ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុរស​​២​នាក់​​ បែកធ្លាយ​​ជិត​៣០០​គ្រាប់

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖​ នគរបាល​នៃ​កា​រិយា​ល័យ​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ នៅ​ថ្ងៃ​ទី​១៨ មិថុនា​ ​ឆ្នាំ​២០២០​ បាន​កសាង​សំណុំរឿង​បញ្ជូន​មនុស្ស​២​នាក់​ទៅ​អយ្យ​ការ​អម​សាលាដំបូង​ពាក់ព័ន្ធ​ករណី​រក្សា​ទុក និង​​ជួញដូរ​គ្រឿងញៀនជិត​៣០០គ្រាប់ ដែល​​ប្រព្រឹត្ត​នៅ​ចំណុច​វេ​ី​ន​ខោ​វ ស្រុក​បូ​រីអូ​ស្វាយ​សែន​ជ័យ​…

ខេត្តស្ទឹងត្រែង​ ៖​ នគរបាល​នៃ​កា​រិយា​ល័យ​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ នៅ​ថ្ងៃ​ទី​១៨ មិថុនា​ ​ឆ្នាំ​២០២០​ បាន​កសាង​សំណុំរឿង​បញ្ជូន​មនុស្ស​២​នាក់​ទៅ​អយ្យ​ការ​អម​សាលាដំបូង​ពាក់ព័ន្ធ​ករណី​រក្សា​ទុក និង​​ជួញដូរ​គ្រឿងញៀនជិត​៣០០គ្រាប់ ដែល​​ប្រព្រឹត្ត​នៅ​ចំណុច​វេ​ី​ន​ខោ​វ ស្រុក​បូ​រីអូ​ស្វាយ​សែន​ជ័យ​ កាលពី​វេលា​ម៉ោង​​៥និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៧​ មិថុនា ២០២០​។

​តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា ​ក្រោយ​ពី​ក្តាប​់​មុខសញ្ញា​បាន​ជាក់លាក់រួចមក​ កម្លាំង​អធិការដ្ឋាន​នគរ​បាល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​​ រួម​សហ​ការ​ជាមួយ​កំលាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​ស្វាយ ​ចុះ​ប្រ​តិប​ត្តិ​ការ​ពួនស្ទាក់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ​អាល់​ហ្វា​ គ្មាន​ផ្លា​ក​លេខ​ ព្រមទាំង​ឃាត់​​ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ក្នុងនោះ​ម្នាក់​ឈ្មោះ ធី អិ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ម្នាក់​ទៀត​ឈ្មោះ លន់ ពុ​ទ្ធី ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ ​។ ជនសង្ស័យ​ទាំង​២​រស់នៅ​​ក្នុង​ភូមិ​រិ​ទ្ធី​សែន​ជ័យ​មួយ ឃុំ​អូរ​ស្វាយ​ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​។

​បន្ទាប់​ការ​ឃាត់ខ្លួនជនសង្ស័យទាំង​២នាក់​ខាងលើ ក្នុងនោះ​​កម្លាំង​នគរបាល​បាន​ដកហូត​វត្ថុ​តាង​រួម​មាន​ថ្នាំ​ញៀន​២​កញ្ចប់​តូច ប្រភេទ​មេ​តំ​ហេ្វ​តា​មីន​គ្រាប់​(WY) ស្មើ​នឹង​ចំនួន​២៩២​គ្រាប់, ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ​​អាល់​ហ្វា ពណ៌​ខ្មៅ​ អត់​ផ្លា​ក​លេខ, ធុងបាស់​មួយ​គ្រឿង, ត្រង់​សុ​ី​ន័​រ​មួយ​គ្រឿង​ និងគ្រឿងបន្លាស់ មាន​កូនសោ​ដែក​កាប់​ផង​ដែរ​។

ក្រោយ​ការ​ឃាត់ខ្លួន​និង​ដកហូត​វត្ថុ​តាង​ជាក់ស្តែង​ កម្លាំង​នគរបាល​ស្រុក​បាន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​បន្ត​នីតិវិធី​បញ្ជូន​ទៅ​តុល​ការ​ផ្តន្ទា​ទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ