ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លះៗជុំវិញការវិលត្រឡប់នៃក្របខណ្ឌ Premier League

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ការ​ប្រកួតប្រជែង​ក្នុង​ក្រប​ខណ្ឌ Premier League បាន​ត្រឡប់​មក​រក​សកម្មភាព​របស់​ខ្លួន​ឡើង​វិញ កាលពី​យប់មិញ បន្ទាប់​ពី​ត្រូវ​បាន​ផ្អាក​ចាប់​ទាំង​ពី​ខែមីនា ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​-១៩​។ អ្វី​ដែល​គេ​ចាប់អារម្មណ៍​ខ្លាំង​បំផុត…

ប្រទេស​អង់គ្លេស ៖ ការ​ប្រកួតប្រជែង​ក្នុង​ក្រប​ខណ្ឌ Premier League បាន​ត្រឡប់​មក​រក​សកម្មភាព​របស់​ខ្លួន​ឡើង​វិញ កាលពី​យប់មិញ បន្ទាប់​ពី​ត្រូវ​បាន​ផ្អាក​ចាប់​ទាំង​ពី​ខែមីនា ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​-១៩​។

អ្វី​ដែល​គេ​ចាប់អារម្មណ៍​ខ្លាំង​បំផុត សម្រាប់​ការ​វិល​ត្រឡប់​របស់​លី​គ​កំពូល​អង់គ្លេស​មួយ​នេះ មានការ​រិ​ត​ត្បិត​ជា​ច្រើន ត្រូវ​បាន​អនុវត្ត​ឱ្យ​ស្រប​តាម​គោលការណ៍​របស់​អាជ្ញាធរ​ដែល​បាន​ដាក់​ចេញ នៅក្នុងការប្រកួតដោយត្រូវបិទទ្វារកីឡដ្ឋាន​។

ក្នុង​នោះ​គេ​ក៏​សង្កេត​ឃើញ​មានការ​បង្ហាញ​សកម្មភាព​គាំទ្រ ចំពោះ​ការ​តវ៉ា​ទៅ​នឹង​ការ​រើសអើង​ជាតិ​សាសន៍ ដែល​ផ្ទុះ​ឡើង​ដំបូងបំផុត​នៅ​សហរដ្ឋអាមេរិក ដោយ​​មានការ​ពាក់អាវ​ពណ៌​ខ្មៅ​ភ្ជាប់​ជាមួយ​ពាក្យ​ថា «Black Live Matter»​។

ពិសេស​ជាង​នេះ​ទៅ​ទៀត មន្ត្រី​អាជ្ញាកណ្តាល និង​កីឡាករ​របស់​ក្រុម​ទាំង​ពីរ​បាន​នាំ​គ្នា​លុតជង្គង់​ ដើម្បីបង្ហាញ​ការ​គោរពមុន​ពេល​ការ​ប្រកួត​ចាប់ផ្តើម ។

បើ​ទោះជា​ត្រូវ​លេង​ដោយ​ត្រូវ​បិទទ្វារ​កីឡដ្ឋាន ប៉ុន្តែ​អ្នកគាំទ្រ​មួយ​ចំនួន​ក៏​អាច​សប្បាយ​រីករាយ​ជាមួយ​ការ​ប្រកួត​បាន​ដូច​គ្នា។ តាម​រយៈ​វី​ដេ​អូ​ផ្សាយ​ផ្ទាល់​ពី​កម្ម​វី​ធី Zoom ដែល​អាចឱ្យ​អ្នកគាំទ្រ និង​កីឡា​ករ​ក្នុង​ទីលាន​​អបអរ​គ្រាប់​បាល់​បញ្ចូល​ទី​ជាមួយ​គ្នា​។

ងាក​មក​កាន់ការ​ប្រកួត​ស​ប្តា​ហ៍​ទី​៣០ កាលពី​យប់មិញ ដែល​មាន​ចំនួន ២​គូ​ធ្វើការ​ប្រកួត​ដំបូង​គេ​បង្អស់​។ ដោយ​ក្នុង​នោះ​ក្រុម Man City បាន​បំបាក់​ក្រុម Arsenal ដោយ​លទ្ធផល ៣-០ ដែល​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន Etihad​។ ខណៈ​ក្រុម Aston Villa បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Sheffield United ដោយ​លទ្ធផល ០-០​ ក្នុងកីឡដ្ឋាន Villa Park ។

៣​ពិន្ទុ​យប់មិញ​បាន​ធ្វើ​ឱ្យ​ក្រុម Man City បន្ត​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Liverpool ចំនួន ២២​ពិន្ទុ ខណៈ​ក្រុម​ហង្ស​ក្រហម​នឹង​ត្រូវ​ប៉ះ​ក្រុម Everton នៅ​ថ្ងៃ​ទី ២២ ខែមិថុនា ក្នុង​កីឡដ្ឋាន Goodison Park ៕ (ដកស្រង់​ចេញពី៖ BBC)