ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​នាំ​គ្នា​សម្រុក​ទិញ​អ្វីខ្លះ​ពេល​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩ ?

3 ឆ្នាំ មុន

ប៉ុន្មាន​ស​ប្តា​ហ៍​បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​បិទ​សេដ្ឋកិច្ច និង​ចេញ​បទបញ្ជា​ឲ្យ​ប្រជាពលរដ្ឋ​កុំ​ចាក​ចេញពីផ្ទះ​ព្រោះតែ​កូ​វី​ដ ១៩ លោក ភី​ធើ វេ​ប​ស្ទើ ដែល​ជា​សហ​ស្ថាបនិក និង​ប្រធាន​ក្រុមហ៊ុន​លក់​គ្រឿងអលង្ការ Roberto Coin…

ប៉ុន្មាន​ស​ប្តា​ហ៍​បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​បិទ​សេដ្ឋកិច្ច និង​ចេញ​បទបញ្ជា​ឲ្យ​ប្រជាពលរដ្ឋ​កុំ​ចាក​ចេញពីផ្ទះ​ព្រោះតែ​កូ​វី​ដ ១៩ លោក ភី​ធើ វេ​ប​ស្ទើ ដែល​ជា​សហ​ស្ថាបនិក និង​ប្រធាន​ក្រុមហ៊ុន​លក់​គ្រឿងអលង្ការ Roberto Coin ទទួល​ទូរស័ព្ទ​ពី​អតិថិជន​ម្នាក់​ដែល​ចង់​ទិញ​អំណោយ​គំរប់​ខួប ២៥​ឆ្នាំ​ឲ្យ​ភរិយា ។

លោក​បាន​ប្រាប់​ថា អតិថិជន​នោះ​បាន​ពិចារណា​ទិញ​ខ្សែ​ករ​ពេជ្រ ១២០​កា​រ៉ាត់ ដែល​មាន​តម្លៃ​ប្រមាណ ១.៥​លាន​ដុល្លារ ។ ក្រៅពី​នេះ​ហើយ លោក​បាន​ប្រាប់​ថា ក្រុមហ៊ុន​លោក​បាន​លក់​គ្រឿងអលង្ការ​ដែល​មាន​តម្លៃ​រវាង ៥ ទៅ ១០​ម៉ឺន​ផង​ដែរ ព្រោះ​អ្នកមាន​ជុំវិញ​ពិភពលោក​ចាយ​លុយ​បញ្ចេញ​កំហឹង​ខណៈ​ដែល​ពួក​គេ​មិន​អាច​ធ្វើ​ដំណើរ​បាន​ដោយ​សេរី​ដូច​ធម្មតា ។

គួរ​បញ្ជាក់​ដែរ​ថា អ្នកមាន​ភាគច្រើន​មិន​ទទួល​រង​ការ​ប៉ះពាល់​ច្រើន​ទេ​ព្រោះតែ​កូ​វី​ដ ១៩ ទោះជា​មនុស្ស​ជា​ច្រើន​បាន​បាត់បង់​ការងារ​ពិតមែន​ក្តី ។ ក្នុង​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​ឃុំខ្លួន​ក្នុងផ្ទះ​នេះ ពួក​គេ​ក៏​បាន​ចាប់ផ្តើម​ចាយវាយ​រាប់​ពាន់​ដុល្លារ​ផង​ដែរ ។

អ្នកលក់​គ្រឿងអលង្ការ​គិត​ថា វា​មក​ពី​ពួក​គេ​ធុញទ្រាន់ ចង់រក​អ្វី​ធ្វើ ឬ​ចង់​វិនិយោគ​លើ​អ្វី​ដែល​នឹង​មាន​តម្លៃ​ខ្ពស់​ជាង​មុន​ជាដើម ។

ឡូ​រី រ៉​ដ​ឃី​ន (Loree Rodkin) ដែល​ជា​អ្នក​ច្នៃ​ម៉ូ​ដ​គ្រឿងអលង្ការ​ម្នាក់​បាន​និយាយ​ថា វត្ថុ​ដែល​ស្អាត​ចែងចាំង​ជួយ​នាំ​ចេញ​នូវ​រឿង​អាក្រក់​ៗ​ដែល​មនុស្ស​កំពុង​តែ​ឆ្លងកាត់ និង​នាំ​យក​ភាព​ធម្មតា​មក​កាន់​ជីវិត​របស់​ពួក​គេ​វិញ ។

លោក ថម ប្ល៊ូ​មេន​ថ​ល (Tom Blumenthal) ដែល​ជា​ប្រធាន At Gearys បាន​ប្រទះ​ឃើញ​នៅ​មាន​តម្រូវការ​សម្រាប់​នាឡិកា Rolex ផង​ដែរ ហើយ​ទោះជា​ហាង​លក់ទំនិញ​បាន​បិទ​ដំណើរការ​ពិតមែន​ក្តី មាន​បុគ្គលិក​ម្នាក់​ពីរ​នៅ​បន្ត​មក​ធ្វើការ​ដើម្បី​ទទួល​កា​រក​ម្ម៉​ង់​ពី​អតិថិជន​តាម​ទូរស័ព្ទ និង​អន​ឡាញ ។ ក្រៅពី​នេះ​ហើយ លោក​ក៏​មើលឃើញ​មាន​កំណើន​តម្រូវការ​ឧបករណ៍​ប្រើប្រាស់​ក្នុងផ្ទះ​ដែល​ថ្លៃ​ៗ​ដែរ ។

លោក ប្ល៊ូ​មេន​ថ​ល បាន​ប្រាប់​មក​ថា ព្រោះតែ​មនុស្ស​ចំណាយពេល​ច្រើន​ជាង​មុន​នៅផ្ទះ ដូច្នេះ​ពួក​គេ​ចាប់ផ្តើម​វាយតម្លៃ​លើ​អ្វី​ដែល​ខ្លួន​មាន និង​ប្តូរ​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ