ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សម រ​ង្ស៊ី ត្រូវ​តុលាការ​បារាំង​ដាក់​ស្ថិត​ក្នុង​ការ​ចោទប្រកាន់​បទ​បរិហា​កេរ្តិ៍​ជា​សាធារណៈ​លើ​បុគ្គល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​តុលាការ​ព្រហ្មទណ្ឌ​បារាំង​បាន​សម្រេច​ដាក់​លោក សម រ​ង្ស៊ី​អតីត​មេ​បក្ស​ប្រឆាំង ស្ថិត​នៅ​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​«​បរិហា​កេរ្តិ៍​ជា​សាធារណៈ លើ​បុគ្គល​» ។ នេះ បើ​តាម​លោក…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​តុលាការ​ព្រហ្មទណ្ឌ​បារាំង​បាន​សម្រេច​ដាក់​លោក សម រ​ង្ស៊ី​អតីត​មេ​បក្ស​ប្រឆាំង ស្ថិត​នៅ​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​«​បរិហា​កេរ្តិ៍​ជា​សាធារណៈ លើ​បុគ្គល​» ។ នេះ បើ​តាម​លោក ជា ច័ន្ទ​បរិបូរណ៍ ។

លោក ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​បង្ហោះ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ​ថា ៖«​មេដឹកនាំ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ទណ្ឌិត សម រ​ង្ស៉ី ត្រូវ​បាន​តុលាការ​ព្រហ្មទណ្ឌ​ទី​ក្រុងប៉ារីស​សម្រេច​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ចោទ​ប្រ កាន់​ពី​បទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​លើ​បុគ្គល​» តាម​បណ្តឹង​លោក ឌី វី​ជ្ជា អគ្គស្នងការ​រង​នគរបាល​ជាតិ​»​។

គួរ​ឮ​កថា កាលពី​ខែសីហា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ដែល​ជា​កូនប្រុស​សព​លោក ហុ​ក ឡង​ឌី បាន​ដាក់​ពាក្យ​ប្តឹង​លោក សម រ​ង្ស៊ី ពី​បទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​ចំពោះ​បុគ្គល​» ទៅ​កាន់​តុលាការ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃ​ម្សិលមិញ ចំពោះ​អ្វី​ដែល​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​បាន​ចោទប្រកាន់​លោកនាយក​រដ្ឋមន្ត្រី​ថា នៅ​ពីក្រោយ​ការ​ស្លាប់​លោក ហុ​ក ឡង​ឌី ។

ការ​ដាក់​ពាក្យបណ្តឹង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក សម រ​ង្ស៊ី បាន​ពន្យុះ​សម្តេច ហ៊ុន សែន និង​សម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ព្រមទាំង​លោក ឌី វិជ្ជា ម្តង​ហើយ​ម្តងទៀត​ឲ្យ​ធ្វើការ​ប្ដឹង​រូប​លោក​ទៅ​តុលាការ​បារាំង​ជា​ប្រទេស​ដែល​លោក​កំពុង​រស់នៅ ។

កាលពី​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៩ ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក សម រ​ង្ស៊ី បាន​សរសេរ​បែប​សន្និដ្ឋាន និង​វិភាគ​ថា សម្តេច ហ៊ុន សែន គឺជា​អ្នកបញ្ជា​ឲ្យ​មានការ​សម្លាប់​លោក ហុ​ក ឡង​ឌី តាម​រយៈ​ការ​ធ្វើ​ឲ្យ​ផ្ទុះ​ឧទ្ធម្ភាគចក្រ​ដែល​លោក ហុ​ក ឡង​ឌី ជិះ​ពី​ភ្នំពេញ​ទៅ​ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០០៨ ហើយ​ថា​កូនប្រុស​របស់​លោក ហុ​ក ឡង​ឌី គឺ​លោក ឌី វិជ្ជា ដែល​ជា​កូនប្រសា​របស់​សម្តេច ហ៊ុន សែន ដែរ​នោះ​កំពុង​រៀបចំ​ផែនការ​ជាមួយ​លោក ស ខេ​ង ដើម្បី​រក​វិធី​សងសឹក​លោកនាយក​រដ្ឋមន្ត្រី ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មេធាវី​លោក Brosselet លោក​មេធាវី Doyez និង​លោក​មេធាវី Leick ដែល​ការពារ​ក្តី​ជូន​លោក ហ៊ុន សែន និង​លោក ឌី វិជ្ជា បាន​ឲ្យ​ដឹង​ថា​ពួក​គេ​បាន​ដាក់​ពាក្យបណ្តឹង​ជា​ផ្លូវការ​ប្តឹង​លោក សម រ​ង្ស៊ី ពី​បទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​ចំពោះ​បុគ្គល​» ទៅ​កាន់​តុលាការ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ ២០១៩ ។

គួរ​ឮ​ក​ទៀត​ថា នៅ​ពេល​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក​ឌី វិជ្ជា សម្រេច​ប្តឹង នោះ​លោក សម រ​ង្ស៊ី បាន​ប្រកាស​ស្វាគមន៍ និង​ថា រង​ចាំ​តតាំង​ក្តី​ជាមួយ​គ្នា​នៅ​តុលាការ​ប្រទេស​បារាំង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ