ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លើមធំ ហ៊ានតាំងខ្លួនជាមន្ត្រីដើរតាមភូមិ ឱ្យផ្តិតមេដៃ​

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ធំ​បាន​ឲ្យ​ដឹង​ថា​ ការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំងខ្លួន​ជា​មន្ត្រី​តុលាការខេត្ត ដេ​ី​រ​ញុះ​ញ​ង់​អោយ​ប្រធាន​ភូមិ​ចំនួន​៥​ភូមិ​​​ផ្តិត​មេដៃ​ប្រជាពលរដ្ឋ​ ដេ​ី​ម្បី​ទាមទារ​ដី​នៅ​តំបន់​បី​ដោយ​ខុសច្បាប់ ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៧​និង​២៨​នាទី​ល្ងាច…

ខេត្តកំពង់ធំ ៖ សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ធំ​បាន​ឲ្យ​ដឹង​ថា​ ការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំងខ្លួន​ជា​មន្ត្រី​តុលាការខេត្ត ដេ​ី​រ​ញុះ​ញ​ង់​អោយ​ប្រធាន​ភូមិ​ចំនួន​៥​ភូមិ​​​ផ្តិត​មេដៃ​ប្រជាពលរដ្ឋ​ ដេ​ី​ម្បី​ទាមទារ​ដី​នៅ​តំបន់​បី​ដោយ​ខុសច្បាប់ ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៧​និង​២៨​នាទី​ល្ងាច ថ្ងៃ​ទី​១៧ ​មិថុនា ​។

ប្រភពឱ្យដឹងថា ជន​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើ ឈ្មោះ ព្រំ​ុ មិ​ុ​ក ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ស្បូវ សង្កាត់​អូរ​កន្ធរ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ​ ។ សមត្ថកិច្ច​បន្ត​ថា ជនសង្ស័យ បាន​តាំងខ្លួន​ជា​មន្ត្រី​តុលាការខេត្ត​កំពង់ធំ ដេ​ី​រ​ញុះញ​ង់​អោយ​លោក​ប្រធាន​ភូមិ​ចំនួន៥ភូមិ​ នៅ​ក្នុង​សង្កាត់​ស្រ​យ៉ូ​វ ដេ​ី​រ​ផ្តិត​មេដៃ​ប្រជាពលរដ្ឋ​ដេ​ី​ម្បី​ទាមទារ​ដី​តំបន់​បី​មាន តំបន់​បាក់​ដុំ , តំបន់​គោក​ព្រះ​, តំបន់​វាល​ស្នង​មែន ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​០៧ ​ មិថុនា ប្រឆាំង​ជាមួយ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល និង​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់ ​ទៅ​ក្នុង​ការ​បំពេញ​មុខងារសាធារណ​:​ ។

ប្រភពបន្តទៀតថា ទើប​​នៅថ្ងៃ​ទី​១៧ ​មិថុនា ​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បាន​សំរេច​ឃាត់ខ្លួន​ជនសង្ស័យ ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំនុំរឿង​តាម​និ​តិ​វិធី​។

អត្ថបទសរសេរ ដោយ