ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​នាង​តូច ជេន​ណា លើកយក​ស្នាដៃ​អតីត​ព្រះមហាក្សត្រ​ច្រៀង​ថ្វាយព្រះពរ​សម្តេចម៉ែ​យ៉ាង​ពិ​រោះ​រណ្តំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះ​នាង​តូច នរោត្តម ជេន​ណា ដែល​កំពុង​ល្បីល្បាញ​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​បាន​បង្ក​នូវ​បរិយាកាស​ថ្មី​ប្លែក​មួយទៀត​ដែល​កន្លង​មក ព្រះ​នាង​តូច​ច្រើន​តែ​ច្រៀង​បទ​បែប​សម័យ​ជំនាន់​ថ្មី តែ​លើក​នេះ​ព្រះ​នាង​តូច​បាន​បកស្រាយ​ចម្រៀង​ចំណងជើង « Monica»…

រាជធានី​ភ្នំពេញ ៖ ព្រះ​នាង​តូច នរោត្តម ជេន​ណា ដែល​កំពុង​ល្បីល្បាញ​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​បាន​បង្ក​នូវ​បរិយាកាស​ថ្មី​ប្លែក​មួយទៀត​ដែល​កន្លង​មក ព្រះ​នាង​តូច​ច្រើន​តែ​ច្រៀង​បទ​បែប​សម័យ​ជំនាន់​ថ្មី តែ​លើក​នេះ​ព្រះ​នាង​តូច​បាន​បកស្រាយ​ចម្រៀង​ចំណងជើង « Monica» សម្រាប់​ថ្វាយព្រះពរ​ដល់​ព្រះរាជ​ពិធី​ចម្រើន​ព្រះ​ជន សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ដែល​ចំ​ថ្ងៃ​ទី​១៨ មិថុនា​នេះ​តែ​ម្តង ។

ព្រះ​នាង​តូច​បកស្រាយ​ចម្រៀង​មាន​ចំណងជើង​ថា « Monica» ជា​ភាសា​បារាំង និង​ភាសា​អង់គ្លេស​យ៉ាង​ពិ​រោះ​រណ្តំ​គួរ​ឲ្យ​ស្ងើចសរសើរ​ដល់​ព្រះ​នាង​តូច ដែល​ពោរពេញ​ទៅ​ដោយ​ទេព​កោសល្យ​ខ្ពស់ ក្នុង​ការ​បកស្រាយ​គ្រប់​ទម្រង់​សិល្បៈ ។

យ៉ាងណាមិញ ព្រះ​នាង​តូច​ដែល​មាន​រូប​សម្រស់​ស្រស់​សោភា​ពី​ធម្មជាតិ គឺ​មាន​សមត្ថភាព​និយាយ និង​ច្រៀង​ជា​ភាសាបរទេស​រហូត​ដល់ ៥​ភាសា​ឯណោះ ។

ក្រឡេក​មើល​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ព្រះ​នាង​វិញ ព្រះ​នាង​តូច​អង្គ​នេះ​បាន​សរសេរ​សារ​ថ្វាយព្រះពរ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ដែល​មាន​ខ្លឹមសារ​ថា « ខ្ញុំម្ចាស់ សូមក្រាបបង្គំទូល​ថ្វាយព្រះពរ ហ្លូ​ង​យាយទួត សម្ដេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ជាទី​សក្ការ​:​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ឱកាស ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម គម្រប់​៨៤ យាង​ចូល ៨៥ ព្រះ​វស្សា​របស់​ព្រះ​អង្គ ។ សូម​ហ្លួង​យាយទួត គង់​មាន​ព្រះ​ជន្មាយុ​យឺនយូរ មាន​ព្រះ​បញ្ញាញាណ​វាងវៃ និង​ព្រះរាជ​សុខភាព​មាំមួន ដើម្បី​គង់នៅ​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ​ដល់​ប្រជានុរាស្ត្រ​របស់​ព្រះ​អង្គ​» ។

មក​ដល់​ពេល​នេះ ចម្រៀង​របស់​ព្រះ​នាង​តូច មាន​អ្នក​ទស្សនា​ជា​ច្រើន​នាក់​ហើយ ក៏​ទទួល​បានការ​សរសើរ​ជា​ច្រើន ពី​មហាជន​ដោយសារ​តែ​ព្រះ​នាង​មាន​ព្រះ​ជន្ម​ត្រឹម​៨ វស្សា តែ​សមត្ថភាព​ប្រើប្រាស់​ភាសាបរទេស និង​ដុ​ង​សិល្បៈ គឺ​ល្អ​ក្រៃពេក ។

សូម​បញ្ជាក់​ថា បទ​ចម្រៀង «​ម៉ូ​នី​កា​» គឺជា​បទ​បែប​បូ​លេ​រ៉ូ ដែល​អតីត​ព្រះមហាក្សត្រ​សម្តេច​ន​រោ​ត្ត​សីហ​នុ​បាន​និពន្ធ​បទ​ចម្រៀង​នេះ​ឡើង គឺ​ព្រោះតែ​ព្រះមហាក្សត្រ ព្រះ​បិតា​ជាតិ ចង់​បង្ហាញ​ពី​ក្តី​ស្នេហា​ចំពោះ​ព្រះ​មហាក្សត្រី​នា​ពេល​នោះ ។

សូម​រម្លឹក​ផង​ដែរ​ថា ព្រះ​នាង​តូច គឺជា​បុត្រី​ទី​២ របស់​ព្រះ​ម្ចាស់​ក្ស​ត្រី​បុ​ប្ជា​រី និង​ជា​ចៅលួត​របស់​អតីត​ព្រះមហាក្សត្រ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ ៕

កែសម្រួលដោយ