ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! ចូល​ដល់​គ្លីនិក​ធ្វើ​សកម្ម​ភាព លុះ​៥​ថ្ងៃក្រោយ​ចប់​ត្រឹម​កាមេរ៉ា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​បាន​លួច​ម៉ូតូ​១​គ្រឿង​ដែល​ជា​កម្មសិទ្ធិ​របស់​គិ​លា​នុប​ដ្ឋ​កម្នា​ក់បាន​សម្រេច រួច​គេចខ្លួន​ទៅ​បាត់​ស្រមោល ប៉ុន្តែ​ត្រូវ​អស់លក្ខណ៍​ដោយសារ​កាមេរ៉ា​ដែល​បំពាក់​នៅ​នឹង​គ្លីនិក​ថត​ជាប់​រូបភាព​យ៉ាង​ច្បាស់ ក្រោយ​មក​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ ធ្វើការ​ស្រាវជ្រាវ លុះ​៥​ថ្ងៃក្រោយ​ជនសង្ស័យ​ក៏​ត្រូវ​ឃាត់ខ្លួន​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​ម៉ោង​២​និង…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​បាន​លួច​ម៉ូតូ​១​គ្រឿង​ដែល​ជា​កម្មសិទ្ធិ​របស់​គិ​លា​នុប​ដ្ឋ​កម្នា​ក់បាន​សម្រេច រួច​គេចខ្លួន​ទៅ​បាត់​ស្រមោល ប៉ុន្តែ​ត្រូវ​អស់លក្ខណ៍​ដោយសារ​កាមេរ៉ា​ដែល​បំពាក់​នៅ​នឹង​គ្លីនិក​ថត​ជាប់​រូបភាព​យ៉ាង​ច្បាស់ ក្រោយ​មក​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ ធ្វើការ​ស្រាវជ្រាវ លុះ​៥​ថ្ងៃក្រោយ​ជនសង្ស័យ​ក៏​ត្រូវ​ឃាត់ខ្លួន​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​ម៉ោង​២​និង ២៩​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២០២ នៅ​ត្រង់​ចំណុច​ខាង​មុខ​គ្លីនិក «​ខ្មែរ​ឃី​ត​» នៅ​តាម​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង ស្ថិត​ក្នុងភូមិ​បូ​រី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ សុខ ជា ហៅ​ម៉េ​ង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​លើ​គំនរ​សំរាម​ស្ទឹង​មាន​ជ័យ ស្ថិត​នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​ដដែល​បន្ត​ថា ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​ឃាត់ខ្លួន​បាន ក្រោម​បញ្ជា​ដោយ​លោក​វរសេនីយ៍ឯក ជឹ​ម​ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ បាន​ធ្វើការ​ឃាត់ខ្លួន​បាន​នៅ​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២០ នៅ​ម្ដុំ​គំនរ​សំរាម​ខាងលើ​។ ជន​នេះ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ស ពាក់​ស្លាក​លេខ​កំពង់ចាម 1W-5737 ដែល​ជា​កម្មសិទ្ធិ​របស់​ជន​រង​គ្រោះ​ឈ្មោះ សេង វាសនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​គិ​លា​នុប​ដ្ឋ​ក​គ្លីនិក «​ខ្មែរ​ឃី​ត​» ស្នាក់​នៅ​ក្នុងភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះជា​បុគ្គលិក​ពេទ្យ​ខាងលើ បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ទៅ​ប្រចាំការ​វេន​យប់​នៅ​គ្លី​និ​ច លុះ​ពេល​ទៅ​ដល់​កន្លែងធ្វើការ ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​ខាងលើ​នៅ​ខាង​មុខ​គ្លីនិក ដោយ​ចាក់សោ​.​ក និង​ចាក់សោ​ច្រ​វ៉ា​ក់​កង់​ម៉ូតូ​ត្រឹមត្រូវ​។ បន្ទាប់​មក​ក៏​ចូល​ទៅ​ខាងក្នុង​គ្លីនិក​ធ្វើការ រហូត​ដល់​ម៉ោង​ប្រហែល​១​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែមិថុនា ទើប​ចូល​ដេក លុះដល់​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​១២ ទើប​ភ្ញាក់ពីដេក និង​បាន​ចេញពី​គ្លីនិក​ទៅ​មើល​ម៉ូតូ ស្រាប់តែ​បាត់​អត់​ឃើញ​តែ​ម្តង​។

ចំណែកឯ​បុរស​ម្នាក់​ទៀត​ហៅ ផុង អាយុ​៥៧​ឆ្នាំ ដែល​ជា​សន្តិសុខ​យាម​នៅ​ខាង​មុខ​គ្លីនិក​នោះ​កំពុង​តែ​ដេក​លង់លក់ ខណៈ​ម្ចាស់​ម៉ូតូ​ដាស់​សួរនាំ តែ​សន្តិសុខ​រូប​នេះ​ប្រាប់​ថា គាត់​អត់​បានដឹង​ទេ​។ ទើប​ម្ចាស់​ម៉ូតូ​ដឹង​ថា ម៉ូតូ​ត្រូវ​ចោរលួច រួច​ក៏​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជើងឯក ដើម្បី​ឲ្យ​ជួយ​ធ្វើការ​ស្រាវជ្រាវ​រក​ម៉ូតូ​របស់​ខ្លួន និង​ជនសង្ស័យ ។

ក្រោយ​កើតហេតុ​ភ្លាម​ៗ​នោះ លោក​អធិការ​នគរបាល​ខណ្ឌដង្កោ ក៏​បាន​បញ្ជា​ឲ្យ​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​នៅ​ទីតាំង​កើតហេតុ​នោះ​តែ​ម្តង​។

ប្រភព​ខាងលើ​បាន​បន្ត​ថា តាម​រយៈ​កាមេរ៉ា​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​អេ​ត​ចាយ​១​គ្រឿង ជាមួយ​បក្សពួក​ម្នាក់​ទៀត​មិន​ស្គាល់ឈ្មោះ បាន​ចូល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ខាង​លើ នៅ​ម៉ោង​២​និង​២៩​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែមិថុនា ។ ទើ​កម្លាំង​ធ្វើការ​តាម​រក​ជនសង្ស័យ រហូត​ដល់​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន បន្ទាប់​មក​នាំ​ទៅ​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​ច្បាប់ និង​តាម​រក​ចាប់ខ្លួន​បក្សពួក​ម្នាក់​ទៀត​ដែល​កំពុង​រត់គេច​ខ្លួន​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ