ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីប្រឹក្សា​រាជរដ្ឋាភិបាល ប្រគល់​ផ្ទះថ្ម​១​ខ្នង​ជូន​ដល់​ជន​ក្រីក្រ​ពិការ​ភាព

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក យី វាសនា ទីប្រឹក្សា​រាជរដ្ឋាភិបាល និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​មូលនិធិ​ជន​ពិការ មាន​ប្រសាសន៍​ថា ៖ «​មាន​សន្តិភាព…

ខេត្តកំពង់ឆ្នាំង ៖ លោក យី វាសនា ទីប្រឹក្សា​រាជរដ្ឋាភិបាល និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​មូលនិធិ​ជន​ពិការ មាន​ប្រសាសន៍​ថា ៖ «​មាន​សន្តិភាព ទើប​មានការ​អភិវឌ្ឍ នឹង​មាន​អ្វី​ៗ​គ្រប់​បែប​យ៉ាង ។ យើង​ទាំងអស់​គ្នា​អរគុណ​សន្តិភាព អរគុណ​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សន្តិភាព និង​អរគុណ​ដល់​អ្នក​ដែល​បាន​ចូលរួម​ថែរក្សា​សន្តិភាព​» ។

មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រគល់​ផ្ទះ​មួយ​ខ្នង​ជូន​ដល់​ជន​ក្រីក្រ មាន​ពិការ​ភាព មួយ​គ្រួសារ រស់នៅ​ភូមិ​ចន្លោះ​រ៉េ​ន ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ នា​ព្រឹក​ថ្ងៃ​ទី ១៧ ខែមិថុនា ឆ្នាំ​២០២០ ។

លោ​កម​បាន​បន្ត​ថា ៖ ដូច​យើង​ដឹង​ស្រាប់​គ្រប់​ជំនាន់​ទាំងអស់ ពុំដែល​រាជរដ្ឋាភិបាល​យកចិត្តទុក​ដាក់​លើ​ជន​ពិការ​នោះ​ទេ ប៉ុន្តែ​សម័យនេះ ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បង្កើត​ឲ្យ​មានច្បាប់ ដើម្បី​ការពារ​លើកកម្ពស់ និង​ផ្តល់​សិទ្ធិ​ដល់​ជន​ពិការ​ក្នុង​បំណង​ជួយ​​លើក​ស្ទួយ​ថែរក្សា​ការពារ​ដល់​ជន​មាន​ពិការ​ភាព ឲ្យ​មានការ​រស់នៅ​បាន​សមរម្យ ។

សម្រាប់​កម្មវិធី​ផ្ដល់​ជូន​ផ្ទះ​ដល់​ជន​ពិការ​ក្រីក្រ នៅ​ថ្ងៃនេះ ក្រុមប្រឹក្សាភិបាល​នៃ​មូលនិធិ​ជន​ពិការ​បាន​ប្រជុំ​ជា​ច្រើន​លើក​ច្រើន​សារ លើ​ការ​កំណត់​លក្ខណៈសម្បត្តិ​របស់​ជន​ពិការ​ក្រីក្រ​ដែល​ត្រូវ​សាងសង់​ផ្ទះ​ជូន​សម្រាប់​ដាក់​ឱ្យ​មូលនិធិ​ជន​ពិការ​អនុវត្ត​។ កត្តា​សុខ​សន្តិភាព ក៏​បាន​ជំរុញ​ឲ្យ​កម្ពុជា​​មានការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​លើ​គ្រប់​វិស័យ​ដូច​អ្វី​ដែល​បានឃើញ​នៅ​ទី​នេះ​ស្រាប់ គឺ​រាជរដ្ឋាភិបាល តាម​រយៈ​មូលនិធិ​ជន​ក្រីក្រ បាន​បង្កើត​កម្មវិធី​សាងសង់​ផ្ទះ​ជូន​ជន​ពិការ​ក្រីក្រ នៅ​តាម​សហគមន៍ ក្នុង​គោលបំណង​លើកកម្ពស់​សុខមាលភាព និង​សេចក្តី​ថ្លៃថ្នូរ​របស់​ជន​ពិការ ។

ទោះបី​ស្ថិត​ក្នុង​ស្ថានភាព​កូ​វី​ដ​១៩ មិន​ទាន់​បញ្ចប់​យ៉ាងណា​ក្តី ក៏​មូលនិធិ​ជន​ពិការ​នៅ​តែ​បន្ត​សកម្មភាព​របស់​ខ្លួន​លើ​ការ​គ្រប់គ្រង​ផ្ដល់​សេវា​ស្ដារ​លទ្ធភាព​ពលកម្ម ដោយ​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​នូវ​វិធានការ​ជា​ច្រើន​សម្រាប់​មជ្ឈមណ្ឌល ស្ដារ​លទ្ធភាព​ពលកម្ម ក៏​ដូច​ជា​វិធានការ​រក្សា​កម្លៀ​ត ការ​ថែរក្សា​អនាម័យ ការ​ប្រើប្រាស់​ឧបករណ៍ សុវត្ថិភាព នឹង​ផ្ទាំង​អប់រំ​នានា​សំដៅ​ឲ្យ​ជន​ពិការ​ទទួល​បាន​នូវ​សេវា​ស្ដារ​លទ្ធភាព ពលកម្ម ប្រកប ដោយ​គុណភាព និង​សុវត្ថិភាព ។ ជា​ចុង​ក្រោយ​សូម​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​ថែរក្សា​អនាម័យ លាងដៃ​និង​សាប៊ូ អាល់កុល ឬ​ជែ​ល ដើម្បី​ជាង​វាង​ការ​ឆ្លង​ជម្ងឺ​កូ​វី​ឌ​-១៩ ។

យោង​តាម​របាយការណ៍​របស់ លោក ជួរ រតនៈ នាយក មូលនិធិ​ជន​ពិការ បាន​បញ្ជាក់​ថា​៖ ផ្ទះ​មួយ​ខ្នង​ដែល​បាន​សង់​ជូន ជន​ក្រីក្រ​មាន​ពិការ​ភាព នៅ​ពេល​នេះ​មាន​ទំហំ ៤ គុណ​នឹង ៦ ម៉ែត្រ ធ្វើ​អំពី​ថ្ម ប្រក់​ស័ង្កសី បំពាក់​ដោយ អគ្គិសនី​ប្រើ​ពន្លឺព្រះអាទិត្យ​១​គ្រឿង ដោយ​ចំណាយ​ទឹកប្រាក់​សរុប​ចំនួន ១៦​លាន​៨​ពាន់​រៀល​។ ផ្ទះ​នេះ ត្រូវ​ប្រគល់​ជូន​លោក ជា សា​វុ​ធ អាយុ​៣២​ឆ្នាំ បាន​ពិការ​ស្លាប់​អវយវៈ​មួយ​កំណាត់​ខ្លួន​ចុះ​ក្រោម មាន​ប្រពន្ធ និង​កូន ៣ នាក់ បច្ចុប្បន្ន​រស់នៅ​ជាមួយ​ឪពុក​ចាស់ជរា ។

ចំណែក​ថវិការ​ទាំងនេះ ជា​អំណោយ​របស់​សប្បុរ​ជន ដែល​បាន​បរិច្ចាគ​ចូល​ហឹប​ប្រាក់​វិភាគទាន​សប្បុរសធម៌​ជន​មូលនិធិ​ជន​ពិការ ដែល​ហិប​នេះ​បាន​ដាក់​នៅ​តាម​វត្ត​អារាម កន្លែង​ទេសចរណ៍ ក្រុមហ៊ុន រោងចក្រ​ធនាគារ​សណ្ឋាគារ ។​ល​។ ចុងបញ្ចប់​លោក យី វាសនា បាន​ប្រគល់​ផ្ទះ រួម​នឹង​អំណោយ មាន​ថវិកា​អង្ករ មី ត្រីខ ជូន​ដល់​លោក ជា សា​វុ​ធ និង​បាន​ប្រគល់​ថវិកា​ដល់​អ្នក​ដែល​បាន​ចូលរួម​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ