ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ខ្មែរ​កើត​កូ​វី​ដ​១៩ ជា​ក្រុម​បងប្អូន​ខ្មែរ​មក​ពី​ម៉ា​ឡេ​ស៊ី​ជាង​២០០ នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ថ្លែង​បញ្ជាក់​ថា បុរស​ខ្មែរ វ័យ​២១​ឆ្នាំ​ម្នាក់​រក​ឃើញ​កើត​កូ​វី​ដ​១៩ គឺជា​អ្នកដំណើរ​ខ្មែរ​ម្នាក់ ក្នុង​ចំណោម​បងប្អូន​មក​ពី​ម៉ា​ឡេ​ស៊ី​ជាង ២០០ នាក់ ។…

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ថ្លែង​បញ្ជាក់​ថា បុរស​ខ្មែរ វ័យ​២១​ឆ្នាំ​ម្នាក់​រក​ឃើញ​កើត​កូ​វី​ដ​១៩ គឺជា​អ្នកដំណើរ​ខ្មែរ​ម្នាក់ ក្នុង​ចំណោម​បងប្អូន​មក​ពី​ម៉ា​ឡេ​ស៊ី​ជាង ២០០ នាក់ ។ ដែល​ការណ៍​នេះ តម្រូវ​ឲ្យ​អ្នក​ទាំងអស់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ។

បងប្អូនខ្មែរមកពីម៉ាឡេស៊ីថ្ងៃ ១៦

លោក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ប្រាប់​អ្នក​សារព័ត៌មាន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ មិថុនា​នេះ​ថា អ្នក​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩​ម្នាក់​ទៀត នៅ​ថ្ងៃនេះ គឺ​ជនជាតិ​ខ្មែរ​អាយុ​២១​ឆ្នាំ ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ម៉ា​ឡ​ស៊ី កាលពី​ថ្ងៃ​ទី​១៦ មិថុនា ឆ្នាំ​២០២០ ក្នុង​ចំណោម​ខ្មែរ​ជាង​២០០​នាក់​នោះ ។

បងប្អូនខ្មែរមកពីម៉ាឡេស៊ីថ្ងៃ ១៦

លោក​ជំទាវ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​គាត់ គឺ​នៅ​ក្នុង​ក្រុម​អ្នក​មក​ពី​ម៉ា​ឡេ​ស៊ី ក្មួយ អត់​មាន​ក្រុម​ណា​ផ្សេង​ទៀត ។ គឺ​ក្រុម​មក​ពី​ក្រុម​មក​ពី​ម៉ា​ឡេ​ស៊ី មាន​គ្នា​២០០ នាក់​ជាង​» ។ ការ​រក​ឃើញ​បុរស​ខ្មែរ​ម្នាក់​ទៀត​មក​ពី​ម៉ា​ឡេ​ស៊ី​ថ្មី​ៗ មាន​ផ្ទុក​កូ​វី​ដ​១៩ នេះ​នាំ​ធ្វើ​អត្រា​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា​កើន​ដល់​១២៩ ករណី ។

សូម​បញ្ជាក់​ថា កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩​ម្នាក់​ទៀត នៅ​ថ្ងៃនេះ គឺ​ជនជាតិ​ខ្មែរ អាយុ​២១​ឆ្នាំ ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ម៉ា​ឡ​ស៊ី ដែល​គាត់​មានស្រុក​កំណើត​នៅ​ខេត្តកោះកុង និង​បា​នប​ញ្ជួ​ន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ត​ខ្មែរ សូ​វៀត​រួច​ហើយ ក្រោយ​ពី​បាន​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​វីរុស​ឆ្លង​មួយ​នេះ ។

បងប្អូនខ្មែរមកពីម៉ាឡេស៊ីថ្ងៃ ១៦

មក​ដល់​ពេល​នេះ កម្ពុជា​មាន​ចំនួន​អ្នក​កើត​កូ​វី​ដ​១៩ សរុប​កើន​ដល់​១២៩​នាក់ ក្នុង​នោះ​ចំនួន​អ្នកជា​សះស្បើយ​មាន ១២៦​នាក់ និង​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​ចំនួន​៣​នាក់ ។ កើត​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា​មាន​ជនជាតិ​វៀតណាម​៣​នាក់ ឥណ្ឌូ​ណេ​ស៊ី​២​នាក់ អា​មេ​រិ​ក​កាំ​ង​២​នាក់ ប៊ែ​ល​ហ្ស៊ិ​ក​១​នាក់ ម៉ា​ឡេ​ស៊ី​១៣​នាក់ កា​ណា​ដា​២​នាក់ អង់គ្លេស​៥ នាក់ បារាំង​៤០​នាក់ ចិន​៣​នាក់ និង​ពលរដ្ឋ​ខ្មែរ​៥៦​នាក់ ។

បងប្អូនខ្មែរមកពីម៉ាឡេស៊ីថ្ងៃ ១៦

ក្រសួងសុខាភិបាល នៅ​តែ​ក្រើនរំលឹក​ពលរដ្ឋ​ថា ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​គម្រាមកំហែង​ជាប់​ជា​និច្ច និង​សូម​ឲ្យ​ពលរដ្ឋ​មានការ​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ បើ​មិន​ចាំបាច់ ។ ក្រសួង​បាន​បញ្ជាក់​ថា ព្រោះ​ប្រទេស​ជិតខាង​កម្ពុជា និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។

បងប្អូនខ្មែរមកពីម៉ាឡេស៊ីថ្ងៃទី១៦

នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង នៃ​ក្រសួង​សុខា​ភិ​បាន​បន្ត​ដាស់តឿន ពលរដ្ឋ​ដូច្នេះ​ថា «​យើ​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្ត​ទៀត ដូច​ជា ពន្យា​ការ​រៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ពិធីជប់លៀង ការ​ចាក់​ធុងបាស​រាំ ។ ល​។ យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្ត​ទៀត ដូច​ជា អង្គុយ​គម្លាត​ពី​គ្នា ឈរ​រង​ចាំ​គម្លាត​ពី​គ្នា ឈរ​ជជែក​គ្នា​គម្លាត​ពី​គ្នា ។ ល​។ យើង​ត្រូវ​បន្ត​ពាក់​ម៉ាស់​នៅ​ពេល​ចាំបាច់ និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល​» ។

នៅ​ពេល​សាកសួរ​ថា តើ​គិត​ត្រឹម​ថ្ងៃ​ទី​១៨ មិថុនា​នេះ មាន​មនុស្ស​ប៉ុ​ន្មា​នាក់​ហើយ ដែល​ត្រូវ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​បញ្ជាក់​ថា «​ខ្ញុំ​មិន​មាន​ព័ត៌មាន​បែប​នេះ​ទេ​ណា គ្រាន់តែ​ជម្រាប​ថា យើង​បាន​ដាក់​ឲ្យ​ពួក​គាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​គ្រប់​ជើងហោះហើរ​តាម​នីតិវិធី ។ បើ​មាន​អ្នក​វិជ្ជមាន ជើងហោះហើរ​មួយ​នឹង​ត្រូវ​តែ​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់​គ្នា​គ្រប់​១៤​ថ្ងៃ ។ បើ​អវិជ្ជមាន​ពួក​គាត់​អនុញ្ញាត្ត​ឲ្យ​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​តាម​ទីកន្លែង​របស់​គាត់ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ