ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំកូនស្រីគេទៅបាត់១ថ្ងៃ១យប់ ឪពុក​ម្តាយនាងមិនលើកលែង​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​បញ្ជូន​ទៅ​ចាត់ការតាម​ផ្លូវច្បាប់ ក្រោយ​ពី​នាំ​ក្មេង​ស្រី​ម្នាក់អាយុ​១៤​ឆ្នាំចេញ​បាត់​ពី​ផ្ទះ​អស់​១​ថ្ងៃ​១​យប់ ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាល​យប់​ពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២០ នគរបាល​ប៉ុស្តិ៍​ស្ពានមាន​ជ័យ…

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​បញ្ជូន​ទៅ​ចាត់ការតាម​ផ្លូវច្បាប់ ក្រោយ​ពី​នាំ​ក្មេង​ស្រី​ម្នាក់អាយុ​១៤​ឆ្នាំចេញ​បាត់​ពី​ផ្ទះ​អស់​១​ថ្ងៃ​១​យប់ ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាល​យប់​ពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២០ នគរបាល​ប៉ុស្តិ៍​ស្ពានមាន​ជ័យ បាន​ទទួល​ពាក្យបណ្តឹង​ពី​អ្នក​ភូមិ​មួយអំពី​ករណី​បាត់​ខ្លួន​កូនស្រី​វ័យ​ជំទង់​ម្នាក់ តាំងពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ ខែមិថុនា រក​មិនឃើញ​សោះ ដោយ​សង្ស័យ​មាន​មនុស្ស​នាំ​ទៅ ។

នៅ​ពេល​ទទួល​បាន​ពាក្យបណ្តឹង​នេះ នគរបាល​ប៉ុស្តិ៍​ស្ពាន​មាន​ជ័យ សហការ​ជាមួយ​នគរបាល​ក្រុង​សែន​មនោ​រម្យ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ធ្វើការ​ស្រាវជ្រាវ​រក​អស់​រយៈពេល​ជិត​២០​ម៉ោង ក៏​កំណត់​សន្និដ្ឋាន​ថា ក្មេង​ស្រី​ត្រូវ​កម្មករ​ដែល​ធ្វើការ​ជាមួយ​ឪពុក​នាង​ជា​អ្នក​នាំ​ទៅ ។

បើ​តាម​សមត្ថកិច្ច​ថា ក្មេង​ស្រី​ដែល​បាត់​ខ្លួន​ពី​ផ្ទះ​កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា តាម​បណ្តឹង​របស់​ឪពុក​ម្តាយ​នោះ បាន​រក​ឃើញ​និង​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ​នៅ​ថ្ងៃ​ទី​១៣ មិថុនា ដោយ​នាង​បាន​រត់​តាម​ប្រុស​ស្នេហ៍​ឈ្មោះ ស្វាង សាវ៉ា​ត់​អាយុ​១៩​ឆ្នាំ ជា​កម្មករ​ ធ្វើការ​ជាមួយនឹង​ឪពុក​នាង​។

ក្រោយ​រក​ឃើញ​កូន ឪពុក​ម្តាយ​ក្មេងស្រី​ដោយ​ការ​កើតទុក្ខ​មិន​សុខចិត្ត បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាត់ការ​តាម​ច្បាប់​ពី​បទ​លួងលោម​អនីតិជន​រួម​ភេទ ។ ករណី​នេះ សមត្ថកិច្ច​បាន​និង​កំពុង​ចាត់ការ​តាម​នីតិវិធី​ដើម្បី​កសាង​សំណុំរឿង ៕

អត្ថបទសរសេរ ដោយ