ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យការងារបង្កបង្កើនផលរដូវវស្សា និងការដ្ឋានប្រឡាយទឹក

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២០ នេះ ឯកឧត្ដម លឹម…

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២០ នេះ ឯកឧត្ដម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើដំណើរទៅកាន់ស្រុកបាទី និងស្រុក ព្រៃកប្បាស ខេត្តតាកែវ ដើម្បីពិនិត្យជាក់ស្តែងនូវសភាពការណ៍ទឹកពាក់ព័ន្ធនឹងការងារបង្កបង្កើនផលរដូវវស្សារបស់បងប្អូនប្រជាកសិករ ព្រមទាំងត្រួតពិនិត្យនូវវិវឌ្ឍន៍ភាពការដ្ឋានជីកប្រព័ន្ធប្រឡាយហនុមាន មានទីតាំង ស្ថិតក្នុងស្រុកបាទី ដែលមានប្រវែងសរុប 7800 ម៉ែត្រ និងសំណង់សិល្បការចំនួន 20 កន្លែងក្នុងនោះធំមានចំនួន 10 និងតូច 10 កន្លែង (សរុបតាំងពីឆ្នាំ 2015 មក ប្រឡាយសរុបធ្វើបានប្រវែង 38 គ.ម, សំណង់សិល្បការតូច និងមធ្យមចំនួន 40 កន្លែង សំណង់សិល្បការធំ និងស្ពានបេតុងឆ្លងប្រឡាយចំនួន 36 កន្លែង) ។

ជាមួយគ្នាផងដែរ ឯកឧត្ដមរដ្ឋមន្ត្រី បានបន្តចុះពិនិត្យនៅឃុំចារ ស្រុកព្រៃកប្បាស ដែលប្រជាជនបាននឹងកំពុងអនុវត្តន៍នូវការជីកប្រឡាយជើងក្អែបដែលជាផែនការជំរុញបន្តរបស់រាជរដ្ឋាភិបាល ដោយប្រើប្រាស់នូវពលកម្មជាថវិកា (Cash for work) ផងដែរ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ