ តែ​សេចក្តី​ទុក្ខ​នេះ​វា​គឺជា​ទុក្ខ​អរិយ​សច្ចៈ គ្មាន​អ្នក​ណា​ម្នាក់​អាច​គេច​ផុត​ចៀស​រួច​បាន​ឡើយ ដូច្នេះ​រឿង​ដែល​យើង​ត្រូវធ្វើ​នោះ​គឺ​ត្រូវ​ស្គាល់​ឱ្យ​ច្បាស់ៈ

១-​ទុក្ខ​សច្ចៈ ស្គាល់​ច្បាស់​ថា​ពិតជា​មានទុក្ខ​មែន

២-​សមុទយ​សច្ចៈ ហេតុ​ដែល​នាំ​ឱ្យ​កើត​មាននូវ​សេចក្តី​ទុក្ខ

៣-​និរោធ​សច្ចៈ កន្លែង​ដែល​រំលត់​នូវ​សេចក្តី​ទុក្ខ

៤-​មគ្គ​សច្ចៈ ផ្លូវ​នាំ​ទៅ​រំលត់​នូវ​សេច​ល​ក្តី​ទុក្ខ ។

មនុស្ស​ដែល​អាច​រំលត់​នូវ​សេចក្តី​ទុក្ខ​ទាំងនោះ​បាន គឺ​មាន​តិចតួច​ណាស់​យ៉ាងណា ភាព​ជោគជ័យ​ក៏​ដូច​គ្នា​បែប​នេះ​ដែរ ដែល​មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​ចង់បាន ប៉ុន្តែ​ដោយហេតុ​មិន​បានដឹង​អំពី​សច្ចភាព​ទាំងនោះ ទើប​ធ្វើ​ឲ​មនុស្ស​ជា​ច្រើន​មិន​អាច​សម្រេច​បាន​នូវ​អ្វី​ដែល​ខ្លួន​ចង់បាន ។

បើ​យើង​ចង់បាន​ភាព​ជោគជ័យ​ពិតប្រាកដ​នោះ ត្រូវ​តែ​ស្គាល់​ពី​ទិស​ដៅ​ពិតប្រាកដ​គឺ ស្គាល់​ឱ្យ​ច្បាស់​ថា ១-​ពិតជា​មាន​ភាព​ជោគជ័យ ២-​ហេតុ​ដែល​នាំ​ឱ្យ​មានជោគ​ជ័យ ៣-​កន្លែង​ដែល​យើង​ត្រូវ​កសាង​នូវ​ភាព​ជោគជ័យ ៤-​ជម្រើស​ផ្លូវ​ដែល​នាំ​ឱ្យ​យើង​សម្រេច​បាន​នូវ​ភាព​ជោគជ័យ ។

ទ្រឹស្តី​ទាំង​៤​នេះ​ជា​ចំណុច​ស្នូល​នាំ​ឱ្យ​យើង​មាននូវ​ភាព​ជោគជ័យ​ក្នុង​ជីវិត​តាម​រយៈ​ការ​ឈ្វេងយល់​នូវ​អរិយ​សច្ចៈ​ដែល​ជា​ទស្សនៈ​ដ៏​ប្រពៃ​ថ្លៃថ្លា​របស់​ព្រះពុទ្ធ​ជា​ម្ចាស់​នៃ​យើង ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ