ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ចាប់​ពលករ​ខ្មែរ​ចូល​ខុសច្បាប់​បញ្ជូន​មក​វិញ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កាសែត​ក្នុងស្រុក​ថៃ​មួយ​បាន​ផ្សាយ​ថា ពលករ​ខ្មែរ​ចំនួន​១៤​នាក់ ត្រូវ​បាន​តម្រួត​ថៃ​ចាប់​នៅ​ចំណុច​ផ្លូវ​៣៣៩៥ រវាង​ស្រុក​វ៉ា​ថា​ណា​ណា​ក់​ខន និង​ស្រុកតាប់​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ កាលពី​រសៀល​​ថ្ងៃ​ទី​១៦ មិថុនា…

ខេត្តបន្ទាយមានជ័យ ៖ កាសែត​ក្នុងស្រុក​ថៃ​មួយ​បាន​ផ្សាយ​ថា ពលករ​ខ្មែរ​ចំនួន​១៤​នាក់ ត្រូវ​បាន​តម្រួត
​ថៃ​ចាប់​នៅ​ចំណុច​ផ្លូវ​៣៣៩៥ រវាង​ស្រុក​វ៉ា​ថា​ណា​ណា​ក់​ខន និង​ស្រុកតាប់​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ កាលពី​រសៀល​​ថ្ងៃ​ទី​១៦ មិថុនា ខណៈ​កំពុង​ជិះ​ក្នុង​រថយន្ត​ថៃ​១​គ្រឿង ។ពលករ​ទាំង​អស់គេ​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​ទេ គឺ​មាន​ប្រុស​១៣​នាក់ (​ស្រី្ត​ម្នាក់​) ហើយ​ក៏​មិនដឹង​ថា ពួក​គេ​លួច​ឆ្លង​ដែន​តាម​ប្រហោង​ច្រក​របៀង​ណា​នោះ​ទេ ។

រថយន្ដ​ដែល​ដឹក​ពលករ​ខ្មែរ និង​អ្នកបើកបរ​ត្រូវ​សមត្ថកិច្ច​ថៃ ឃាត់​និង​ចាប់ខ្លួន​ផង​ដែរ ។ ករណី​ពលករ​លួច​ឆ្លង​ដែន​ខុសច្បាប់​តាម​ច្រករបៀង​នេះ គឺ​កើត​មាន​ជា​ញឹកញាប់​មក​ហើយ បើ​ទោះជា​ព្រំដែន​ត្រូវ​បាន​ភាគី​ថៃ​បិទ ដើម្បី​បង្កា​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​កូ​វី​ដ​១៩ ហើយ​ប្រមុខ​ក្រសួងមហាផ្ទៃ​បាន​ដាក់​បទបញ្ជា​ឲ្យ​កម្លាំង​ជួរ​មុខ​រួម​គ្នា​ទប់ស្កាត់​រាល់​បទល្មើស​ឆ្លង​ដែន​ខុសច្បាប់​ក៏​ដោយ ។

គេ​គិត​ថាបើ​ក្រុមការងារ​ប្រចាំ​នៅ​ទីតាំង​ទ​ទូល​ពលករ​ដែល​បញ្ជូន​ពី​ថៃ​តាម​កិច្ចព្រមព្រៀង​រវាង​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ស្រះ​កែវ​(​ច្រករបៀង​អូរ​បី​ជាន់​) សាកសួរ​លម្អិត​ពលករ​ដែល​ថៃ​បញ្ជូន​ត្រឡប់​មក​វិញ អាច​នឹង​ដឹង​ថា​ពួក​គេ​ឆ្លង​ព្រំដែន​តាម​ច្រក​ណា ឬ​ចំណុច​ណា ឬ​អាច​ឈាន​ទៅ​ចាប់​បាន​ទាំង​អ្នក​ពាក់ព័ន្ធ​(​មេខ្យល់​) ផង​ដែរ​ជាក់​ជា​មិន​ខាន ព្រោះ​ក្រុម​ពលករ​មិន​អាច​លួច​ចូល​ទៅ​ដល់​ដី​ថៃ​ដោយ​ខ្លួន​ពួក​គេ​ផ្ទាល់​យ៉ាង​រលូន​នោះ​ទេ ។ គេ​សង្ស័យ​ថា​អាច​ចោរ​ក្នុង​ដៃ ទើប​ចោរ​ក្រៅ​ហ៊ាន​ចូល ។

ពលករ​កម្ពុជា​ជិត​១០​ម៉ឺន​នាក់​បាន​ត្រឡប់​មក​ស្រុក​កំណើត​វិញ​និង​នៅ​ប្រទេស​ថៃ​ជាង​១​លាន​នាក់
ពលករ​កម្ពុជា​ត្រូវ​បាន​គេ​ដឹង​ថា ជិត​១០​ម៉ឺន​នាក់ បាន​ត្រឡប់​មក​ស្រុក​កំណើត​វិញ និង​កំពុង​ស្ថិត​នៅ​ប្រទេស​ថៃ​ជាង​១​លាន​នាក់ ខណៈ​ពេល​ប្រទេស​ថៃ​បិទ​ច្រក​ទ្វារ​ព្រំដែន ។ លោក​ជំទាវ ជូ ប៊ុ​ន​អេ​ង លើក​ឡើង​ពី​តួលេខ​នេះ​ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ នៅ​សាល​ប្រជុំ​សាលាខេត្តបន្ទាយមាន​ជ័យ ។

ក្នុង​កិច្ចប្រជុំ​មានការ​ចូលរួម​ពី​មន្ត្រី​ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និង​មន្ត្រី​កម្លាំង​ស្ថាប័ន​ខេត្ត​ជាប់​ព្រំដែន​បាន​ចូលរួម​ជា​ច្រើន​រូប​។ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​រាយការណ៍​ថា តាម​ការ​ណែនាំ​ពី​រាជរដ្ឋាភិបាល​ពង្រឹង​វិធានការ​ទប់ស្កាត់ និង​ការ​គ្រប់គ្រង​ការ​ឆ្លង​ដែន ដោយ​ខុសច្បាប់​របស់​ពលករ​កម្ពុជា នៅ​ពេល​ដែល​ប្រទេស​ថៃ​បិទ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​-​ថៃ ។

ខេត្តបន្ទាយមានជ័យ​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​មក​វិញ​គឹ​ត​ត្រឹម​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ មាន​ចំនួន​២៦.៣៩៦​នាក់ (​ស្រី្ត​១២.០២៥​នាក់​) ដោយ​ធ្វើការ​ត្រួតពិនិត្យ​សុខភាព​១០០% និង​បាន​ធ្វើតេស្ត​សំណាក​មាន​ចំនួន​១.៦៣១​នាក់ អវិជ្ជមាន​១.៦២៦​នាក់ វិជ្ជមាន​៥​នាក់ តែ​បាន​ព្យាបាល​ជា​សះស្បើយ​អស់ហើយ ។ឯកឧត្តម​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ក្រៅពី​ខេត្តបន្ទាយមានជ័យ​វិល​ត្រឡប់​ពី​ប្រទេស​ថៃ គឺ​ត្រឹម​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ មាន​ចំនួន​៨.៣៥៩​នាក់ ស្រី​៣.៥០២​នាក់ ។

ក្នុង​នោះ​មាន​ចូល​តាម​ច្រក​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ​មាន​ចំនួន​៨.៣៤៧​នាក់ (​ស្រី្ត​៣.៤៩៧​នាក់​)​ចូល​តាម​ច្រក​បឹង​បេង​ស្រុក​ម៉ា​ឡៃ​មាន​ចំនួន​១២​នាក់ (​ស្រី្ត​៥​នាក់​) ហើយ​ក្រសួងការពារជាតិ​នៃ​កងពល​លេខ​៩០ បាន​ជួយ​រថយន្ត​ដឹក​ពលករ​ទៅ​តាម​មូលដ្ឋាន​មាន​ចំនួន​៥០​គ្រឿង ។លោក​ជំទាវ ជូ ប៊ុ​ន​អេ​ង រដ្ឋលេខាធិការ​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ គ​.​ជ​.​ប​.​ជ មាន​ប្រសាសន៍​ថា ក្នុង​ឱកាស​ដែល​ភាគី​ថៃ​បិទ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​-​ថៃ​ដើម្បី​ទប់ស្កាត់​កូ​វី​ដ​១៩ ហើយ​ពលករ​កម្ពុជា​ដែល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​សរុប​ទូ​ទាំង​ប្រទេស​មាន​ប្រមាណ​ជិត​១០​ម៉ឺន​នាក់ ។ ចំណែក​ពលករ​កម្ពុជា​នៅ​ក្នុង​ប្រទេស​ថៃ​មាន​ជាង​១​លាន​នាក់ ។

លោក​ជំទាវ​បាន​បញ្ជាក់​ថា ជា​ការ​ណែនាំ​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​និង​សម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដាក់​វិធានការ​ដល់​អាជ្ញាធរ និង​កងកម្លាំង​ដែល​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន ត្រូវ​អនុវត្តន៍​ផែនការ​ទប់ស្កាត់ និង​គ្រប់គ្រង​ការ​ឆ្លង​ដែន ដោយ​ខុសច្បាប់​របស់​ពលរដ្ឋ​កម្ពុជា ហើយ​ចាត់​វិធាន​ការ​ចំពោះ​មេខ្យល់​ដែល​បោកប្រាស់​ប្រជាពលរដ្ឋ​ចំណាកស្រុក​ខុសច្បាប់ និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​បាន​យល់​ដឹង ត្រូវ​បញ្ឈប់​ការ​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់ ដើម្បី​ការពារ​សុវត្ថិភាព​របស់​ខ្លួន ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ